+855 92 92 1000
Logo
គម្រោងហេដ្ឋារចនាសម្ព័ន្ធជម្រុញកម្ពុជាទៅក្នុងតំបន់អាស៊ាន
Updated on: June 6, 2022, 5:06 p.m.
Published on: August 26, 2016, 1:17 a.m.
Realestate News

គម្រោងហេដ្ឋារចនាសម្ព័ន្ធជម្រុញកម្ពុជាទៅក្នុងតំបន់អាស៊ាន


infrastruture

នៅក្នុងអត្ថបទសង្ខេបមួយដែលមានឈ្នោះថា ’’ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន និងតំលៃអចលនទ្រព្យMeru County, Kenya’’ និពន្ធដោយ Mbaya Murungi និង James Gatawa ដោយបានរៀបរាប់អំពីហេដ្ឋារចនាសម្ព័ន្ធដូចជាធាតុម្យ៉ាងដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើតម្លៃអចលនទ្រព្យមួយ។ ហើយនេះវាជាភាពងាយស្រួលដែលអាចធ្វើអោយមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនាំអោយមានកត្តាសំខាន់មួយចំនួនដែលនៅក្នុងវិធីសាស្រ្តនៃការលក់អចលនទ្រព្យជាច្រើននៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក។

ប្រសិនបើទំនាក់ទំនងនេះគឺជាការពិត បន្ទាប់មកនេះគួរកំណត់វាសនាតែមួយដើម្បីអោយមានការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជានាពេលអនាគត និងអាចផ្ដល់យោបល់ទស្សនវិស័យជាវិជ្ជមានទៅកាន់អ្នកទិញដែលកំពុងទទួលបាននៅលើទីផ្សារបច្ចុប្បន្ននេះ។

ក្រុមអ្នកវិនិយោគិនមួយចំនួនបាននំាប្រជាជាតិឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ហើយហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅតែបន្តការកើនឡើងយ៉ាងឆាប់រហ័សដើម្បីជួយអ្នកវិនិយោគ និងប្រជាជនមានការរីកចំរើននៃសេដ្ឋកិច្ច នេះជាទំនាក់ទំនងរវាងអ្នកវិនិយោគអន្តរជាតិ និងប្រជាជននៅក្នុងស្រុក។ ហើយខណះពេលដែលការទូរទាត់ និងបន្ថែមតម្លៃថ្លៃដើមទៀតសម្រាប់អ្នកទិញ និងអ្នកជួល ក៏ដូចជាផ្តល់នូវភាពងាយស្រួលដល់ប្រជាជនដែលបានផ្លាស់ប្តូរទីលំនៅមកពីគ្រប់តំបន់ក្នុងប្រទេស។

ការរីកចម្រើននៃអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ៖

យោងតាមការចុះផ្សាយរបាយការណ៍នៃគេហទំព័រ Property Report បានបង្ហាញអំពីគម្រោងព្រលានយន្តហោះនៅតំបន់ណាមួយ ហើយតម្លៃដីនៅតំបន់នោះក៏កើនឡើង។ ពួកគេបានធ្វើការកត់សំគាល់ទៅលើការកើនឡើងខ្លាំងនៃអ្នកវិនិយោគមួយចំនួនជាមួយនឹងងអចនលទ្រព្យនៅក្នុងស្រុកជាច្រើនដែលនៅជិតព្រលានយន្តហោះអន្តរជាតិ ដោយមានការកើនឡើងការលក់ជុំវិញតំបន់អភិវឌ្ឍន៍នោះ។

Phnom_penh_airport

ខណះពេលដែលការចំណាយប្រាក់វិនិយោគរហូតដល់ទៅ២៣លានដុល្លារអាមេរិចទៅលើព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយក្រុមហ៊ុនម៉ាឡេស៊ីក្នុងឆ្នាំ2015 ដៃគូប្រគួតប្រជែងសារទរខណៈពេលដែលវាត្រូវបានគេរំពឹងថានឹងនាំមកនូវភ្ញៀវទេសចរកាន់តែច្រើន និងវិនិយោគិនយ៉ាងច្រើនផងដែរ។ យ៉ាងណាមិញវានៅតែមានភាពស្រពិចស្រពិលតាមរយៈ ការផ្សព្វផ្សាយ គម្រោងត្រួវបានបញ្ឈប់ការចាប់ផ្តើមក្នុងការសាងសង់ យោងតាមព័ត៌មានពីការតវ៉ារបស់ប្រជាជនដែលមានទីលំនៅស្ថិតនៅជិតព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ។

ក្នុងការឆ្លើយតបវិញនោះ ប្រភពព័ត៌មានមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានប្រាប់អំពីគម្រោងអាកាសយាន្តដ្ឋានថ្មីដែលមានទីតំាងស្ថិតនៅតំបន់ជាយក្រុង។

