ភ្នំពេញ, ថ្ងៃទី 27 ខែមីនា ឆ្នាំ 2021 - ថ្ងៃនេះ ក្រុមហ៊ុន GCC បានប្រកាសបើកសម្ភោធជាផ្លូវការ សេវាកម្ម ណាឌីឃែរ សម្រាប់ម្ចាស់គេហដ្ឋានបុរី ណាឌី។ កម្មវិធី ដ៏អស្ចារ្យនេះ គឺជាសេវាកម្មដែល សម្រិតសម្រាំងទ្បើងជាពិសេស សម្រាប់ម្ចាស់គេហដ្ឋាន ដែលរស់នៅក្នុងបុរី ណាឌី។ កម្មវិធី ណាឌីឃែរនេះត្រូវបានប្រកាសសម្ភោធជាផ្លូវការព្រមជាមួយថ្ងៃគម្រប់ខួប 5 ឆ្នាំ ដែល GCC បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា។
លោក អេរិច ឆុង អគ្គនាយកនៃក្រុមហ៊ុន បុរី ណាឌី GC Empire និង GC Realty បានមានប្រសាសន៏ថា “នេះ ជាប្រភេទសេវាកម្មដំបូងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ GCC ជាអ្នកអភិវឌ្ឍន៍ គម្រោងដែលមានការយកចិត្តទុកដាក់ និងមានទំនុកចិត្តខ្ពស់ ក្នុងការផ្ដល់ជូននូវសេវាកម្ម ល្អបំផុត សម្រាប់អតិថិជន។ យើងដឹងច្បាស់ថា គេហដ្ឋានថ្មីតំណាងឲ្យ ការវិនិយោគដ៏មាន សារៈសំខាន់មួយ ដូច្នេះហើយ យើងព្យាយាមអភិវឌ្ឍន៍ និងបង្កើតសហគមន៍មួយ ប្រកបដោយ ជំនាញ និងការយកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់លោកអ្នក។ លំនៅឋាន សហគមន៍ និង បរិក្ខាររស់នៅ ដ៏សម្បូរបែប ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការ របស់អស់លោកអ្នក និងក្រុមគ្រួសារ។ ណាឌីឃែរ ត្រូវបានរៀបចំជាពិសេស ដើម្បីធានាថាការរស់នៅ នៃម្ចាស់គេហដ្ឋាន ទាំងអស់ ប្រកបដោយប្រណិតភាពនៅក្នុងសហគមន៍មួយនេះ។ យើងមិនត្រឹមតែមានរថយន្តឯកជន សម្រាប់ជូនលោកអ្នកទៅកាន់ផ្សារទំនើប នានា ដូចជា អ៊ីអនម៉ល ប៉ុណ្ណោះទេ យើងក៏អាចរៀបចំកម្មវិធី ជប់លៀង ឬពិធីមង្គលការ សម្រាប់លោកអ្នកនៅក្នុងសាលកញ្ចក់បុរី ណាឌី ព្រមជាមួយនឹង សេវាកម្មជាច្រើនទៀត ដែលក្រុមការងារបុរី ណាឌីនឹងរៀបចំជូន ដើម្បីឲ្យម្ចាស់គេហដ្ឋាន ទាំងអស់ទទួលបាន ផាសុកភាព គ្រប់ពេលវេលា។ យើងចង់ធ្វើឲ្យប្រាកដថា អ្នករស់នៅក្នុងបុរី ណាឌីទាំងអស់មិនបាច់បារម្មណ៍អំពីឪពុកម្ដាយ និងបុត្រធីតានោះទេ ដោយពួកគាត់អាចប្រើប្រាស់សេវាកម្មឡានក្រុងដឹកអ្នកដំណើរឯកជនទៅកាន់ផ្សារអ៊ីអនម៉ល