តោះ មកទទួលការបញ្ចុះតម្លៃពិសេស សម្រាប់អចលនទ្រព្យល្អៗ នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា នាខែឧសភាខាងមុខនេះ!
Realestate.com.kh ដែលជាទីផ្សារអចលនទ្រព្យអនឡាញនាំមុខគេនៅកម្ពុជា មានមោទនភាពក្នុងការប្រកាស កម្មវិធីអនឡាញលក់បញ្ចុះតម្លៃអចលនទ្រព្យRealestate.com.kh ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ កម្មវិធីលក់បញ្ចុះតម្លៃនេះ ប្រារព្ធលើអនឡាញ១០០% និងជាព្រឹត្តិការណ៍លក់បញ្ចុះតម្លៃ៤ថ្ងៃ ដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលអ្នកតាមប្រមាញ់អចលនទ្រព្យល្អៗនៅកម្ពុជា អាចទិញផ្ទះក្នុងក្ដីស្រម៉ៃរបស់ខ្លួន ជាមួយតម្លៃពិសេស ដែលមិនធ្លាប់មាន។
កម្មវិធីអនឡាញលក់បញ្ចុះតម្លៃអចលនទ្រព្យRealestate.com.kh
- បរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ដល់ថ្ងៃអាទិត្យ ទី០៩ ខែឧសភា
- ម៉ោង៖ ៩៖០០ GMT+7
- មកធានាការបញ្ចុះតម្លៃ ពីគម្រោងអភិវឌ្ឍ និងភ្នាក់ងារអចលនទ្រព្យលំដាប់ នៅកម្ពុជា
- ការចុះឈ្មោះដោយឥតគិតថ្លៃ១០០%
- តម្លៃកក់ការបញ្ចុះតម្លៃ២០០ដុល្លារ ដែលនឹងសងត្រលប់មកវិញ
ពេញរយៈពេល៤ថ្ងៃ អតិថិជនដែលចង់ទិញផ្ទះដំបូង អ្នកវិនិយោគអចលនទ្រព្យ និងអ្នកណាក៏ដោយ អាចធ្វើការទិញតាមអនឡាញ នូវអចលនទ្រព្យក្នុងក្ដីស្រម៉ៃ ជាមួយតម្លៃមិនធ្លាប់មានប្រចាំឆ្នាំ ពីអ្នកអភិវឌ្ឍ និងភ្នាក់ងារអចលនទ្រព្យលំដាប់ របស់កម្ពុជា។
ការចុះឈ្មោះ ចូលរួមកម្មវិធីអនឡាញនេះ មិនត្រូវបានគិតថ្លៃនោះទេ ខណៈដែលអ្នកចាប់អារម្មណ៍ត្រូវបានលើកទឹកចិត្តឱ្យធ្វើការចុះឈ្មោះពីឥលូវនេះទៅ ដើម្បីទទួលបានព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ចំបងៗ មុនពេលដែលកម្មវិធីចាប់ផ្ដើម។ ទោះយ៉ាងណាក៏ដោយ ព័ត៌មានលំអិតពីការបញ្ចុះតម្លៃ លើអចលនទ្រព្យនិមួយៗ នឹងត្រូវបានបង្ហាញនៅថ្ងៃសម្ភោធកម្មវិធី គឺថ្ងៃព្រហស្បតិ៍ ទី០៦តែប៉ុណ្ណោះ!
