+855 92 92 1000
Logo
ទីផ្សារអចលនទ្រព្យកម្ពុជាមិនទំនងជាធ្លាក់ចុះដោយសារ​ Brexit នៅអង់គ្លេស
Updated on: June 6, 2022, 5:05 p.m.
Published on: July 6, 2016, 8:38 a.m.
Realestate News

ទីផ្សារអចលនទ្រព្យកម្ពុជាមិនទំនងជាធ្លាក់ចុះដោយសារ​ Brexit នៅអង់គ្លេស


britex

នៅពេលប្រាក់ផោនត្រូវធ្លាក់ចុះដូចកាលពី៣១ឆ្នំាមុន បន្ទាប់ពីអង់គ្លេសបានបោះឆ្នោតដើម្បីចេញពីសហភាពអឺរ៉ុប វិនិយោគិននៅអាស៊ីកំពុងសម្លឹងរកការចរចារវិនិយោគអចលនទ្រព្យនៅចក្រភពអង់គ្លេស ប៉ុន្តែរាជធានីមួយនេះមិនរំពឹងថានឹងមកកាន់កម្ពុជាដោយផ្ទាល់នោះទេ។  

Nicholas Holt ប្រធានផ្នែកស្រាវជ្រាវនៅ Knight Frank Asia Pacific បាននិយាយថា “ប្រាក់ផោនធ្លាក់ចុះ តម្លៃជាខ្លាំងដូចនៅក្នុងឆ្នាំ ២០០៩ អាចធ្វើឲ្យមានកំណើននៃចំណាប់អារម្មណ៍ពីវិនិយោគិនអាស៊ី ដែលបានទន្ទឹងរកចាំមើលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយពីការធ្វើប្រជាមតិ ហើយឥឡូវឃើញថា ឥទ្ធិពលនៃការទិញកើនឡើងយ៉ាងខ្លាំង”។

លោក Holt បន្ថែមទៀតថា “វិនិយោគិនចិន សិង្ហបុរី និងជាពិសេសហុងកុង កំពុងសម្លឹងរកទាំង លំនៅដា្ឋន និងពាណិជ្ជកម្មអចលនទ្រព្យ ភាគច្រើនបំផុតមាននៅទីកុ្រងឡុង ដែលនឹងតាមដានទីផ្សារយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាសម្លឹងរកឱកាសដើម្បីបង្កើនការផ្សព្វផ្សាយនៅសប្តាហ៍ក្រោយ និងខែបន្ទាប់” ក្នុងពេលជាមួយគ្នា វិនិយោគិនអង់គ្លេស និងអឺរ៉ុបនឹងសម្លឹងទៅខាងក្រៅតំបន់ដើម្បីស្វែងរកការវិនិយោគអចលនទ្រព្យដែលមានស្ថេរភាពជាមួយតំបន់អាស៊ី និងអូស្តា្រលី។

យោងទៅតាមសារព័ត៌មានរបស់ Bloomberg និយាយថា សិង្ហបុរី ហុងកុង និងអូស្ត្រាលីប្រហែលមើលឃើញការកើនឡើងការចំណាយលើការវិនិយោគអចលនទ្រព្យក្រោយ Brexit  នៅពេលអ្នកវិនិយោគ ស្វែងរកអចលនទ្រព្យដែលមាន សុវត្ថិភាពនៅក្រៅពីអង់គ្លេស និងអឺរ៉ុប។

ទោះបីជាមានការយកចិត្តទុកដាក់នៅតំបន់អាស៊ី អ្នកអត្ថាធិប្បាយមិនប្រាកដថាតើគេហ៊ានប្រថុយ វិនិយោគប្រាក់នៅក្នុងប្រទេសកម្ពុជាដែរឫក៏អត់។

James Padden ជាអ្នកអង្កេតការនៅ   CBRE Cambodia លើកឡើងថា “ប្រហែលមិនមែនការព្រៀមព្រៀងប្រសើរទេ” “ទោះជាយ៉ាងណា វានឹងបន្តរបង្ហាញនៅលើទំព័រមុខ សារព័ត៌មាន ការពិតនៅតែបង្ហាញថាអង់គ្លេសមិនមែនជាប្រភពសំខាន់នៃការវិនិយោគនៅកម្ពុជា”

