+855 92 92 1000
Logo
ចង់ស្វែងយល់ពីអចលនទ្រព្យ កុំភ្លេចចូលរួមសិក្ខាសាលាអចលនទ្រព្យនៅក្នុងពិព័រណ៍ឆ្នាំ២០១៩ នេះ
Updated on: June 6, 2022, 5:02 p.m.
Published on: September 11, 2019, 9:37 a.m.

ចង់ស្វែងយល់ពីអចលនទ្រព្យ កុំភ្លេចចូលរួមសិក្ខាសាលាអចលនទ្រព្យនៅក្នុងពិព័រណ៍ឆ្នាំ២០១៩ នេះ


នៅមិនដល់មួយខែទៀតទេ សម្រាប់ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤-៥ ខែតុលា​ ខាងមុខនេះនៅឯសណ្ឋាគារណាហ្គាវើលភ្នំពេញ។ នេះជាប្រភេទព្រឹត្តិការណ៍ដែលទទួលបានជោគជ័យបំផុតមួយ ដោយកន្លងមកមានអ្នកចូលទស្សនារាប់ពាន់នាក់ ជាមួយការតាំងបង្ហាញគម្រោងអចលនទ្រព្យជាច្រើន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺការទិញលក់ ផ្ទះ ដី ខុនដូ​ និងអចលនទ្រព្យផ្សេងៗនៅក្នុងពិព័រណ៍នេះតែម្តង។​

ក្រុមហ៊ុនអចលនទ្រព្យ លំនៅដ្ឋានបែបបុរី គម្រោងខុនដូ​ និងដីឡូតិ៍ រួមមានទាំងគម្រោងតូច និងធំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់តាំងបង្ហាញអចលនទ្រព្យរបស់ពួកគេសម្រាប់ជាជម្រើសដ៏សម្បូរបែប សម្រាប់អ្នកចូលរួម។ មិនតែប៉ុណ្ណោះ ក្រៅពីការតាំងបង្ហាញគម្រោង​ ក៏មានការរៀបចំវគ្គសិក្ខាសាលាផ្សេងៗ សម្រាប់អ្នកទស្សនាអាចចូលរួមស្តាប់​ និងស្វែងយល់ពីការវិវត្តនៃទីផ្សារ ការណែនាំ និងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ដែលបទបង្ហាញទាំងនោះនឹងធ្វើឡើងដោយអ្នកជំនាញល្បីៗទាំងជាជនជាតិកម្ពុជា និង បរទេស។ 

វគ្គសិក្ខាសាលាមានប្រធានល្អៗជាច្រើន ដោយធ្វើបទបង្ហាញពីអ្នកជំនាញល្បីៗ​ ដែលនេះជាឱកាសល្អបំផុតក្នុងការរៀនសូត្រពីចំណេះដឹងថ្មីៗនៅក្នុងវិស័យអចលនទ្រព្យ។ កុំភ្លេចចុះឈ្មោះចូលរួមពិព័រណ៍ ក៏ដូចជាចូលរួមស្ដាប់សិក្ខាសាលារបស់យើងទាំងអស់គ្នា។ 

តើនរណាខ្លះជាវាគ្មិនសំខាន់ៗរបស់យើងនៅកម្មវិធីនេះ? 

ពិព័រណ៍នេះមានគោលដៅនាំយកមកនូវអ្វីដែលឆ្លើយតបនឹងភាពរីកច្រើននាពេលបច្ចុប្បន្ន និង សិក្ខាសាលាជាមួយប្រធានបទថ្មីៗដែលឆ្លើយតបនឹងការចង់ដឹងរបស់អ្នកចូលរួម។​ អ្នកជំនាញជាច្រើនរូបដែលមានបទពិសោធន៍ច្រើនឆ្នាំ និងធ្លាប់ទទួលបានជោគជ័យក្នុងការដឹកនាំទីផ្សារ នឹងធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងភាពជោគជ័យរបស់ពួកគេជាមួយអ្នក។ វាគ្មិនចំនួន ២០ រូបនឹងមានវត្តមាននៅក្នុងកម្មវិធីនេះ។ 

ខាងក្រោមនេះជាវាគ្មិនមួយចំនួនដែលនឹងមានវត្តមាននៅពិព័រណ៍ថ្ងៃទី១ 

  • លោក Matthew Rendall ដៃគូជាន់ខ្ពស់ក្រុមហ៊ុន SokSiphana & Associates

  • អ្នកនាង Catherine Chan នាយកប្រតិបត្តិគម្រោង Urban Village

  • លោក Dan Davies នាយកក្រុមហ៊ុន CBRE

  • លោក James Whitehead នាយកប្រតិបត្តិក្រុមហ៊ុន Banlao.com

  • អ្នកនាង Vann Sokun Nymol ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មរបស់ Harvey Law Group

