+855 92 92 1000
Logo
គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន រមណីយដ្ឋានដ៏ទំនើបបំផុតនៅខេត្តព្រះសីហនុ
Updated on: June 6, 2022, 7:20 p.m.
Published on: July 9, 2019, 2:14 a.m.

គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន រមណីយដ្ឋានដ៏ទំនើបបំផុតនៅខេត្តព្រះសីហនុ


ទីក្រុងភ្នំពេញ

ប្រទេសកម្ពុជាទទួលបានកំណើន GDP ជាង ៧ ភាគរយក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា និងបានក្លាយទៅជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសកំពុងរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក។ ជាមួយគ្នានេះលំនៅដ្ឋាននៃគម្រោងអភិវឌ្ឍន៍របស់ ព្រីនស៍ ធាន ស៊ី វ៉ានគឺស្ថិតនៅចំផ្នែកកណ្តាលនៃការរីកចម្រើននៅក្រុងឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ។

ក្រុងព្រះសីហនុគឺជាលំនៅដ្ឋានស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសធំបំផុតនៅកម្ពុជា និងជាកំពង់ផែទឹកជ្រៅតែមួយគត់របស់ប្រទេស។

ដោយសារមានគោលនយោបាយ "ខ្សែក្រវ៉ាត់មួយផ្លូវមួយ" របស់ប្រទេសចិន ខេត្តព្រះសីហនុកំពុងស្ថិតនៅលើល្បឿននៃការផ្លាស់ប្តូរដ៏ឆាប់រហ័ស។ ហើយការរីកចម្រើននេះមានស្ទើរតែគ្រប់វិស័យទាំងអស់ពោលគឺមានទាំងការដឹកជញ្ជូន និងទេសចរណ៍ព្រមទាំងការផលិតធំៗ ដែលកំពុងមានការកើនឡើងជាលំដាប់។

តារាង GDP របស់កម្ពុជា

 ខាងក្រោមនេះជាសក្តានុពលសំខាន់ៗមួយចំនួននៃក្រុងព្រះសីហនុ៖

១. ផ្លូវល្បឿនលឿនភ្ជាប់ទីក្រុងព្រះសីហនុ និងរាជធានីភ្នំពេញដែលបច្ចុប្បន្នកំពុងត្រូវបានសាងសង់។

២.   មានគម្រោងជាច្រើនសម្រាប់ការដឹកជញ្ជូនទំនិញថ្មីៗនៅក្រុងព្រះសីហនុ។

៣. ក្រុមហ៊ុនចិនបានវិនិយោគ ២.៨ ពាន់លានដុល្លារសម្រាប់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ។

៤. អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុបច្ចុប្បន្នកំពុងតែពង្រីកបន្ថែម។

៥. ការទាញយកប្រេងនៅឈូងសមុទ្រត្រូវបានកំណត់ទៅនៅចុងឆ្នាំនេះ។

៦. មានគម្រោងជាច្រើនសម្រាប់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិអាស៊ាននៅក្នុងខេត្តព្រះសីហនុ។

៧. បច្ចុប្បន្ននេះមានជើងហោះហើរត្រង់ដោយភ្ជាប់ខេត្តព្រះសីហនុទៅកាន់ទីក្រុងចំនួន ២៧ របស់ប្រទេសចិន។

ទីក្រុងភ្នំពេញ

គម្រោង  ព្រីនស៍ ធាន ស៊ី វ៉ាន ជារមណីយដ្ឋានដ៏ទំនើបបំផុតនៅខេត្តព្រះសីហនុ

គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន មានទីតាំងស្ថិតនៅក្រុងឆ្នេរនៃក្រុងព្រះសីហនុ នៅជាប់សាលាខេត្ត និងប៉ែកខាងស្តាំនៃឆ្នេរជ័យជំនះ។ លើសពីនេះទៅទៀតមានទេសភាពសមុទ្រដ៏ស្រស់ស្អាតបំផុតនៅក្នុងទីក្រុង។

ព្រីនស៍ ធាន ស៊ី វ៉ាន គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ៣៤០,០០០ ម៉ែត្រការ៉េ។ គម្រោងនេះមានសណ្ឋាគារលំដាប់ផ្កាយ ៥ មានហាងទំនិញរួចពន្ធធំបំផុតនៅខេត្តព្រះសីហនុ ផ្សារទំនើប រោងភាពយន្ត IMAX ផែឯកជន និងឆ្នេរកំសាន្ត

មានសួនច្បារលើអាកាសទំហំ ១៣,០០០ ម៉ែត្រការ៉េបង្ហាញពីចំណុចសំខាន់មួយនៃតំបន់រួមរបស់អគារ។ ក៏មានអាងហែលទឹកក្តៅ អាងហែលទឹកខាងក្រៅអមដោយសួន និងមានចំណតយានយន្តធំទូលាយទំហំ ២៥,០០០ ម៉ែត្រការ៉េ។

លើសពីនេះទៅទៀត គម្រោងរីសតនេះមានប៊ូទិក ហាងលក់ទំនិញទំនើប កន្លែងទទួលទានអាហារ សួនកម្សាន្តលក្ខណៈគ្រួសារ ក្លឹបស្ប៉ា កន្លែងជិះស្គីទឹកកក អគារ KTV និងកន្លែងជាច្រើនទៀត។

តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅខែមីនាឆ្នាំ ២០២៣ ។ អគារអាផាតមិនទំនើបនេះមានទំហំចាប់ពី ៣៩ ដល់ ១២៧ ម៉ែត្រការ៉េ។ ប្រសិនបើអ្នកចាប់អារម្មណ៍ សូមកុំស្ទាក់ស្ទើរក្នុងការទៅមើលការិយាល័យលក់របស់គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន នៅថ្ងៃនេះ។ ឬចុចនៅទីនេះដើម្បីមើលគម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន។ 

