+855 92 92 1000
Logo
លំនៅឋានបុរី ប៉េង អ៊ីម 2 ដែលល្អទាំងតម្លៃ និងទីតាំង នឹងលេចរូបរាងនៅលើទឹកដីព្រៃសចាប់ពីថ្ងៃទី19 ខែកុម្ភៈ នេះហើយ!
Updated on: June 5, 2022, 12:30 p.m.
Published on: February 17, 2021, 7:24 a.m.

លំនៅឋានបុរី ប៉េង អ៊ីម 2 ដែលល្អទាំងតម្លៃ និងទីតាំង នឹងលេចរូបរាងនៅលើទឹកដីព្រៃសចាប់ពីថ្ងៃទី19 ខែកុម្ភៈ នេះហើយ!


ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងទៅលើគម្រោងទី1 ពេលនេះបុរី ប៉េង អ៊ីម នឹងសម្ពោធបើកលក់គម្រោងទី2 ជាផ្លូវការចាប់ពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ2021ខាងមុខនេះ នៅទីតាំងការិយាល័យលក់បុរីផ្ទាល់តែម្តង ដោយមានការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់ 5% ជាមួយនិងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលបំផុតថែមទៀតផង។

ដំណឹងល្អសម្រាប់លោកអ្នកដែលកំពុងស្វែងរកលំនៅដ្ឋានកណ្តាលទីក្រុង បង់ប្រចាំខែតែ $499 ជាមួយតម្លៃផ្ទះក្រោមទីផ្សារ គៀកនឹងផ្លូវក្រវ៉ាត់ក្រុងទី2 និង10នាទីពីAEON3 ជាពិសេសលោកអ្នកអាចធ្វើការរំលស់សុទ្ធ 100% ជាមួយបុរីផ្ទាល់រហូតដល់ 25ឆ្នាំ ឥឡូវនេះលោកអ្នកអាចស្វែងរកបាននៅបុរី ប៉េង អ៊ីម គម្រោងទី2។

បុរី ប៉េង អ៊ីម គម្រោងទី២ ផ្តល់ជូននូវផ្ទះ៣ប្រភេទ៖ ផ្ទះអាជីវកម្ម វីឡាកូនកាត់ B និងវីឡាកូនកាត់ C។ លោកអ្នកដែលចង់បានផ្ទះសម្រាប់រស់នៅកណ្តាលទីក្រុង ម៉ូតផ្ទះទាន់សម័យ កម្ពស់រហូតដល់៣ជាន់ តម្លៃត្រឹមតែជាង ៨ម៉ឺនដុល្លារ ព្រមទាំងឱកាសចំណេញខ្ពស់រយៈពេលខ្លីទាំងអស់នេះមានបុរី ប៉េង អ៊ីម គម្រោងទី២តែប៉ុណ្ណោះ។

ឈប់សិន! ក្នុងថ្ងៃនោះផងដែរគម្រោងទី1 ក៏មានការផ្តល់ជូនពិសេសដូចគ្នា គឺការបញ្ចុះតម្លៃ 2%បន្ថែមទៅតាមលក្ខខណ្ឌបង់ប្រាក់នីមួយៗ សម្រាប់រយៈពេល៣ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី19 ដល់ 21 ខែកុម្ភៈ ឆ្នាំ2021។

ទំនាក់ទំនងមកយើងឥលឡូវនេះ 081 798 789 ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ និងជ្រើសរើសយកផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នកជាមួយនិងទីតាំងល្អៗ។

សូមអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធបើកលក់ជាផ្លូវការបុរី ប៉េង អ៊ីម គម្រោងទី២នេះទាំងអស់គ្នា!

ទីតាំង៖ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ

 

 

Comments