+855 92 92 1000
Logo
បុរី វីល្លៀម ផ្ដល់ជូនលោកអ្នកនូវការរស់នៅបែបលោកខាងលិច
Updated on: June 4, 2022, 10:27 p.m.
Published on: March 9, 2021, 8:48 a.m.

បុរី វីល្លៀម ផ្ដល់ជូនលោកអ្នកនូវការរស់នៅបែបលោកខាងលិច


ធ្លាប់មានជីវិតបែបស៊ីវិល័យ នៅរដ្ឋ New York សហរដ្ឋអាមេរិក លោក William Naramore Owner and CEO បុរី Williams បានមក ធ្វើការស្ម័គ្រចិត្តតាមរយៈអង្គការនៅកម្ពុជា ដោយមិនយកប្រាក់ខែ ប្រមាណជាង១ឆ្នាំ ព្រោះក្តីស្រឡាញ់ និងទឹកចិត្ត ចង់ជួយប្រជាជនខ្មែរ និងបានរស់នៅប្រទេសកម្ពុជាប្រមាណ១២ឆ្នាំមកហើយ។ 

មូលហេតុដែលលោក William ចាប់ផ្តើមវិនិយោគលើវិស័យអចលនទ្រព្យដោយសារតែលោកមើលឃើញថា អចលនទ្រព្យនៅកម្ពុជា ​ជាពិសេសផ្នែកបុរី ហាក់នៅមានចន្លោះខ្វះខាតច្រើន ខាងផ្នែកគំនិតច្នៃប្រឌិត ទើបធ្វើឲ្យលោកចិត្តធំ ហ៊ានបោះទុនវិនិយោគ សាងសង់បុរីនេះឡើងប្រកបដោយភាពច្នៃប្រឌិតនិងស្រស់ស្អាត ដូចទៅនឹង ផ្ទះនៅប្រទេសអាមេរិក។

CEO វ័យ ៣៥ឆ្នាំរូបនេះបានប្រាប់ទៀតថា ផ្ទះនៅអាមេរិក សុទ្ធតែជាប្រភេទផ្ទះស្អាតៗ ផ្ទះមានភាពធំទូលាយ ដាច់ដោយឡែកពីគ្នា ដីជុំវិញផ្ទះក៏ធំទូលាយ មានវាលបៃតងច្រើន មានសួន មានស្មៅមុខផ្ទះ ក្រោយផ្ទះ មានដើមឈើបៃតងជាដើម។ ហើយលោកបាន បញ្ចូលគំនិតទាំងនេះ ទៅក្នុងបុរីរបស់លោក ដើម្បីឲ្យប្រជាជនខ្មែរ ទទួលបាន បទពិសោធន៍រស់នៅថ្មី បែបអ៊ឺរ៉ុប។នេះបើតាមការបញ្ជាក់របស់លោក William។

ទីតាំង

បុរី វីល្លៀម មានទីតាំងស្ថិតនៅជិតទីលានបាញ់កាំភ្លើងភ្នំពេញ ក្នុងភូមិរំដួល សង្កាត់ស្នោរ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ពោលគឺតំបន់នេះជាតំបន់ថ្មីមួយ នៅភាគខាងលិចនៃទីក្រុង ដែលមានក្តានុពលសម្រាប់វិស័យលំនៅដ្ឋាន និងពាណិជ្ជកម្ម ហើយជាពិសេសវាជាទីតាំងខ្ពង់រាប មិនលិចទឹក និងមានហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍយ៉ាងល្អប្រសើរ។

ម្ចាស់គម្រោង

បុរីវីលៀម​ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឯកជនដែលផ្ដោតលើការសាងសង់ផ្ទះបែបអាមេរិកកាំង ដែលមានគុណភាពខ្ពស់ និងគុណតម្លៃមិនអាចកាត់ថ្លៃបាននៅភ្នំពេញ។ លោកវីលៀមណារ៉ាម័រ ដែលជាជនជាតិអាមេរិកជាម្ចាស់ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនសាងសង់ផ្ទះវីឡាដែលដាក់បញ្ចូលនូវគំនិត និងរចនាបទបែបអាមេរិកដែលជាគំនិតថ្មីមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។

