Oasis Villa គឺជាផ្ទះមួយក្នុងចំណោមផ្ទះផ្សេងទៀតរបស់បុរី វីលៀម ផ្ទះនេះមានលក្ខណៈពិសេសជាច្រើនដែលអ្នកគួរតែយកចិត្តទុកដាក់នឹងស្វែងយល់អំពីវានោះគឺ
ផ្ទៃដី៤០០ម៉ែត្រក្រឡា ដែលជាទំហំមួយដែលធំ ហើយមានតែមួយគត់នៅក្នុងគំរោងដែលមានផ្ទៃដីធំជាងគេ។កន្លែងចតរថយន្តទទឹង4.50ម៉ែត្រមានសភាពកោង ដែលអាចចតរថយន្តបានពី 3-4 គ្រឿង នៅផ្នែកចំហៀងនៃផ្ទះផ្នែកខាងស្តាំសល់ដីទំហំរហូតដល់ 4.3 ម៉ែត្រងាយស្រួលសំរាប់ការរៀបចំជាសួនផ្សេងៗតាមតម្រូវការរបស់អ្នក ផ្នែកខាងមុខវិញមានសួនច្បារធំចំកណ្តាល ហើយមានច្រកចេញចូលចំនួន២ងាយស្រួលក្នុងការចេញចូល ហើយផ្នែកចំហៀងខាងឆ្វេងវិញសល់ដីទំហំរហូតដល់ 3.3 ម៉ែត្រដែលទំហំនេះខុសគ្នាមួយម៉ែត្រប៉ុណ្ណោះពីចំហៀងម្ខាងទៀត។ ចំណែកខាងក្រោយផ្ទះវិញសល់ត្រឹមតែ1.7 ម៉ែត្រដែលទំហំនេះយើងអាចរៀបចំជាកន្លែងហាសលំលៀកបំពាក់ ឬទុកដាក់ឥវ៉ាន់បានយ៉ាងងាយស្រួលផងដែរ។
វាថែមទាំងមានបន្ទប់គេងមួយនៅជាន់ក្រោមផងដែរដែលវាមានភាពងាយស្រួលសម្រាប់មនុស្សចាស់ ឬឪពុកម្តាយរបស់អ្នក។
ជាន់ទី១ ដើរលើជណ្តើរកាច់ពីរតង់យើងក៏ឡើងមកដល់ជាន់ទី១នៃផ្ទះមួយនេះ ហើយខ្ញុំជឿងថាលោកអ្នកបងប្អូនប្រហែលជាគិតថាជាន់នេះវាមានបន្ទប់គេងច្រើនដូចផ្ទះដ៏ទៃទៀតហើយមើលទៅ តែវាមិនដូចការគិតរបស់លោកអ្នកបងប្អូននោះទេ សម្រាប់ជាន់ទីមូយវាមានតែបន្ទប់មេគ្រួសារមួយគត់ ដោយមានភ្ជាប់ជាមួយកន្លែងទទួលភ្ញៀវតូចមួយ (LOFT) ទំហំ 24ម៉ែត្រការ៉េ ដែលយើងអាចមើលពីកន្លែងមួយនេះទៅកាន់ជាន់ផ្ទាល់ដីយ៉ាងច្បាស់នឹងងាយស្រួល។ សម្រាប់បន្ទប់មេគ្រួសារ ( Master Bedroom ) វាពិតជាធំនឹងសាកសមសម្រាប់គួរស្វាមីដោយវាមានស្ទើគ្រប់យ៉ាងដែលអ្នកត្រូវការ រួមមានបន្ទប់សំលៀកបំពាក់ដាច់ដោយឡែក (Walk-in Closet) ដែលមានទំហំរ15ម៉ែត្រការ៉េនៅជាប់ជាមួយបន្ទប់មេគ្រួសារតែម្តង បន្ថែមពីនោះវេរ៉ង់ដាដ៏វែងទំហំ22 ម៉ែត្រក្រឡា ដែលលយចេញពីក្បែរបន្ទប់ទទួលភ្ញៀវលយមកមុខដែលបង្កើតបរិយាកាសមួយដ៏ស្រស់ស្រាយ និងមានភាពថ្លៃថ្នូរសម្រាប់គ្រួសារ។