ប្រសិនជាផែនកានេះបានជួយជំរុញដោយរដ្ឋាភិបាល ហើយវានឹងបញ្ចប់ជាផ្លូវការនៅឆ្នាំ២០២៥ជាមួយនឹងព្រលានយន្តហោះថ្មីមួយ ដូចគ្នានេះផងដែររដ្ឋាភិបាលនឹងទទួលបានប្រព័ន្ឋដឹកជញ្ជូនយ៉ាងល្អដែលវាធ្វើការតាមដានយ៉ាងឆាប់រហ័សទៅលើការធ្វើដំណើរពីព្រលានយន្តហោះទៅកាន់ទីក្រុង។

ជាមួយនេះផងដែរប្រទេសកម្ពុជាក៏មានប្រភេទទិដ្ឋាការថ្មីសម្រាប់ទេសចរណ៍និងអាជីវកម្ម នឹងកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី 01 ខែកញ្ញាឆ្នាំ 2016 វាមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគមួយចំនួននិងអ្នកចូលនិវត្ត។

កាបញ្ចប់ការសាងសងផ្លូវរថភ្លើងនៅប៉ោយប៉ែត

ប្រជាជននៅក្បែតំបន់ព្រំដែនកម្ពុជាថៃហើយប្រជាជននៅក្រុងប៉ោយប៉ែតបានធ្វើដំណើរងាយស្រួល ជាមួយចំណុចប្រសព្វនៃផ្លូវឆ្លងកាត់នៃអ្នកធ្វើដំណើរ និងការដឹកជញ្ជុន។ ប៉ុន្តែត្រួវបានខកខានដោយសារផ្លួវតូចៗដែលសម្រាប់ការធ្វើដំណើរ ការដឹកជញ្ជូនសម្ភារ ទំាងនេះអាចមានផលប៉ះពាល់លើកាធ្វើជំនួញជូនដួរ។

railway

មានដំណោះស្រាយមួយដែលត្រូវបានគេរកឃើញហើយនៅពេលថ្មីៗនេះគីអាចឈានទៅដល់ការបង្កើតប្រព័ន្ធផ្លូវដែកថ្មីមួយ ដែលនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត។ នៅក្នុងប្រព័ន្ឋថ្មីនេះគេបានរំពឹងទុកថានិងអនុញ្ញាតអោយមានការឆ្លងកាត់ដោយផ្ទាល់ពីទីក្រុងបាងកកមករាជធានីភ្នំពេញហើយពីរាជធានីភ្នំពេញទៅទីក្រុងបាងកកវិញផងដែរ។ ប្រវែងផ្លូវតែ៦គីឡូម៉ែតតែប៉ុនណ្ណោះពិផ្លូវជាតិហើយរំពឹងថានិងបញ្ចប់នៅចុងឆ្នាំ២០១៦។

បន្ថែមពីនេះទៀតខេត្តព្រះសីហនុត្រូវបានគេរំពឹងទុកផងដែរថានិងមានការជម្រុញដោយវិស័យទេសចរណ៍ និងពាណិជ្ជកម្មតាមរយៈការបើកផ្លូវរថភ្លើងដឹកអ្នកដំណើរដែលតភ្ជាប់ទៅកាន់រាជធានីភ្នំពេញផងដែរ។

ការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ

បន្ថែមពីនេះទៀតការកែលម្អកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្ន នៅក្នុងតំបន់ឆ្នេរនៃខេត្តព្រះសីហនុមានច្រើនទៅលើឱកាស ការងារជាច្រើនត្រូវបានគេដាក់ចូលទៅក្នុងការពង្រីកតំបន់កំពង់ផែ។

sihanoukvilleport

មានកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់នៅក្នុងប្រទេសកម្ពុជា វាជាចំណុចពិសេសមួយក្នុងការធានានូវការផ្ទុកទំហំទំនិញធំៗ និងការជួញដូរពាណិជ្ជកម្មអន្តរជាតិ។ នេះជាការធ្វើឱ្យប្រសើរឡើងនៃការពង្រីកមុខងារជាច្រើនក្នុងរយៈកាលកន្លងមកនេះ។ វាបាននាំផលប្រយោជន៍ដល់ម្ចាស់អាជីវកម្មជាច្រើនដែលជាកត្តាសំខាន់មួយដែលមានការវិនិយោគផ្ទាល់ពីបរទេសចូលមកកាន់ខេត្តនេះ។

ពហុគម្រោងអភិវឌ្ឍន៍ស្ថានីយកំពង់ផែក្រុងព្រះសីហនុ ដែលប្រទេសជប៉ុនបានផ្តល់មូលនិធិជំនួយ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ 75 លានដុល្លារ ហើយនឹងអាចត្រូវបញ្ចប់គម្រោងនៅចុងឆ្នាំ 2017 ។

