+855 92 92 1000
Logo
បុរីវីឡាទួលសង្កែ៖ លំនៅដ្ឋានដែលជាកម្មសិទ្ធិរបស់អ្នក
Updated on: June 6, 2022, 5:05 p.m.
Published on: August 9, 2016, 7:11 a.m.
Realestate News

បុរីវីឡាទួលសង្កែ៖ លំនៅដ្ឋានដែលជាកម្មសិទ្ធិរបស់អ្នក


Bird Viewរស់នៅជាមួយមនុស្សជាទីស្រលាញ់ ក្នុងលំនៅដ្ឋានមួយដែលផ្តល់ភាពកក់ក្តៅ នេះជាបំណងប្រថ្នារបស់អ្នកគ្រប់គ្នា។ មុននឹងសម្រេចចិត្តធ្វើការទិញលំនៅដ្ឋានមួយយើងត្រូវមានការគិតពិចារណាឲ្យបានម៉ត់ចត់ តើលំនៅដ្ឋាននោះវាមានអ្វីដែលទាក់ទាញ ទីតំាង បរិយាកាសជុំវិញ គុណភាពសំណង់ ជាពិសេសការវិនិយោគ ទំាងអស់នេះជាអ្វីដែលអ្នកមិនត្រូវមើលរំលង។

គម្រោងខុនដូថ្មីដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ ជាគម្រោងមួយដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លំាងដោយសារតែមានភាពជោគជ័យក្នុងការលក់គម្រោងរបស់ខ្លួនកន្លងមក។ គម្រោងមានទីតំាងស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ប្រទេសកម្ពុជា ក្រុមហ៊ុននេះមានផ្តល់ជូនលំនៅដ្ឋានប្រភេទ បុរី និងខុនដូ។

គ្រប់ផ្នែកទាំងអស់នៅក្នុងលំនៅដ្ឋានបានរចនាឡើងដោយអ្នកជំនាញខាងសាងសង់ជាមួយគុណភាព និងសោភ័ណភាព។ ផ្តល់ជូនប្រភេទលំនៅដ្ឋានដូចជា៖ វីឡាទោល វីឡាកូនកាត់ វីឡាភ្លោះ និងផ្ទះល្វែង។ គ្រួសារអាចរស់នៅជុំគ្នាប្រកបដោយភាពរីករាយជាមួយគម្រោងបុរីវីឡាទួលសង្កែ ហើយចំពោះទំហំនៃលំនៅដ្ឋាន លោកអ្នកអាចជ្រើសរើសប្រភេទណាមួយទៅតាមតម្រូវការរបស់របស់លោកអ្នកបាន។

ពិនិត្យមើលបញ្ជីអចលនទ្រព្យនៅលើគេហដ្ឋទំព័រ realestate.com.kh

“គម្រោងរបស់យើងគិតគូខ្លាំងអំពីគុណភាព និងស្តង់ដារស់នៅយ៉ាងល្អបំផុតសម្រាប់គ្រួសាររបស់អ្នក។ គម្រោងបុរីកន្លងមកបានសាងសង់ចប់សព្វគ្រប់ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជន។គម្រោងខុនដូថ្មីបានចាប់ផ្តើមសាងសង់ ចំណែកឯការដាក់លក់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ទទួលបានចំនួននៃការលក់ចេញរហូតដល់៣០%។ ចំណុចពិសេសរបស់ក្រុមហ៊ុនយើងគឺ អតិថិជនដែលធ្វើការបង់ផ្តាច់នូវលំនៅដ្ឋានប្រភេទខុនដូ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់១០ភាគរយ ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនក៏មានការផ្តល់ជូនពិសេសបន្ថែមទៀត ដោយតម្រូវឲ្យអតិថិជនបង់ប្រាក់ត្រឹមតែ៦៦០ដុល្លារក្នុង១ខែ ដោយគ្មានការប្រាក់ និងប្រាក់កក់អ្វីឡើយ។ គម្រោងខុនដូនេះពិតជាធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្តៅ ជាមួយលំនៅដ្ឋានមួយយ៉ាងពិតប្រាកដជាមួយស្តង់ដាររស់នៅទាន់សម័យហើយក្នុងមួយយ៉ូនីតៗបំពាក់ដោយគ្រឿងបរិក្ខាគុណភាពខ្ពស់លំដាប់សណ្ឋារគារផ្កាយប្រំា។ គម្រោងខុនដូនេះវាជាការផ្តល់ជូនពិសេសសម្រាប់ប្រជាជនក្នុងតំបន់ វាមានតម្លៃសមរម្យនិងផ្តល់ជូនលក្ខខណ្ឌរស់នៅដ៏ប្រសើរសម្រាប់ពួកគាត់ផងដែរ។” យោងតាមការ ស្រង់សម្តីរបស់លោក Andy Kong  ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ។ twin villa

