+855 92 92 1000
Logo
គម្រោងអភិវឌ្ឍន៍ថ្មីបុរី ខាសិន ភ្នំពេញ ចាប់ដៃគូធ្វើទីផ្សារជាមួយ Realestate.com.kh
Updated on: June 7, 2022, 1:26 a.m.
Published on: January 6, 2022, 9:29 a.m.

គម្រោងអភិវឌ្ឍន៍ថ្មីបុរី ខាសិន ភ្នំពេញ ចាប់ដៃគូធ្វើទីផ្សារជាមួយ Realestate.com.kh


ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលផ្តល់សេវាកម្មផ្សព្វផ្សាយ និងធ្វើទីផ្សារអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានសហការជាដៃគូធ្វើទីផ្សារជាមួយនឹងគម្រោងបុរី ខាសិន ភ្នំពេញ ដែលជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីជាប់នឹងផ្លូវជាតិលេខ៣ ។ 

បុរី ខាសិន ភ្នំពេញ ជាគម្រោងបុរីធំជាងគេដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៣តែម្តងដោយធ្វើដំណើរត្រឹមតែ៧នាទីប៉ុណ្ណោះពីរង្វង់មូលចោមចៅ និង១០នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែប៉ុណ្ណោះ ។ បុរី ខាសិន ភ្នំពេញ ដែលជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីនេះស្ថិតនៅលើទីតាំងដែលមានសក្តានុពលនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Cambodia Kasen International Real Estate Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Kasen International Holdings ដោយផ្តោតសំខាន់ទៅលើទាំងការរស់នៅប្រកបដោយផាសុកភាព និងការប្រកបអាជីវកម្ម ។

មិនតែប៉ុណ្ណោះ បុរី ខាសិន ភ្នំពេញ មានផ្ទះអាជីវកម្មច្រើនប្រភេទសម្រាប់អតិថិជនដែលនៅជាប់នឹងផ្លូវជាតិលេខ៣ និងផ្លូវធំក្នុងបុរីដែលឆ្លងកាត់ទៅផ្លូវរដ្ឋ និងឆ្ពោះទៅកាន់គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣តែម្តងដែលអំណោយផលខ្លាំងដល់ការប្រកបអាជីវកម្មរបស់អតិថិជនបុរី ខាសិន ភ្នំពេញគ្រប់ប្រភេទ ។

បុរី ខាសិន ភ្នំពេញ លេចឡើងជាមួយរចនាបទស្ថាបត្យកម្មស្អាតប្លែក និង គុណភាពសំណង់រឹងមាំ មានទំហំធំទូលាយ យូនីតនីមួយៗត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹម និង​គ្រឿង​បរិក្ខារ​ទំនើប​ៗ និងសល់ទីធ្លាខាងមុខជាចំណតភ្ញៀវ ។ បុរី ខាសិន ភ្នំពេញ ក៏គ្រោងនឹងបង្កេីតវិថីពាណិជ្ជកម្មប្រវែង២២០ម៉ែត្រ រួមមាន ហាងទំនិញ ក្លឹប សាលារៀនអន្តរជាតិ មន្ទីពេទ្យ -ល- ។

ហើយក្នុងថ្ងៃនេះផងដែរគម្រោងបុរី ខាសិន ភ្នំពេញ បានធ្វើពិធីបើកលក់គម្រោងបុរី ខាសិន ភ្នំពេញ ជាផ្លូវការដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដោយបានធ្វើការសហការជាដៃគូជាមួយនឹងក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh ក្នុងការធ្វើទីផ្សារក្នុងប្រទេសកម្ពុជា ។

ដំណើរការសហការរវាងក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh ជាមួយនឹងគម្រោងបុរី ខាសិន ភ្នំពេញ នេះនឹងធ្វើឱ្យការធ្វើទីផ្សារនៅក្នុងប្រទេសកម្ពុជារបស់គម្រោងមួយនេះកាន់តែមានភាពរីកចម្រើន និងទទួលបានអតិថិជនគោលដៅបានកាន់តែច្រើន ៕

Comments