តំបន់ឆ្នេរ

ក្រុងព្រះសីហនុអនុវត្តតាមមាគាររបស់ទីក្រុង Shenzhen 

ការអនុវត្តតាមមាគាររបស់ទីក្រុង Shenzhen ប្រទេសចិន ខេត្តព្រះសីហនុមិនត្រឹមតែជាតំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកតែមួយប៉ុណ្ណោះទេ ប៉ុន្តែបើយោងទៅតាមយុទ្ធសាស្ដ្រអភិវឌ្ឍន៍ឧស្សាហកម្មថ្នាក់ជាតិឆ្នាំ ២០១៥-២០២៥ នឹងផ្លាស់ប្តូរទៅជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្មបៃតង។

នៅពេលនោះខេត្តព្រះសីហនុនឹងក្លាយទៅជាតំបន់ឧស្សាហកម្មដ៏សំខាន់បំផុត និងជាគោលដៅទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។

ដោយសារតែគោលនយោបាយរូបវន្ត ទិន្នផលឧស្សាហកម្មរបស់ក្រុងព្រះសីហនុមានចំនួនច្រើនជាង ៥០% នៃផលិតផលក្នុងស្រុកសរុបថ្នាក់តំបន់។ សហគ្រាសនានាដែលវិនិយោគ និងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុអាចទទួលបានការលើកលែងលើពន្ធនាំចេញនាំចូល ពន្ធលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូលរហូតដល់ប្រាំបួនឆ្នាំ។

ដូចជាទីក្រុងហុងកុងដែរ ក្រុងព្រះសីហនុគឺជាទីក្រុងកំពង់ផែដែលមានទីផ្សាសេរី។ ប៉ុន្មានឆ្នាំថ្មីៗនេះបរិមាណនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកំពុងតែកើនឡើង។ ឧទាហរណ៍ ចំនួនទឹកប្រាក់នៃ FDI នៅឆ្នាំ ២០១៧ បានកើនឡើង ១២ ភាគរយបើប្រៀបធៀបឆ្នាំមុនៗ។

កាស៊ីណូនៅក្រុងព្រះសីហនុ

ក្រុងព្រះសីហនុក៏មានឧស្សាហកម្មល្បែងធំៗស្របច្បាប់ផងដែរ។ កាស៊ីណូដែលទទួលបានអាជ្ញាប័ណ្ណរដ្ឋចំនួន ៧៦កំពុងដំណើរការនៅក្រុងព្រះសីហនុ។ នៅពាក់កណ្តាលឆ្នាំ ២០១៨ ប្រទេស កម្ពុជាទទួលបានពន្ធចំនួន ១៨.៧ លានដុល្លារពីវិស័យកាស៊ីណូ។

ដោយមានបំណងចង់ប្រកួតប្រជែងជាមួយប្រទេសសិង្ហបុរី ក្រុងព្រះសីហនុត្រូវបានគេរំពឹងថានឹងក្លាយជាកំពង់ផែទឹកជ្រៅធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមានកំពង់ផែសមុទ្រពាណិជ្ជកម្មសេរីទំហំ ១០ គីឡូម៉ែត្រការ៉េដែលទទួលខុសត្រូវលើការដឹកជញ្ជូននាំចូល និងនាំចេញរបស់កម្ពុជា។ ក្នុងឆ្នាំ ២០១៧ ប្រតិបត្តិករផែទទួលបានទំហំទឹកប្រាក់ចំនួន ៥២.១៤លានដុល្លារ ពោលគឺកើន ១៦,៨% ធៀបនឹងឆ្នាំមុន។

ប្រទេសជប៉ុនបានផ្តល់កម្ចីសម្បទានចំនួន ២០៩ លានដុល្លារដើម្បីសាងសង់ផែកុងតឺន័រថ្មីនៅកំពង់ផែ។ កំពង់ផែនេះមានប្រវែង ៣៥០ ម៉ែត្រ និងមានជម្រៅ ១៤.៥ ម៉ែត្រ។

កំពង់ផែទឹកជ្រៅដ៏ធំមួយទៀតដែលមានតម្លៃ ២.៨ ពាន់លានដុល្លារត្រូវបានកសាងឡើងដោយក្រុមហ៊ុនសាងសង់ចិននៅឆ្នេរជ័យជំនះនៅឆ្នាំនេះ។ នៅពេលគម្រោងនេះត្រូវបានបញ្ចប់វានឹងធ្វើឱ្យក្រុងព្រះសីហនុក្លាយទៅជាទីក្រុងប្លែកគេតែមួយគត់នៅក្នុងតំបន់អាស៊ី។

សូមកុំឱ្យឱកាសនេះបាត់បង់

ព្រីនស៍ ធាន ស៊ី វ៉ាន នឹងដឹកនាំការរីកចម្រើននៃក្រុងព្រះសីហនុនាពេលអនាគត។ តើអ្នកនឹងចូលរួមទទួលយកផលចំណេញ ឬរង់គ្រាន់តែរង់ចាំមើល? សូមកុំមើលត្រឡប់ក្រោយហើយសោកស្តាយចំពោះការមិនទទួលបានឱកាសនេះ។ ចាប់យកឱកាសវិនិយោគក្នុងតំបន់ឆ្នេរមាស។ សូមសាកសួរគម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន នៅថ្ងៃនេះ។

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុនៅថ្ងៃនេះ! 

 

Comments