បុរី Lorn City គឺជាគម្រោងអភិវឌ្ឍបុរីមួយ ក្នុងចំណោមគម្រោងបុរីដែលត្រូវបានរំពឹងទុកផ្សេងៗទៀត ដែលនឹងលេចចេញជារូបរាងឆាប់ៗនេះ នៅក្នុងសង្កាត់ចោមចៅ២ ខ័ណ្ឌពោធិ៍សែនជ័យ Supplied.
ការផ្ទត់ផ្គង់គម្រោងគេហដ្ឋានផ្ទាល់ដី នៅក្នុងក្រុងភ្នំពេញ បានមានកាន់តែច្រើនក្នុងល្បឿនដ៏លឿន នារយៈពេល៦ខែឈានទៅកាន់ត្រីមាសទី១ឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍ទិដ្ឋភាពទីផ្សារអចលនទ្រព្យប្រចាំត្រីមាសទី១ឆ្នាំ២០២១ ដែលចេញដោយទីភ្នាក់ងារអចលនទ្រព្យCBRE Cambodia។
ក្នុងរយៈពេល៦ខែឈានទៅឆមាសទី១ឆ្នាំ២០២១នេះ គម្រោងចំនួន២១ហើយ បានចាប់ផ្ដើមសម្ភោធ នៅក្នុងខ័ណ្ឌចំនួន៩ផ្សេងៗគ្នា សម្រាប់វិស័យអចលនទ្រព្យផ្ទាល់ដីនៅឯទីក្រុងភ្នំពេញ។ របាយការណ៍របស់CBRE ក៏បានប៉ាន់ប្រមាណដែរថា គម្រោងទាំង២១នេះនឹងបង្កើតគេហដ្ឋានចំនួន១៥ ៥០០យូនីធ ក្នុងការផ្គត់ផ្គង់អចលនទ្រព្យផ្ទាល់ដីនៅឯទីក្រុងភ្នំពេញ។ សម្រាប់ការសាងសង់បញ្ចប់គម្រោង ក្នុងរយៈពេលដូចគ្នានេះ CBREរាយការណ៍ថា គម្រោងថ្មីៗចំនួន១១ នឹងបើកទទួលស្វាគមន៍អ្នកចូលមករស់នៅ ដោយបានបន្ថែមគេហដ្ឋានចំនួន៤៥០០យូនីធ ទៅលើចំនួនគេហដ្ឋានសរុបដែលមានក្នុងរាជធានីភ្នំពេញ។
ការផ្លាស់ប្ដូរទៅកាន់ការអភិវឌ្ឍផ្ទះដែលមានតម្លៃសមរម្យនៅតែបន្ត ដោយមានគម្រោងដែលទើបតែចាប់ផ្ដើមមួយចំនួន បានកំពុងផ្ដោតទៅលើវិស័យគេហដ្ឋានតម្លៃសមរម្យនេះ។ យោងតាមរបាយការណ៍របស់CBRE ជាង៦០%នៃផ្ទះជាប់ និងជាង៧០%នៃវីឡាទោល ស្ថិតនៅក្នុងចំណោមគេហដ្ឋានដែលមានតម្លៃសមរម្យ។
របាយការណ៍ដដែលក៏បានបង្ហាញពីតំបន់ ដែលការផ្គត់ផ្គង់គេហដ្ឋានថ្មី ជារួមផ្ទះដែលស្ថិតនៅក្នុងដំណាក់កាលសាងសង់ និងគម្រោងដែលទើបតែត្រូវបានសម្ភោធ ស្ថិតនៅផងដែរ។ ខ័ណ្ឌសែនសុខ នៅតែជាជម្រើសទី១សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋានផ្ទាល់ដីជាច្រើន ដោយសារតែផ្ទៃរៀបស្មើដ៏ធំទូលាយ របស់ខ័ណ្ឌមួយនេះ ការរីកចម្រើននូវបណ្ដាញផ្លូវថ្នល់ និងការកើនឡើងវត្តមានស្ថាប័នសម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្ម ដែលជម្រុញឱ្យមានចលនាសកម្មភាពសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់។