“ប្រភពសំខាន់ៗពីការវិនិយោគផ្ទាល់ពីបរទេសមានប្រទេសចិន កូរ៉េខាងត្បួង ជប៉ុន ម៉ាឡេស៊ី និង សិង្ហបុរី។ ដូច្នេះ កម្ពុជាគួអាចគេចផុតពីផលប៉ះពាល់ពី Brexit។”

គាត់និយាយថា “ប្រទេសផ្សេងៗនឹងយកគម្រូតាមអង់គ្លេស ហើយនឹងចាកចេញពីសហភាពអឺរ៉ុប។ សម្រាប់បច្ចុប្បន្នគឺមានន័យថា អ្នកវិនិយោគិនអចលនទ្រព្យកំពុងហូរចូលអង់គ្លេស ដើម្បីទទួលយក ផលចំណេញពីការធ្លាក់ថ្លៃក្នុងទីផ្សារឆាប់រហ័សនេះ”

“វាក៏មានន័យថាវិនិយោគិនរយៈពេលវែងនឹងចាប់ផ្តើមសម្លឹងរកទីផ្សារមានសក្តានុពលថ្មីៗ ហើយកម្ពុជាជាទីផ្សារមួយក្នុងចំណោមទីផ្សារផ្សេង ជាមួយឱកាសជាច្រើនកំពុងរងចាំអ្នកវិនិយោគ”

មន្រី្តប៉ូលីស ប្រធានប្រចាំប្រទេសនៃ Expat Home Search Company Home Connect(Cambodia),  យល់ ស្របថា “Brexit នឹងមានផលប៉ះពាល់តិចតួច ឫមិនមែនតែម្តងលើទីផ្សារអចលនទ្រព្យកម្ពុជា”។

“ភាគច្រើននៃវិនិយោគិនបរទេសដែលមកពីប្រទេសអាស៊ី ការផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅអឺរ៉ុបប្រហែលមានផលប៉ះពាល់ទីផ្សាររូបិយវត្ថុអន្តរជាតិ ប៉ុន្តែមិនប៉ះពាល់ពាណិជ្ជកម្មអចលទ្រព្យនៅកម្ពុជាទេ  

ជាមួយគ្នានោះ លោក Ross Wheble ជានាយកក្រុមហ៊ុន Knight Frank ប្រចាំប្រទេសកម្ពុជានិយាយថា មានផលប៉ះពាល់តិចតួចសម្រាប់កម្ពុជា។

លោកបន្ថែមថា “ទោះជាយ៉ាងណា ប្រសិនបើជាមានការបន្ថែមចូលដោយប្រើយោលទៅលើសេដ្ឋកិច្ច ទ្រង់ទ្រាយធំជាសកលលោក មិនច្បាស់ថាបន្ទាប់ពីនោះនឹងមានផលប៉ះពាល់តិចតួចលើតម្រូវការ អចលនទ្រព្យកម្ពុជា”។

Padden និយាយថាបញ្ហាធំៗប៉ះពាល់លើសេដ្ឋកិច្ចពិភពលោកអាចមានផលប៉ះពាល់ដោយប្រយោល ចំពោះកម្ពុជា ដូចជាករណីមួយកំឡុងពេលមានវិបត្តសេដ្ឋកិច្ចពិភពលោក។  

លោកបន្ថែមថា “ប៉ុន្តែផលប៉ះពាល់ទាំងនេះនៅតែមិនច្បាស់លាស់ និងមិនអាចកំណត់បានឡើយ”។

Padden បានសរុបមកថា “កម្ពុជានៅតែមានសេដ្ឋកិច្ចកើនឡើងឆាប់រហ័ស ដែលនឹងគ្មានមន្ទឹល សង្ស័យពីការប្រែប្រួល ដោយសារកត្តាជាច្រើនដែលស្ថិតក្នុងដែលកំណត់សេដ្ឋកិច្ច ប៉ុន្តែការរំពឹងទុក ពីភាពរីកចម្រើននៅតែជាចំណុចវិជ្ជមាន អចលនទ្រព្យនឹងនៅតែសរសរទ្រូងនៃការរីចម្រើននៃសេដ្ឋ កិច្ច ជាមួយនឹងវិស័យវាយនភ័ណ្ឌ កសិកម្ម និងទេសចរណ៍ 
FOOTERNEWJAMESWHITEHEAD

Comments