+855 92 92 1000
Logo
គម្រោង Orkide the Royal Condominium ចាប់​ដៃគូ​ធ្វើ​ទីផ្សារ​ជាមួយ Realestate.com.kh
Updated on: June 6, 2022, 5:00 p.m.
Published on: February 4, 2022, 10:20 a.m.

គម្រោង Orkide the Royal Condominium ចាប់​ដៃគូ​ធ្វើ​ទីផ្សារ​ជាមួយ Realestate.com.kh


ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ Realestate.com.kh ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សព្វផ្សាយ និង​ធ្វើ​ទីផ្សារ​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សហការ​ជា​ដៃគូ​ធ្វើ​ទីផ្សារ​ជាមួយនឹង​គម្រោង Orkide the Royal Condominium ដែល​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​ប្រណីត​បែប​ពាណិជ្ជកម្ម និង​ការ​កម្សាន្ត ។

Orkide the Royal Condominium

លក្ខណៈ​ពិសេស​ប្លែក​នៃ​ការ​អភិវឌ្ឍន៍​របស់​គម្រោង Orkide the Royal Condominium គឺ​មាន​សួនច្បារ និង​អាង​ទឹក​ដែល​មាន​ឆ្នេរ​សម្រាប់​កម្សាន្ត​ដំបូង​គេ​មិន​ធ្លាប់​មាន ដែល​ប្រសព្វ​គ្នា​ជាមួយនឹង​ប៉ម​ចំនួន​៦ មាន​ទាំងអស់​១៨​ជាន់​(១៩៩៩​យូ​នី​ត​) អម​ដោយ​ខុន​ដូ​ឈរ​នៅ​ចំ​កណ្តាល​រាជធានី ផ្សារ​ទំនើប​រ៉ូ​យ៉ា​ល់ សណ្ឋាគារ និង​ផ្សារ​ទំនើប​អន្តរជាតិ រួម​ជាមួយនឹង​គ្រឿង​បរិក្ខារ​ដ៏​ប្រណីត​ៗ​ជា​ច្រើន​ទៀត ។

Orkide the Royal Condominium

គម្រោង Orkide the Royal Condominium ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ Orkide Development ដែល​ធ្វើការ​សាងសង់​ឡើង​តាំងពី​ត្រីមាស​ទី​២ ក្នុង​ឆ្នាំ​២០១៦ ។ ជាមួយនឹង​ការ​ខិតខំ​សាងសង់​យ៉ាង​យកចិត្តទុកដាក់ គម្រោង Orkide the Royal Condominium នឹង​ធ្វើការ​ប្រគល់​ជូន​អតិថិជន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

Orkide the Royal Condominium

ក្នុងថ្ងៃនេះ​ផង​ដែរ​គម្រោង Orkide the Royal Condominium បាន​ធ្វើការ​សហការ​ជា​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ Realestate.com.kh ក្នុង​ការ​ធ្វើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ។ ដំណើរការ​សហការ​រវាង​ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ Realestate.com.kh ជាមួយនឹង​គម្រោង Orkide the Royal Condominium នេះ​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​គម្រោង​មួយ​នេះ​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​ទទួល​បាន​អតិថិជន​គោលដៅ​បាន​កាន់តែ​ច្រើន ៕

Orkide the Royal CondominiumOrkide the Royal CondominiumOrkide the Royal Condominium

Comments