លោក គី កុសល ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយបាននិយាយថា “បន្ទាប់ពីខ្ញុំបានមើលខុនដូគំរូរបស់គម្រោងបុរីវីឡាទួលសង្កែ និងបានដឹងអំពីភាពជោគជ័យកន្លងមកនូវគម្រោងរបស់បុរីវីឡាទួលសង្កែ។ ជាទីតំាងដែលមានសក្តានុពលហើយស្ថិតនៅជិតគម្រោងផ្សារទំនើបអ៊ីអ៊នថ្មីផងដែរ ទំាងអស់នេះជាផលប្រយោជន៍សម្រាប់ធ្វើការវិនិយោគនាថ្ងៃអនាគត”។

រស់នៅជាមួយជីវិតទាន់សម័យភាពប្រណិតសាកសម្យ ជាមួយនឹងគ្រួសារសម័យថ្មី និងប្រជាជនដែលមានរសនិយមស៊ីវិល័យ។ គម្រោងខុនដូនស្ថិតនៅចំកណ្តាលគម្រោងបុរីតែម្តងដោយព័ន្ធដោយវីឡា និងផ្ទះល្វែង ក៏ដូចជាស្ថិតនៅជិតនឹងផ្លូវធំ នៅបណ្តុំស្ថាប័នរដ្ឋាភិបាល ស្ថាប័នពាណិជ្ជកម្ម ផ្សារទំនើប មាត់ទន្លេ ធនាគារ សាលារៀន មន្ទីរពេទ្យ ក្លឹបកីឡា ក្លឹបកំសាន្ត ជាពិសេសនៅជិតផ្សារទួលសង្កែ។

គម្រោងនេះមានលំនៅដ្ឋានចំនួន១៧៤យូនីត និង ៤យូនីតជាភេនហោសន៍ជាមួយ ការច្នៃម៉ូត និងការតុបតែងម៉ូតផ្សេងៗត្រូវបានធ្វើឡើងដោយស្តង់ដារគិតគូយ៉ាងដិតដល់អំពីទំហំនៃ លំនៅដ្ឋានដែលធ្វើឲ្យការរស់នៅប្រកបដោយផាសុកភាព។

ការរស់នៅប្រកបដោយសុវត្ថិភាពខ្ពស់ ហើយគម្រោងនេះក៏បានផ្តល់ជូនដល់អ្នកស្នាក់នៅដូចជា៖ អាងហែលទឹក ក្លឹបហាត់ប្រាណ ស្ទីមសូណា មានផ្សារលក់ទំនិញតូចៗ ជាពិសេសមានក្លឹបវាយកូនហ្គោលផងដែរ។ រីករាយតាមតម្រូវការរបស់គ្រួសារដែលស្នាក់នៅទីនេះ គម្រោងខុនដូនេះផ្តល់ជូនដល់អ្នករស់នៅទីនោះជាទីគាប់ចិត្ត។

ការផ្តល់ជូនទំាងអស់នេះត្រូវបានផ្លាស់ប្តូរស្តង់ដាររស់នៅរបស់លោកអ្នកកាន់តែប្រសើរជាមួយនឹងក្រុមហ៊ុនបុរីវីឡាទួលសង្កែ។
ពិនិត្យមើលបញ្ជីអចលនទ្រព្យនៅលើគេហដ្ឋទំព័រ realestate.com.kh

Comments