នេះជាឆ្នាំទី២ នៃកម្មវិធីបែបដូច្នេះ បន្ទាប់ពីភាពជោគជ័យមហាសាល នៃកម្មវិធីលក់បញ្ចុះតម្លៃអចលនទ្រព្យអនឡាញដូចគ្នានេះ រៀបចំដោយRealestate.com.kh កាលពីឆ្នាំ២០២០ ជាមួយនឹងការកក់ដ៏ច្រើនលើសលប់ នៃអចលនទ្រព្យដែលមានតម្លៃសរុបរហូតដល់ជាង២០លានដុល្លារ។
កំលុងកម្មវិធី អ្នកទិញអចលនទ្រព្យ នឹងអាចរកមើលអចលនទ្រព្យជាទីពេញចិត្ត និងកក់ការបញ្ចុះតម្លៃ ដោយការបង់តម្កល់ប្រាក់ចំនួន២០០ដុល្លារ ដែលនឹងត្រូវសងត្រលប់មកវិញទាំងស្រុង។ លោកអ្នក ដែលកក់អចលនទ្រព្យផ្ទះមួយយូនីធ កំលុងកម្មវិធី៤ថ្ងៃនេះ នឹងត្រូវផ្ដល់ពេលយ៉ាងតិច១៤ថ្ងៃ ក្នុងការជ្រើសរើសផ្ទះជាក់ស្ដែង ជាមួយអ្នកអភិវឌ្ឍ ជជែកអំពីល័ក្ខខ័ណ្ឌ និងចុះហត្ថលេខាកិច្ចសន្យាទិញ-លក់។ ក្នុងករណីដែលអ្នកដែលបានកក់ហើយ មិនបានទិញអចលនទ្រព្យនោះទេ ពួកគេនឹងនៅតែទទួលបានការសងប្រាក់តម្កល់២០០ដុល្លារមកវិញដដែល។
មេរៀនពីវិបត្តិសេដ្ឋកិច្ចមុនៗ បញ្ជាក់ថាតម្លៃអចលនទ្រព្យអាចនឹងធ្លាក់ចុះ ប៉ុន្តែនឹងងើបឡើងមកវិញជាក់ជាប្រាកដ ដែលផ្ដលឱកាសសម្រាប់លោកអ្នក ក្នុងការទិញអចលនទ្រព្យទាំងនោះ ជាមួយតម្លៃដែលគួរឱ្យទាក់ទាញ។ កម្មវិធីអនឡាញលក់បញ្ចុះតម្លៃអចលនទ្រព្យរបស់Realestate.com.kh ព្យាយាមផ្ដល់ឱកាសទាំងអស់នេះ ទៅកាន់អ្នកទិញអចលនទ្រព្យក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ ដែលមានចំណាប់អារម្មណ៍ជាមួយទីផ្សារអចលនទ្រព្យកម្ពុជា។
Realestate.com.kh នឹងធ្វើការជាមួយគម្រោងអភិវឌ្ឍន៍ល្បីៗ និងគួរឱ្យទាក់ទាញ នៅក្នុងទីផ្សារកម្ពុជា ក៏ដូចជាភ្នាក់ងារ និងទីភ្នាក់ងារអចលនទ្រព្យដែលគួរឱ្យជឿទុកចិត្ត ដើម្បីផ្ដល់ឱកាសបញ្ចុះតម្លៃនេះ ទៅកាន់អ្នកទិញច្រើនបំផុតតាមដែលអាចធ្វើបាន ទាំងក្នុងស្រុក និងក្រៅស្រុក។
វិធីដែលធ្លាប់ប្រើ ក្នុងការប្រាស្រ័យទាក់ទងទៅកាន់អតិថិជន មិនអាចធ្វើទៅរួចឡើយ នាពេលបច្ចុប្បន្ន ដោយសារការកំណត់ចត្តាឡីស័ក និងវិធានការណ៍រក្សាសុខភាពសាធារណៈនានាដែលត្រូវបានដាក់ចេញ។ កម្មវិធីអនឡាញលក់បញ្ចុះតម្លៃអចលនទ្រព្យ នៅខែឧសភាខាងមុខនេះ នឹងក្លាយជាទីកន្លែងដែលអ្នកទិញអាចរកមើលផ្ទះដែលខ្លួនពេញចិត្ត ដោយសុវត្ថិភាព ខណៈដែលភ្នាក់ងារ និងអ្នកអភិវឌ្ឍអាចបង្ហាញអចលនទ្រព្យរបស់ពួកគេ ទៅកាន់អតិថិជន ដោយគ្រប់គ្នាស្ថិតនៅក្នុងវិធានរក្សាសុវត្ថិភាព! ភ្នាក់ងារ និងអ្នកអភិវឌ្ឍ ត្រូវបានលើកទឹកចិត្តក្នុងការទាក់ទងមកRealestate.com.kh ឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
Realestate.com.kh គឺជាទីផ្សារនាំមុខក្នុងការភ្ជាប់អ្នកទិញ ទៅអ្នកអភិវឌ្ឍ និងភ្នាក់ងារអចលនទ្រព្យ ក៏ដូចជាចូលរួមចំណែកក្នុងកំណើនទីផ្សារអចលនទ្រព្យនៅកម្ពុជាតាំងពីឆ្នាំ២០០៩មកម្លេះ។ គោលបំណង នៃកម្មវិធីអនឡាញលក់បញ្ចុះតម្លៃអចលនទ្រព្យនេះ គឺដើម្បីបន្តជម្រុញកំណើន បើទោះជាមានការកំហិតចត្តាឡីស័ក តាមរយៈកិច្ចខិតខំបន្តម៉ាឃីតធីងតាមអនឡាញ។
ប្រសិនបើអ្នកជាភ្នាក់ងារលក់ ឬអ្នកអភិវឌ្ឍ និងចង់ដឹងព័ត៌មានបន្ថែមពីកម្មវិធីនេះ សូមទាក់ទងទៅកាន់៖
Shengwei Zhao 赵生伟
English/Chinese
+855 085 321 897
shengwei.zhao@realestate.com.kh
Sumey Soun ស៊ូមុី សួន
Khmer
+855 077 241 285
Comments