+855 92 92 1000
Logo
គម្រោងបុរី វី អាយ ភី ក្រុងព្រះសីហនុ៖ ទិញភ្លាមបង់ត្រឹមតែ ១៧៣ ដុល្លារក្នុងមួយខែ
Updated on: June 6, 2022, 5:02 p.m.
Published on: July 8, 2019, 4:07 a.m.

គម្រោងបុរី វី អាយ ភី ក្រុងព្រះសីហនុ៖ ទិញភ្លាមបង់ត្រឹមតែ ១៧៣ ដុល្លារក្នុងមួយខែ


ផ្ទះធ្វើរួចនៅក្នុងគម្រោងបុរីវីអាយភី

គម្រោងអភិវឌ្ឍន៍ជាច្រើនបានកំពុងសាងសង់ឡើងជាបន្តបន្ទាប់ នៅក្នុងខេត្ត ព្រះសីហនុ ដែលបានធ្វើឲ្យមុខមាត់ខេត្តនេះបានផ្លាស់ប្តូរសឹងតែទាំងស្រុងពីខេត្តស្ងប់ស្ងាត់ ទៅជាខេត្តទិសដៅវិនិយោគដ៏ធំជាងគេសម្រាប់ពេលបច្ចប្បន្ននេះ។  ក្នុងចំណោមគម្រោងជាច្រើន គម្រោងបុរីវីអាយភី ក៏បានបង្ហាញខ្លួនក្នុងការប្រកួតប្រជែង ក្នុងទឹកដីនៃភាគនិរតីនៃប្រទេសកម្ពុជាផងដែរ។ 

បុរីវីអាយភី មានលក្ខណៈពិសេសច្រើន តែគោលការណ៍មួយដែលធ្វើឲ្យបុរីវីអាយភី មានការចាប់អារម្មណ៍ខ្លាំង គឺការបង់ប្រាក់ដ៏ងាយស្រួល និងបង់ទាប់បំផុតប្រចាំខែ។ 

តើត្រូវបង់ប៉ុន្មានក្នុងមួយខែ? 

គម្រោងនេះតម្រូវឲ្យអតិថិជនបង់ត្រឹមតែ ១៧៣ ដុល្លា/ខែ ដែលតម្លៃសរុបរបស់ផ្ទះគឺចាប់ពី ៣,១៤៨០ ដុល្លាក្នុងមួយយូនីត។ ការផ្តល់ជូនបែបនេះ គឺជាអ្វីដែលអតិថិជនត្រូវការ ហើយវាជាអ្វី ដែលបុរីវីអាយភីបានទទួលការគាំទ្រនៅពេលអភិវឌ្ឍន៍គម្រោងទី ១ នៅក្នុងទីក្រុងភ្នំពេញ។  ចាប់អាម្មណ៍គម្រោងបុរីវីអាយភី សូមចុចនៅទីនេះ

តើបុរីវីអាយភីកំពង់សោមមានចំណុចល្អអ្វីខ្លះ? 

ម៉ូតផ្ទះវីអាយភីកំពុងសាងសង់ជិតរួចរាល់

គម្រោងវី អាយ ភី មានលក្ខណៈពិសេសដូចជា៖

       ១. បរិក្ខារក្នុងគេហដ្ឋានត្រូវបានបំពាក់តាមស្តង់ដាបរទេស ដែលមានគុណភាពខ្ពស់។ នៅក្នុងគេហដ្ឋានមួយមានបន្ទប់ពីរ និងមានបន្ទប់ទឹកពីរផងដែរ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលជាអ្នករស់នៅ។

       ២. បរិយាកាសជុំវិញគេហដ្ឋាន មានលក្ខណៈទាក់ទាញ ដោយសារតែមានសួនច្បារ ដ៏ស្រស់ស្អាតសម្រាប់សម្រាកលម្ហែកម្សាន្តនៅពេលព្រលឹម និងពេលល្ងាច។ សម្រាប់អតិថិជនដែលមានវ័យចំណាស់ ពួកគាត់អាចដើរហាត់ប្រាណយ៉ាងងាយស្រួល។ 

       ៣. សុវត្ថិភាពត្រូវបានធានាដោយសារតែមានការយាមកាមយ៉ាង ២៤ ម៉ោង នៅតាមច្រកទ្វារចេញចូល។ ដូច្នេះ អ្នករស់នៅក្នុងបុរីអាចមានទំនុកចិត្ត និងមិនបាច់មានការភ័យព្រួយអ្វីនោះឡើយ។

       ៤. ខេត្តព្រះសីហនុបច្ចុប្បន្ន ជាឳកាសល្អសម្រាប់ការវិនិយោគ។ ជាមួយនឹងសក្តានុពលពិសេសក្នុងការទាក់ទាញវិនិយោគិនបរទេស តម្លៃអចលនទ្រព្យអាចកើនឡើងខ្ពស់ជាងពេលបច្ចុប្បន្នខ្លាំង ដែលអាចធ្វើឲ្យអតិថិជនទទួលបានផលចំណេញពីការវិនិយោគលើគម្រោងនោះផងដែរ។ 

តើបុរីវីអាយភី ស្ថិតនៅកន្លែងណា? 

បុរី វី អាយ ភី ទីតាំងនៅតាមបណ្តាយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ព្រៃនប់។  ស្ថិតនៅបណ្តោយផ្លូវជាងលេខ ៤ វាជាទីតាំងដ៏ល្អសម្រាប់ការវិនិយោគ ដែលស្ថិតនៅជិតផ្សារ មន្ទីរពេ្យ សាលារៀន ធគារគារ និងកន្លែងកំសាន្ត។ មិនតែប៉ុណ្ណោះ ទីនេះគឺជាទីតាំងរីកចម្រើនថ្មី មានសក្តានុពលសម្រាប់អាជីវកម្មតូច ធំ ដែលជាផ្នែកមួយដ៏ចាំបាច់សម្រាប់ការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ 

គម្រោងបុរីវីអាយភី ជាលំនៅដ្ឋានខ្នាតធំ ដែលមានផ្ទះរហូតដល់ទៅជាង ៤,០០០ ខ្នង មកទល់ពេលនេះបុរី វី អាយ ភីត្រូវបាងសាងសង់រួចរាល់ជាង ៨០% ហើយគម្រោងនេះគ្រោងនឹង បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

គម្រោងលំនៅដ្ឋានតម្លៃសមរម្យមួយនេះមានផ្ទះជាច្រើនខ្នាតសម្រាប់ជ្រើសរើស ដោយក្នុងនោះមានដូចជាផ្ទះល្វែងទំហំ ៤.១ម៉ែត្រ x ១០.៧៥ ម៉ែត្រ  ៤.១ម៉ែត្រ x ១៤ ម៉ែត្រ និង ៤.១ម៉ែត្រ x ១៦ ម៉ែត្រ។

បុរីវីអាយភី មានផ្ទះ គ្រួសារ​មានសុភមង្គល! 

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ អចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ។ លោកអ្នកអាចដាក់លក់​ និងជួល អចលនទ្រព្យនៅលើគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh នៅថ្ងៃនេះ! 

 

 

 

Comments