គុណភាព និងប្រសិទ្ធភាព

បុរី វីលៀមធានាផ្តល់ជូនផ្ទះវីឡាគុណភាពល្អ សោភ័ណភាពស្រស់ស្អាត ជាពិសេសសម្រាប់ការរស់នៅ ក្នុងគម្រោងលំនៅដ្ឋាននេះ គ្រប់គ្នានឹងទទួលបរិយាកាសស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ ជាមួយការរៀបចំសួនធំៗ និងផ្ទះបែបទំនើប។ ដោយសារគម្រោងបានយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋាននៃការសាងសង់ ដើម្បីធានាបានគុណភាពសំណង់រឹងមាំ និងមានលក្ខណៈសមស្របតាមបែបធម្មជាតិ រួមជាមួយសេវាកម្មសំខាន់ៗ ត្រូវបានបំពាក់ ដើម្បីបំពេញតាមតម្រូវការរបស់ម្ចាស់ផ្ទះគ្រប់រូប ក្នុងនោះមានដូចជា អាងហែលទឹក សួនច្បារ និងឧទ្យានសម្រាប់លំហែរកាយ សួនកុមារ កន្លែងសម្រាប់រៀបចំកម្មវិធី នានា កន្លែងវាយកូនហ្គូល និងកន្លែងហាត់ប្រាណ ដែលមានសម្ភារៈលំហាត់ប្រាណសម្បូរបែប​។

បន្ថែមលើភាពស្រស់ស្អាត បុរីវីលៀម បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើគុណភាព និងផាសុកភាពក្នុងការរស់នៅ ដែលនេះមានន័យថា គម្រោងបានប្រើនូវគ្រឿងបរិក្ខារទំនើបៗ ប្រកបដោយគុណភាពខ្ពស់ ហើយជាក់ស្តែង​ គម្រោងបានប្រើប្រាស់ដំបូលអ៊ីសូឡង់ និងដំបូលក្បឿងដើម្បីការពារកម្តៅ​និងជម្រាបទឹក សន្សំសំចៃអគ្គិសនី និងកាត់បន្ថយសម្លេងរំខានយ៉ាងមានប្រសិទ្ធិភាព។ គម្រោងធានាផ្តល់ជូនសេវាការពារសន្តិសុខ ២៤ ម៉ោងជាមួយនឹងប្រព័ន្ធកាំមេរ៉ាវីដេអូសុវត្ថិភាព។

លើសពីនេះទៀតរាល់ការទិញផ្ទះពីគម្រោង បុរី វីល្លៀម នឹងអាចទទួលបានការផ្តល់ជូនពិសេសៗ ហើយក្នុងនោះ ម៉ាស៊ីនត្រជាក់ និងមានសំភារៈបំពាក់ក្នុងផ្ទះបន្ថែមមានដូចជាម៉ាស៊ីនត្រជាក់ ម៉ាស៊ីនងូតទឹកក្តៅ ទឹកត្រជាក់ ២ គ្រឿង ទូរដាក់ចាន លើក្រោមមួយឈុត ម៉ាស៊ីនបឺតក្លិន បឺតផ្សែង ១ គ្រឿង ចង្រ្កានអគ្គិសនី ១ គ្រឿងផងដែរ។

ព័ត៌មានលម្អិតអំពីគម្រោង៖

បុរី វីល្លៀម ជាគម្រោងអភិវឌ្ឍន៍វីឡាប្រណិត គ្របដណ្ដប់លើផ្ទៃដីជិត ១០ ហត្តាដែលមានផ្ទះវីឡាប្រាំមួយប្រភេទ ចំនួនសរុបច្រើនជាង ២០០ ខ្នង។ ក្នុងនោះមានដូចជា វីឡា Regency 2.0 ដែលមានទំហំផ្ទះ ៨ម៉ែត្រ x១០ .៥​ម៉ែត្រ វីឡា Jasmine Type A ដែលមានទំហំផ្ទះ ៧ ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​ x ១០​ ​​​​​​ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​ វីឡា Jasmine​ Type B ដែលមានទំហំផ្ទះ ១០ ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​ x ៧ ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​ វីឡា ​​​​​​​Legacy ដែលមានទំហំផ្ទះ ១០ ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​ x ១០.៥​ ម៉ែត្រ និងវីឡា Oasis ដែលមានទំហំដី ២០​​ ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​ x ២០​​ ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​​​​។

ពាក់ព័ន្ធនឹងការបង់ប្រាក់វិញ គម្រោងនេះផ្តល់ជូនការបង់ប្រាក់ដ៏ងាយស្រួល តាមរយៈការបង់រំលស់ ១០០%។

Comments