+855 92 92 1000
Logo

Editorial content

គម្រោងសាងសង់ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារនៅកម្ពុជាមានគម្រោងលំនៅឋានជិត៩០%ឯណោះ
Updated on: August 1, 2022, 4:35 a.m.
Published on: December 27, 2021, 9:16 a.m.

គម្រោងសាងសង់ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារនៅកម្ពុជាមានគម្រោងលំនៅឋានជិត៩០%ឯណោះ


រយៈពេលប្រមាណ២ឆ្នាំនៃវិបត្តិជំងឺកូវីដ-១៩កន្លងទៅ យើងទាំងអស់គ្នាអាចកត់សម្គាល់ឃើញយ៉ាងច្បាស់​នូវផល​វិបាកអវិជ្ជមានដែលកើតចេញពីវិបត្តិនេះមកលើស្ថានភាពអចលនទ្រព្យក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែគម្រោងសាងសង់​ជាច្រើនដែលត្រូវបានអនុម័តនោះអាច​នឹង​ត្រលប់​មកវិញក្នុងពេលឆាប់ៗនេះ ក្រោយពីប្រទេស​កម្ពុជា​​បានធូរ​ស្រាល​បន្តិចម្តងៗ​ពីផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩ ។

Construction Projects

តួយ៉ាងយោងតាមតួលេខ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដែល​បាន​ចេញ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា គម្រោងសាង​សង់​សរុបចំនួន៣៩២៥ត្រូវបានចុះបញ្ជីក្នុងរយៈពេលត្រឹមតែ១១ខែដំបូងនៃឆ្នាំ២០២១ ក្នុងនោះគម្រោង​សាង​សង់​​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារ ។

Borey Projects

ក្នុងរបាយការណ៍ដដែលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានគូសបញ្ជាក់ផងដែរថា ក្នុងចំណោមគម្រោងសាង​សង់​សរុបចំនួន៣៩២៥​​ដែល​បាន​ចុះបញ្ជី​ ដែលមាន​ចំនួន​១០,៣៥​ពាន់​លាន​ដុល្លារ មានចំនួន៨៦%​ជា​គម្រោង​សាង​សង់​ប្រភេទលំនៅឋាន

គម្រោងសាងសង់ទាំងនោះប្រើប្រាស់ផ្ទៃដីប្រមាណ 12 លានម៉ែត្រការ៉េដែលរួមមាន គម្រោងលំនៅដ្ឋាន, គម្រោងអគារ​លំនៅ​ដ្ឋានរួមបញ្ចូលគ្នា, គម្រោងអគាររួមបញ្ចូលគ្នាពហុមុខងារ, គម្រោងអគារឧស្សាហកម្ម, គម្រោងអគារពាណិជ្ជកម្ម និងទេសចរណ៍ជាដើម ។

Construction Projects

ទោះបីជាយ៉ាងនេះក្តី ការបើកប្រទេសពេញលេញឡើងវិញ និងការប្រកាសបិទបញ្ចប់នូវ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» កាលពីពេលថ្មីៗកន្លងទៅនេះ គឺជាសញ្ញាវិជ្ជមានមួយក្នុងការងើបឡើងវិញចំពោះវិស័យអចលនទ្រព្យនៅ​ក្នុងប្រទេសកម្ពុជាផងដែរ ៕

Comments