+855 92 92 1000
Logo
ចេញហើយ បុរី ប៉េង អ៊ីម គម្រោងទី2 ជាគម្រោងតែមួយគត់ដែលសក្តិសមនឹងអ្នកចាប់ផ្តើមរកផ្ទះដំបូងនៅតំបន់ព្រៃស ខណ្ឌដង្កោនេះ!
Updated on: June 2, 2022, 12:09 p.m.
Published on: February 20, 2021, 8:35 a.m.

ចេញហើយ បុរី ប៉េង អ៊ីម គម្រោងទី2 ជាគម្រោងតែមួយគត់ដែលសក្តិសមនឹងអ្នកចាប់ផ្តើមរកផ្ទះដំបូងនៅតំបន់ព្រៃស ខណ្ឌដង្កោនេះ!


បុរី ប៉េង អ៊ីម គម្រោងទី2 បានសម្ពោធបើកលក់ជាផ្លូវការចាប់ពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ2021 នេះ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ 3ហិកតា ចំនួនផ្ទះ 245ល្វែង មាន 3ប្រភេទផ្ទះ គឺផ្ទះអាជីវកម្ម វីឡាកូនកាត់ B និងវីឡាកូនកាត់ C។ នៅក្នុងកម្មវិធីនេះដែរ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ដៃគូសហការ និងបណ្តាអ្នកសារព័ត៌មាន។

កញ្ញា អ៊ឹង ប៉សាំង អគ្គនាយករង បុរី ប៉េង អ៊ីម បានមានប្រសាសន៍ថា គម្រោងទី2នេះ បុរី ប៉េង អ៊ីម ផ្តោតសំខាន់ទៅលើ គុណភាពសំណង់ ប្រណីតភាព ម៉ូតផ្ទះទាន់សម័យ ពិសេសតម្លៃសមរម្យទៅតាមតម្រូវការរបស់ទីផ្សារ។ កញ្ញាសង្ឃឹមថាបុរី ប៉េង អ៊ីម នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកស្ទួយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ក្នុងនោះផងដែរអ្នកគ្រប់គ្រងបុរី លោក ប៉ែន ណាក់​ ក៏បានប្រៀបធៀបតំបន់ព្រៃសដែលបុរី ប៉េង អ៊ីម ស្ថិតនៅនោះ គឺមានសន្ទុះខ្លាំងនៃការរីកចម្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ​ ហើយលោកបានបញ្ជាក់ថាក្នុងពេលដ៏ខ្លីនេះវិស័យលំនៅដ្ឋានក្នុងតំបន់នេះនឹងកាន់តែផ្ទុះ ហើយធ្វើឲ្យអត្រានៃការចំណេញក៏កាន់តែឡើងខ្ពស់ផងដែរ ជាពិសេសបុរី ប៉េង អ៊ីម គម្រោងទី2 ផ្ទាល់តែម្តង។

ទន្ទឹមគ្នានោះ លោក ឆុង ឆាយ ដែលជាប្រធានផ្នែកលក់ ក៏បានបកស្រាយយ៉ាងច្បាស់ពីមូលហេតុអ្វីដែលលោកអ្នកគួរទិញផ្ទះនៅបុរីប៉េង អ៊ីម គម្រោងទី2 ថាមាន 3ចំណុចដូចជា៖ ទីតាំងកណ្តាលទីក្រុងម៉ូតផ្ទះទំនើបប្លែកក្នុងតំបន់ រីឯតម្លៃ និងលក្ខខណ្ឌ គឺពិសេសត្រឹមតែជាង 8ម៉ឺនដុល្លារអាមេរិក ដែលលោកអ្នកមិនចាំបានមានប្រាក់បង់មុន បានន័យថាលោកអ្នកអាចរំលស់សុទ្ធជាមួយបុរីផ្ទាល់ 100%។

ឱកាសកម្រមាន សម្រាប់អ្នកដែលមានតម្រូវការចង់រកផ្ទះដែលស្ថិតនៅទីតាំងល្អ តម្លៃពិសេស គុណភាពសំណង់ខ្ពស់ លក្ខខណ្ឌបង់ប្រាក់ងាយស្រួល ជាពិសេសអាចរំលស់សុទ្ធ 100%នោះ គឺមាននៅបុរី ប៉េង អ៊ីម គម្រោងទី2 តែមួយគត់។

Comments