អ្នកស្រី  Catherine Chan  នាយកប្រតិបត្តិគម្រោង Urban Village បាននិយាយថា វគ្គសិក្ខាសាលា និងការពិភាក្សាលើប្រធានបទល្អៗជាច្រើនធ្វើឡើងនៅឯពិព័រណ៍នេះ។ អ្នកនាងបន្តទៀតថា ខ្ញុំនឹងនិយាយអំពីប្រធានបទមួយ ទាក់ទងនឹង តម្រូវការផ្សេងៗគ្នានៃអ្នកទិញខុនដូជាជនបរទេស និងជនជាតិកម្ពុជា។ 

Catherine  បានបន្ថែមទៀតថា​ បើតាមភាពជាក់ស្តែង ជនបរទេសតែងតែផ្តោតលើការរស់នៅ ដែលមានបរិយាកាសល្អ ប៉ុន្តែជនជាតិកម្ពុជា ផ្តោតសំខាន់លើតម្លៃ និងទំហំ ។ល។ ខ្ញុំនឹងធ្វើការបកស្រាយលម្អិតលើគ្រប់គ្រប់ចំណុចទាំងនេះ។  

ចំណែកវាគ្មិននៅថ្ងៃពិព័រណ៏ទី ២ មានដូចជា៖​ 

  • លោក Li Min នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate

  • បណ្ឌិត Raymond Choi ប្រធានក្រុមប្រឹក្សាភិបាល Prestige Homes Cambodia

  • លោក Edward Lin នាយកប្រត្តិក្រុមហ៊ុន Yi Fung Real Estate Services

  • លោក Haijun Zeng ដៃគូក្រុមហ៊ុន Tings & Associates

ពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩ ជាវេទិកាល្អបំផុតសម្រាប់អ្នកស្វែងរកលំនៅដ្ឋាន

ស្តង់គម្រោងធំៗច្រើនជាង ៥០ នឹងមានតាំងបង្ហាញនូវគម្រោងអចលនទ្រព្យគ្រប់ប្រភេទ រួមទាំងក្រុមហ៊ុនសេវាកម្មផ្សេងៗទៀតដែលអ្នកអាចជួបជជែក ពិភាក្សា ឬ​សួរជាសំណួរផ្សេងៗ។

ពិសេសបំផុត ដោយសារតែ គ្រប់គម្រោងនឹងមានការបញ្ចុះតម្លៃ និងមានការផ្តល់ជូនបន្ថែមផ្សេងៗទៀត។ ប្រសិនបើអ្នកមានគម្រោងទិញអចលនទ្រព្យក្នុងឆ្នាំនេះ ពិព័រណ៍នេះជាកន្លែងដែលល្អបំផុតសម្រាប់ការស្វែងរកផ្ទះដ៏ជាទីស្រលាញ់របស់អ្នក។ 

ព្រឹត្តិការណ៍ឆ្នាំនេះគឺមានការឧបត្ថម្ភពីក្រុមហ៊ុនដឹកជញ្ចូនអន្តរជាតិ  ZTO Express ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងប្រទេសចិន ក្រុមហ៊ុន EZECOM ជាអ្នកផ្គត់ផ្គង់សេវាកម្មអ៊ីនធើណិតដ៏ធំបំផុតនៅកម្ពុជា និងសណ្ឋាគារ Lumiere Residence Hotel. 

គម្រោងបុរី ខុនដូ ដីឡូត៍ ក្រុមហ៊ុនច្បាប់ ភ្នាក់ងារ ក្រុមហ៊ុនសំណង់ ស្ថាបត្យកម្ម​ និងដេគ័រក៏នឹងមានវត្តមាននៅក្នុងពិព័រណ៍នេះផងដែរ។

ក្រុមហ៊ុនទាំងនេះរួមមាន៖ ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International ក្រុមហ៊ុន  Pafillia Property Developers ក្រុមហ៊ុ​ន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុន MAA Architecture & Design​ ក្រុមហ៊ុន Unicom Science Plastic (Cambodia) ក្រុមហ៊ុន Aristo Developers ក្រុមហ៊ុន Beyond Design ក្រុមហ៊ុន  HLG ក្រុមហ៊ុន Leptos Estate ក្រុមហ៊ុន E-Power ក្រុមហ៊ុន Huateng (Cambodia) Investment ក្រុមហ៊ុន  International Top Agent ក្រុមហ៊ុន The Bund ក្រុមហ៊ុន CBRE ក្រុមហ៊ុន WanHao ក្រុមហ៊ុន FDD Real Estate ក្រុមហ៊ុន​ Century 21 Cambodia ក្រុមហ៊ុន Zenearth។  

គម្រោងធំៗមានដូចជា៖ គម្រោង Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark គម្រោង Toul Kork Lane គម្រោង Urban Village គម្រោង Victory Bay​ គម្រោង  SH Condo គម្រោង M Residence ធនាគារ Chief Bank គម្រោង North Park, គម្រោង The Penthouse គម្រោង Oxley Emerald គម្រោង Orkide Villa គម្រោង Le Bassac គម្រោង R&F ( ITA) និងគម្រោង Wealth Mansion។ 

ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្នុងទីក្រុងភ្នំពេញ អចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

Comments