+855 92 92 1000
Logo
មួយខែត្រឹមតែជាង$500អាចក្លាយជាម្ចាស់ខុនដូក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ
Updated on: May 23, 2022, 8:10 a.m.
Published on: February 22, 2022, 10:38 a.m.

មួយខែត្រឹមតែជាង$500អាចក្លាយជាម្ចាស់ខុនដូក្បែរពហុកីឡដ្ឋានជាតិមរតកតេជោ


ខណ្ឌ​ជ្រោយចង្វារ ជាខណ្ឌដែល​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ជា​ច្រើន​រួម​មាន អគា​លំនៅ​ដ្ឋា​ន​, ពាណិជ្ជកម្ម​, ផ្សារ និង​ទីក្រុង​រណប​ជា​ច្រើន ជា​ពិសេស​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​សាងសង់​រួច​សម្រាប់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។​

ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន WorldBridge Group ដែល​មានបទពិសោធន៍​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ​អគារ​ខ្ពស់​ទំនើប​ៗ និង​លំនៅ​ឋាន​ដ៏​ប្រណីត​ៗ​នៅ​កម្ពុជា បាន​សាងសង់​គម្រោង​លំនៅ​ឋាន​ប្រណីត​ថ្មី​១​ឈ្មោះ​ថា «WorldBridge Sport Village ឬ​ភូមិ​កីឡដ្ឋាន​វើ​ល​ដ៍​ប្រ៊ី​ដ​» ។​ ព័ត៌មានលម្អិតអំពីគម្រោង

WorldBridge Sport Village

WorldBridge Sport Village គឺជា​គម្រោង​អភិវឌ្ឍន៍​សាងសង់​អម​ជាមួយ​ស្ថាបត្យកម្ម​យ៉ាង​វិសេសវិសាល លាតសន្ធឹង​លើ​ផ្ទៃដី​ជាង​៦​ហិ​កតា ជាប់​នឹង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​នាគ​សម្តេច​តេ​ជោ លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ៣៥.០០០ ហិ​កតា នៅ​ភាគ​ខាងជើង នៃ​តំបន់​អភិវឌ្ឍន៍​ថ្មី​របស់​រាជធានី​ភ្នំពេញ ។​

អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​គម្រោង​មួយ​នេះ​មានការ​ផ្តល់​ជូន​ពិសេស​ថ្មី​គឺ ៖

  • បង់​រំលស់ 20% នៃ​តម្លៃ​ផ្ទះ រយៈពេល​24​ខែ ដោយ​គ្មាន​ការ​ប្រាក់ (​ត្រឹមតែ $525/​ខែ​) ហើយ 80% ដែល​នៅ​សល់​អតិថិជន​អាច​បង់​រំលស់​ជាមួយ​ម្ចាស់​គម្រោង ឬ​ធនាគារ​បាន​
  • មានឱកាស​ឈ្នះ​រថយន្ត Toyota Raize 2022
  • ពេល​កក់​លុយ​នឹង​ទទួល​បាន​គូ​ប៉ុង​បញ្ចុះតម្លៃ​បន្ថែម $500 ទៀត
  • ​បញ្ចុះតម្លៃ 2% បន្ថែម​ទៀត​ពេល​អតិថិជន​ជ្រើសរើស​លក្ខខណ្ឌ​បង់ប្រាក់​ណាមួយ

Comments