ជាន់ទី២ វាជាជាន់ខ្ពស់ជាងគេ និងពិសេសប្លែកពីជាន់ផ្ទាល់ដី និងជាន់ទី១ ជាន់ទី២មានបន្ទប់សរុបចំនួន២ នៅជាប់គ្នា បន្ទប់ទី១មានទំហំ13 ម៉ែត្រការ៉េ ដែលវាពិតជាសាកសមសម្រាប់កូនប្រុស បន្ទប់ទី២ជាបន្ទប់ដែលជាប់ជាមួយវ៉េរ៉ង់ដានិងមានទំហំ 16ម៉ែត្រការ៉េ និងវេរ៉ងដាទំហំ5.5ម៉ែត្រការ៉េ ដែលវាពិតជាសាកសមសម្រាប់កូនស្រីខ្លាំបំផុត។ ក្រៅពីបន្ទប់ទាំងពីរ វ៉េរ៉ង់ដានៅជាប់បន្ទប់វាក៏មានផងដែរនូវ បន្ទប់ទឹកនៅមុខបន្ទប់នីមួយៗ រួចជាស្រេច លើសពីនេះបើយើងដើរហួសបន្ទប់ទឹកបន្តិចយើងឃើញមានវេរ៉ង់ដាធំជាងគេដែលមានទំហំរហូតដល់ 51 ម៉ែត្រក្រឡា ដែលទំហំនេះវាពិតជាធំជាងគេហើយនៅក្នុងផ្ទះមួយនេះដែលផ្នែកនេះយើងអាចរៀបចំជាកន្លែងអង្គុយលេង ឬជាកន្លែងសំហែរមួយសម្រាប់គ្រួសាររបស់យើងក៏បាន។
សូមបញ្ជាក់ផងដែរថា ផ្ទះ Oasis Villa នេះគឺជាម៉ូតថ្មីបំផុតដែលទើបនឹងចេញនៅដើមឆ្នាំ២០២១នេះ ហើយមានការគាំទ្រច្រើនពីសំណាក់បងប្អូនអតិថិជនរបស់យើង។ ផ្ទះនេះមានការរចនាយ៉ាងពិសេសសំរាប់ឧត្តមភាពនៃគ្រួសារទាំងមូល ដោយបុរី វីលៀម បានប្រើប្រាស់គ្រឿងបង្គុំរល្អៗមកប្រើប្រាស់ដើម្បីសង់វាឡើង។ បន្ថែមពីនេះផ្ទះនេះផ្នែកខាងក្នុងមានពីរពណ៍ ខាងក្រៅ៣ពណ៍ដាច់ដោយឡែកពីគ្នាដែលធ្វើអោយផ្ទះមួយនេះកាន់តែស្រស់ស្អាត និងបញ្ជាក់ពីភាពថ្លៃថ្នូររបស់គ្រួសារអ្នកលើសង្គមទាំងមូល។ តម្លៃ ២៧៥៥០០ដុល្លារ សម្រាប់បង់ប្រចាំខែត្រឹមតែ ១,២៧២ដុល្លារប៉ុណ្ណោះ! ទីតាំងស្ថិតនៅលើផ្លូវរដ្ឋ ៣០ម៉ែត្រ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
Google Map: http://bit.ly/bwilliam
សម្រាប់ព័ត៌លម្អិតបន្ថែម៖ 092 92 1000
តម្លៃ ២៧៥៥០០ដុល្លារ សម្រាប់បង់ប្រចាំខែត្រឹមតែ ១,២៧២ដុល្លារប៉ុណ្ណោះ!
Comments