កំណើនខុនដូបានកើនឡើងជាលំដាប់ ហើយខុនដូក៏មានប្រជាប្រិយគួរឱ្យកត់សម្គាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ ។ ភ្នំពេញគឺជាទីក្រុងមួយដែលមានសក្តានុពលសម្រាប់ការវិនិយោគមកពីក្រៅប្រទេស ។ តួយ៉ាងក៏មានកំណើនជនបរទេសមកស្នាក់នៅក្នុងប្រទេសកម្ពុជាយើងយ៉ាងច្រើនដោយសារការចាយវាយនៅក្នុងប្រទេសមានកម្រិតទាប ហើយជាទិសដៅក្នុងការវិនិយោគ ។
អំឡុងពេលកូវីដ១៩នេះប្រសិនបើចង់ស្វែងរកទិញខុនដូតើតំបន់ណាដែលល្អសាកសមបំផុត?
បើទោះបីជាពេលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ក្តី ប៉ុន្តែគម្រោងខុនដូជាច្រើននៅតែបន្តសកម្មភាពអភិវឌ្ឍរបស់ខ្លួនឥតឈប់ឈរ ជាពិសេសតំបន់បឹងកេងកង១ដែលជាតំបន់កំពុងមានសក្តានុពលខ្លាំងក្នុងចំណោមតំបន់ដទៃទៀតក្នុងរាជធានីភ្នំពេញ ។
តំបន់បឹងកេងកង១គឺសាកសមបំផុតព្រោះវាជាតំបន់មួយស្ថិតនៅក្នុងខណ្ឌចំការមនហើយត្រូវបានគេចាត់ទុកថា ជាខណ្ឌដែលមានទិសដៅអភិវឌ្ឍអចលនទ្រព្យខ្លាំងបំផុតក្នុងប្រទេសកម្ពុជា ។ បឹងកេងកង១គឺជាតំបន់ដែលមានដូចជា ទីស្នាក់ការអង្គការក្រៅរដ្ឋាភិបាល ជនបរទេស មន្ត្រីរាជការ ក្រសួង និងពាណិជ្ជកម្មជាច្រើនតាំងទីនៅទីនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។
តើគួរទិញខុនដូណាដែលល្អ ?
ខុនដូដែលល្អបំផុតក្នុងតំបន់បឹងកេងកង១លោកអ្នកអាចពិចារណាមើលខុនដូ Silvertown Metropolitan ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ ដែលជាទីតាំងពាណិជ្ជកម្ម និងលំនៅឋានស្ថិតចំកណ្តាលរាជធានីភ្នំពេញ ។ Silvertown Metropolitan គឺជាគម្រោងដែលបានសាងសង់បញ្ចប់ជាស្ថាពររួចហើយដែលផ្តល់ជូននូវរបៀបរស់នៅបែបយុគ្គសម័យថ្មី ។ នៅជុំវិញ Silvertown Metropolitan ប្រមូលផ្តុំទៅដោយភោជនីយដ្ឋានល្បីៗ ផ្សារទំនើបអ៊ីអន និងហាងទំនើបល្បីៗលំដាប់អន្តរជាតិជាច្រើនទៀត។ ស៊ីលវើថោន (Silvertown) ក៏ស្ថិតនៅជិតផ្លូវធំដូចជាមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ។ Silvertown Metropolitan អភិវឌ្ឍដោយក្រុមហ៊ុន ណាគីគ្រុប (Naki Group) ដែលជាក្រុមហ៊ុនគ្រប់គ្រង និងអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា ។
តើខុនដូផ្តល់ភាពងាយស្រួលក្នុងអំឡុងពេលកូវីដ១៩នេះយ៉ាងដូចម្តេចខ្លះ?
ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនខុនដូ Silvertown Metropolitan បានផ្តល់នូវលក្ខខណ្ឌសម្រាប់បង់ប្រាក់ងាយស្រួលមួយចំនួនក្នុងអំឡុងពេលកូវីដ១៩នេះដូចជា ៖ កក់យកទីតាំងត្រឹមតែ២០០០ដុល្លារ និងមានបញ្ចុះតម្លៃរហូតដល់១០% រួមទាំងមានលក្ខខណ្ឌបង់រំលស់ថែមទៀតផង ។
តើខុនដូ Silvertown Metropolitan មានយូនីតអ្វីខ្លះ?
Silvertown មានការរចនាម៉ូដបែបទំនើបដែលមាន ១១០ យូនីតរួមមានបន្ទប់ Studio, បន្ទប់ Two Bedrooms, បន្ទប់ Three Bedrooms និងផេនហោស៍នៅជាន់ទី១៤ ។ សម្រាប់យូនីតនីមួយៗមានភ្ជាប់មកជាមួយផ្ទះបាយ តុបរិភោគអាហារ ទូ ខ្សែកាបអុបទិក-ប្រព័ន្ធការពាររន្ទះ និងគ្រឿងសង្ហារិមជាច្រើនទៀតដែលបានរៀបចំរួចជាស្រេច ។
Silvertown ផ្តល់ជូនសេវាកម្ម២៤ម៉ោងក្នុង១សប្តាហ៍ដោយមានអ្នកចាំទទួលភ្ញៀវ និងសន្តិសុខ២៤ម៉ោង រួមជាមួយនឹងសេវាកម្មបន្ថែមដើម្បីផ្តល់ភាពងាយស្រួលរួមមាន Skybar, អាងហែលទឹក, កន្លែងហាត់ប្រាណ, ប្រព័ន្ធ WIFI, សេវាគេហកិច្ច, សេវាកម្មសម្អាតបន្ទប់, បោកគក់, ប្រព័ន្ធការពារអគ្គីភ័យ និងសេវាកម្មថែរក្សាយានយន្តជាដើម ៕
Comments