គោលដៅចុងក្រោយសម្រាប់កំពង់ផែក្រុងព្រះសីហនុនោះគឺថានាវាដឹកទំនិញដែលមានទំហំធំនឹងអាចចតនៅកំពង់ផែក្រុងព្រះសីហនុដែលធ្វើឱ្យការនាំចូលនិងនាំចេញទៅជុំវិញពិភពលោកដែលមានតម្លៃទាប និងឆាប់រហ័ស។  នៅពេលបច្ចប្បន្ននេះខេត្តព្រះសីហនុអាចជាកំពង់ផែដែលមានតម្រូវការខ្ពស់សម្រាប់ការធ្វើដំណើរទៅកាន់កំពង់ផែអន្តរជាតិផ្សេងៗដូចជា៖ ហុងកុងសិង្ហបុរី និងនៅក្នុងតំបន់ផ្សេងទៀតក្នុងគោលបំណងដើម្បីផ្ទេរទំនិញទៅលើនាវាក្នុងរយៈពេលយូរដែលមានទំហំធំ។ នៅពេលអនាគតទំហំនៃការដឹកជញ្ជូននឹងអាចធ្វើដំណើរដោយផ្ទាល់ទៅកាន់គោលដៅនៅទូទាំងពិភពលោក។

ផ្លូវនិងការដឹកជញ្ជូន

ជាមួយនឹងការកើនឡើងនៃប្រជាជនរបស់ប្រទេសកម្ពុជា ហើយជាពិសេសរាជធានីភ្នំពេញដែលអាចធ្វើដំណើរទៅដល់បានយ៉ាងងាយស្រួល ចរាចរណ៍ពិតជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងតម្លៃលំនៅដ្ឋាននិងការជួញដូរអចលនទ្រព្យ។

ព័ត៌មាននៃការបរិច្ចាគរថយន្តក្រុងថ្មីរបស់ជប៉ុនចំនួន140គ្រឿង ដែលមានតម្លៃជាង $10លានដុល្លាអាមេរិចត្រូវបានទទួលការស្វាគមន៍ដោយប្រជាជនដែលកំពុងធ្វើការរាជធានីភ្នំពេញ។ រថយន្តក្រុងទាំងនេះត្រូវបានគេរំពឹងថានឹងជួយប្រជាជនបានយ៉ាងច្រើន និងមានប្រសិទ្ធិភាពក្នុងឆ្នាំ 2020 ខ្សែរត់របស់រថយន្ដក្រុងត្រូវបានកំណត់នឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ។ បច្ចុប្បន្នមានខ្សែរត់របស់រថយន្តក្រុងចំនួន១០ខ្សែដែលធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ។

Veng Sreng Road

ប្រព័ន្ធផ្លូវផ្លូវក្នុងតំបន់ត្រូវបានរំពឹងថានឹងជួបប្រទះការផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

តាមរយៈវិទ្យាស្ថានHenanប្រទេសចិនដែលជាក្រុមហ៊ុនទំនាក់ទំនង និងរៀបចំផែនការនៃការស្ទង់មតិ និងការរចនាបានធ្វើកា អភិវឌ្ឍទៅលើផ្លូវល្បឿនលឿនមួយខ្សែនៅតាមបណ្តោយផ្លូវជាតិលេខ4 (ភ្នំពេញទៅក្រុងព្រះសីហនុ) ដោយនៅពេលថ្មីៗនេះក្រុមហ៊ុនទទួលគម្រោងសាងសង់ដោយក្រុមហ៊ុនចិនChina Road and Bridge Corporationបានស្នើធ្វើការលើគម្រោងផ្លូវហ្វាយវ៉េនៅពេលថ្មីនេះ។

បន្ទាប់ពីខេត្តព្រះសីហនុស្ថិតនៅក្នុងរយៈពេលនៃកំណើន និងមានការអភិវឌ្ឍន៏កាន់តែខ្លាំង ប្រជាជនជាច្រើនបានធ្វើដំណើរទៅលេងឆ្នេរសមុទ្រដោយធ្វើដំណើរតាមផ្លូវ នឹងបានដឹងយ៉ាងទំលំទូលាយនៃការអភិវឌ្ឍន៍នូវតំបន់មួយនេះ។

បន្ថែមពីនេះផងដែរ ផ្លូវជាតិលេខ 5ត្រូវបានគេរំពឹងផងដែរថា នឹងពង្រឹងប្រសិទ្ធភាពនៃការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃតាមរយៈការផ្ដល់ជំនួយឥតសំណងថ្មីមួយពីប្រទេសជប៉ុនស្វែងយល់បន្ថែមអំពីកម្ពុជានូវទីតាំងអភិវឌ្ឍន៍ជាច្រើនបន្ថែមទៀត!

Comments