+855 92 92 1000
Logo
អត្រាការប្រាក់ល្អបំផុតធ្វើឲ្យធនាគារ ប្រេដ ក្លាយជាជម្រើសកាន់តែឆ្លាតវៃ
Updated on: June 7, 2022, 4:52 a.m.
Published on: March 3, 2021, 2:16 a.m.

អត្រាការប្រាក់ល្អបំផុតធ្វើឲ្យធនាគារ ប្រេដ ក្លាយជាជម្រើសកាន់តែឆ្លាតវៃ


អត្រាការប្រាក់ល្អបំផុតធ្វើឲ្យធនាគារ ប្រេដ ក្លាយជាជម្រើសកាន់តែឆ្លាតវៃ

ធនាគារ ប្រេដ ខេមបូឌា  កំពុងបោះជំហានទៅមុខក្នុងទីផ្សារអចលនទ្រព្យក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ជូនអត្រាការប្រាក់ឥណទានផ្ទះឈានមុខគេត្រឹមតែ 6.66%។

ធនាគារ ប្រេដ (ជាសមាជិកនៃក្រុមធនាគារអន្ដរជាតិ BRED Banque Populaire) ដែលត្រូវបានបើកដំណើរការ អាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ 2017 ហើយបានបង្កើតបណ្តាញសាខាដ៏រឹងមាំ និងផលិតផលយ៉ាងច្រើនសម្បូរបែប។ ឥណទានផ្ទះដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ អាចប្រើជាមធ្យោបាយក្នុងការទិញផ្ទះបុរី អាផាតមិនថ្មី និងខុនដូ ក៏ដូចជាការផ្ទេរ/ប្តូរឥណទានអចលទ្រព្យ ឬវិនិយោគលើអចលនទ្រព្យសម្រាប់ជួល។

លក្ខណៈប្រកួតប្រជែងមួយទៀតពីកញ្ចប់ឥណទានផ្ទះរបស់ធនាគារ ប្រេដ គឺកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អចលទ្រព្យ Century 21 Cambodia ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់អ្នកទិញផ្ទះថ្មីនៅតាមគម្រោងបុរីនានាជា ច្រើនក្នុងទីផ្សារ ដែលគ្រប់គ្រងដោយភ្នាក់ងារអចលនទ្រព្យលំដាប់សកលមួយនេះ។

តែងតែប្តេជ្ញា

លោក Guillaume Perdon នាយកប្រតិបត្តិធនាគារ ប្រេដ មានប្រសាសន៍ថា “ យើងខ្ញុំប្តេជ្ញាយ៉ាងមោះមុតក្នុង ការជួយជ្រោមជ្រែងប្រជាជនកម្ពុជាឱ្យក្លាយជាម្ចាស់ផ្ទះផ្ទាល់ខ្លួន”។ លោកក៏បានបន្ថែមទៀតថា “បុគ្គលិកសាខា និងផ្នែកសេវាបម្រើអតិថិជនរបស់យើងខ្ញុំ ត្រៀមជានិច្ចក្នុងការផ្តល់ប្រឹក្សា និងពិភាក្សាលើជម្រើសឥណទានផ្ទះ ដើម្បីធ្វើការអនុម័តឆាប់រហ័សលើពាក្យស្នើឥណទាន ដូច្នេះអតិថិជនអាចប្រាកដក្នុងចិត្តថា ពួកគាត់ពិតជាអាច ក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃបានពិតប្រាកដមែន”។

តែងតែផ្តល់ជូនលក្ខខណ្ឌពិសេសលក្ខណៈប្រកួតប្រជែង

ធនាគារ ប្រេដ បានផ្តល់ជូននូវអត្រាការប្រាក់ឥណទានផ្ទះ ដែលមានលក្ខណៈប្រកួតប្រជែងប្រសើរជាងគេ នៅកម្ពុជា ត្រឹម 6.66% សម្រាប់ឆ្នាំដំបូង។ ជាមួយនឹងរយៈពេលកម្ចីដល់ 20 ឆ្នាំ ឥតគិតថ្លៃសេវាអនុម័ត និងទំហំឥណទានដល់ 80% នៃតម្លៃផ្ទះ/អចលទ្រព្យ បានបន្ថែមគុណតម្លៃកាន់តែពិសេសដល់ឥណទានផ្ទះពី ធនាគារអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញរបស់យើងខ្ញុំ។

ស្តង់ដារអន្តរជាតិ

ដូចអ្វីដែលលោកអ្នកបានដឹងមុនហើយថាសម្ព័ន្ធធនាគាររបស់យើងខ្ញុំបានផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនជាង 36 លាននាក់នៅទូទាំងពិភពលោក ដែលកំណត់ស្តង់ដារអន្តរជាតិខ្ពស់បំផុតសម្រាប់ធនាគាររបស់យើងក្នុងការ បំពេញសេវាធនាគារ ជាមួយនឹងការផ្តល់ជូនអតិថិជននូវការធានា និងសុវត្ថិភាពរាល់ពេលធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុសំខាន់ៗ។

រួសរាយរាក់ទាក់ និងចេះបត់បែន

ធនាគារយើងខ្ញុំមានកេរ្តិ៍ឈ្មោះល្បី ដែលត្រូវបានទទួលស្គាល់តាមរយៈការផ្តល់សេវាល្អដល់អតិថិជន។ ប្រធានផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ តែងតែផ្តល់ប្រឹក្សាលើកញ្ចប់ហិរញ្ញវត្ថុល្អបំផុតដើម្បីបំពេញតម្រូវការ ផ្ទាល់ខ្លួន និងជួយសម្រួលរាល់កិច្ចការតាំងពីដើមរហូតដល់ការងារបានជោគជ័យ។

លោកអ្នកអាចទំនាក់ទំនងមកកាន់ធនាគារ ប្រេដ តាមរយៈលេខទូរសព្ទ 1800 20 1234 (ឥតគិតថ្លៃ) ឬតាមគេហទំព័រ៖ bredpersonalbanking.com/home-loans

Comments