ខ័ណ្ឌច្បារអំពៅ ដែលស្ថិតនៅម្ខាងទៀតនៃទីក្រុងភ្នំពេញ ឈរនៅលេខរៀងឆ្ងាយទី២ សម្រាប់ការផ្គត់ផ្គង់គេហដ្ឋាននាពេលបច្ចុប្បន្ន។ ខ័ណ្ឌដែលមានលក្ខណៈជ្រោយកោះមួយនេះជាទីដៅប្រកបដោយភាពពេញនិយម សម្រាប់អ្នកអភិវឌ្ឍបុរី។ ទោះបីជាយ៉ាងណាក៏ដោយ ខ័ណ្ឌដង្កោរ នឹងវ៉ាដាច់ខ័ណ្ឌច្បារអំពៅ សម្រាប់ការផ្គត់ផ្គង់លំនៅដ្ឋាន បើសិនជារាល់គម្រោងដែលត្រូវបានចុះបញ្ជីរទាំងអស់ក្នុងខ័ណ្ឌមួយនេះ ត្រូវបានបញ្ចប់។
ការស្ទង់មតិអចលនទ្រព្យឆ្នាំ២០២១ដែលនឹងចេញផ្សាយឆាប់ៗនេះ របស់Realestate.com.kh ក៏បានរាយការណ៍ផងដែរអំពីចំណាប់អារម្មណ៍ដ៏ក្លៀងក្លារក្នុងចំណោមអ្នកស្វះស្វែងរកអចលនទ្រព្យ សម្រាប់ការទិញយកអចលនទ្រព្យផ្ទាល់ដី នៅក្នុងខ័ណ្ឌសែនសុខ និងជ្រោយចង្វារនៅក្នុងរយៈពេល១២ខែខាងមុខ។ របាយការណ៍ពន្យល់ថា ចំណូលចិត្តសម្រាប់គេហដ្ឋានផ្ទាល់ដី ក្នុងចំណោមប្រជាជនកម្ពុជា កំពុងធ្វើឱ្យមានប្រជាប្រិយភាព សម្រាប់ការរស់នៅឯជាយក្រុង ហើយប្រជាប្រិយភាពនេះនឹងនៅតែបន្តរហូតដល់អនាគតកាលដែលគេអាចសម្លឹងមើលឃើញ។
គួរឱ្យចាប់អារម្មណ៍ផងដែរ របាយការណ៍របស់CBRE ក៏បានកត់សម្គាល់អំពីការប្រែប្រួល សម្រាប់ការធ្លាក់ចុះ នូវតម្លៃមធ្យមដាក់លក់របស់អចលនទ្រព្យផ្ទាល់ដី។ ចាប់តាំងពីត្រីមាសទី៣ឆ្នាំ២០២០ វីឡាទោលមានការធ្លាក់ថ្លៃរហូតដល់២០.១% តាមពីក្រោយដោយផ្ទះជាប់ជាមួយនឹងការធ្លាក់ថ្លៃរហូតដល់១៩.៥%។ ប្រភេទអចលនទ្រព្យផ្ទាល់ដីផ្សេងទៀត ក៏ស្ថិតនៅក្នុងការប្រែប្រួល នៃការធ្លាក់តម្លៃផងដែរ ជាមួយនឹង១៦.៧%នៃផ្ទះហាង, ១៥.៤% នៃផ្ទះល្វែង និង១៣.៥%នៃវីឡាភ្លោះ។
ហេតុដូច្នេះ អ្នកស្វះស្វែងរកអចលនទ្រព្យផ្ទាល់ដី នឹងកាន់តែមានភាពងាយស្រួល ក្នុងការរកអចលនទ្រព្យដែលមានតម្លៃល្អៗ នៅលើទីផ្សារ។ ដើម្បីជាជំនួយក្នុងការស្វះស្វែងរកអចលនទ្រព្យ Realestate.com.khនឹងប្រារព្ធព្រឹត្តិការណ៍អនឡាញ Flash Sale អចលនទ្រព្យ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការលក់អចលនទ្រព្យ សម្រាប់គម្រោងថ្មីៗ និងប្រភេទអចលនទ្រព្យលក់បន្ត ផ្ដល់ជូនក្នុងតម្លៃពិសេសជាងទីផ្សារ។ អ្នកទិញដែលមានចំណាប់អារម្មណ៍ ត្រូវបានលើកទឹកចិត្ត សម្រាប់ការចុះឈ្មោះដោយឥតគិតថ្លៃ។
Comments