ឬនៅទីតាំងផ្សេងទៀតប្រកបដោយសុវត្ថិភាព”។ លោកក៏បានបានបន្ថែមទៀតថា៖ គ្រប់អតិថិជនទាំងអស់ ដែលបានទិញបុរី ណាឌីនឹងក្លាយជាសមាជិករបស់ ណាឌីឃែរ ដោយស្វ័យប្រវត្តិ លោកអ្នកអាចរីករាយជាមួយនឹងគ្រប់សេវាកម្មរបស់ណាឌីឃែរ ព្រមទាំងទទួលបានការបញ្ចុះ តម្លៃពិសេសនៅក្រុមហ៊ុនជាច្រើនទៀត ដែលជាបុត្រសម្ព័ន្ធរបស់ GCC។ សេវាកម្មទាំង 12 របស់ណាឌីឃែរ រួមមានសេវាកម្មមូលដ្ឋានដូចជា៖ សេវាកម្មរថយន្តដឹកអ្នកដំណើរឯកជន សេវាកម្មប្រព័ន្ធសន្តិសុខ 24 ម៉ោង និង សេវាកម្មជំនួយរៀបចំរថយន្តសង្គ្រោះបន្ទាន់ 24 ម៉ោង ព្រមទាំងសេវាកម្មពិសេសបន្ថែម ដែលមានដូចជា៖ សេវាកម្មជួសជុលបន្ទាន់ 24 ម៉ោង សេវាកម្មរើចូលគេហដ្ឋាន សេវាកម្មថែទាំសម្អាតផ្ទះ សេវាកម្មគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួន សេវាកម្មបោកអ៊ុតសម្លៀកបំពាក់ សេវាកម្មថែរក្សាយានយន្ត សេវាកម្មជួលរថយន្ត និងតាក់ស៊ី សេវាកម្មរៀបចំកម្មវិធី និងសេវាកម្មផ្គត់ផ្គង់គ្រឿងទេស។
“យើងជឿជាក់លើការអភិវឌ្ឍបុរីដំបូងបំផុតរបស់យើងក្នុងប្រទេសកម្ពុជា ហើយយើងប្ដេជ្ញាចិត្ត ធ្វើឲ្យទីនេះក្លាយជាគម្រោងដ៏ល្អបំផុតនៅក្នុងទីផ្សារ។ បុរី ណាឌី បានប្រតិស្ឋានឡើងនៅក្នុងតំបន់ ជ្រោយចង្វារ ដែលហ៊ុំព័ទ្ធទៅដោយ គម្រោងអភិវឌ្ឍជាច្រើន ដែលខ្លះបានបញ្ចប់ការសាងសង់ និងខ្លះទៀតកំពុងសាងសង់ដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ ភ្នំពេញសាហ្វារី វិមានឈ្នះ ឈ្នះ សួនដាយណូស័រ ក្លឹបវាយកូនហ្គោល ហ្គាដិន ស៊ីធី សាកលវិទ្យាល័យភូមិន្ទភ្នំពេញសាខាទី 3 ទីក្រុងរណបជ្រោយចង្វារ និងគម្រោងជាច្រើនទៀត។ ស្របពេលដែល ណាឌីឃែរ បើកសម្ភោធ ជាផ្លូវការ យើងបានឈានមួយជំហានបន្ថែមទៀត ទៅរកចក្ខុវិស័យនៃការបង្កើតថ្មី គឺការរស់នៅ ពោរពេញដោយប្រណិតភាព ទៅកាន់ទីផ្សារ និងជូនទៅដល់អតិថិជនរបស់យើងផងដែរ។ យើងធ្វើជាអ្នកអភិវឌ្ឍគម្រោងមួយ ដែលមាន លក្ខណៈសម្បត្តិ ដូចនឹងអចនទ្រព្យដែលផ្ដល់ជូន ទៅកាន់អតិថិជន ទាំងគុណភាពលំដាប់អន្តរជាតិ ការច្នៃប្រឌិត និងគុណតម្លៃប្រកបដោយនិរន្តរភាព និងភាពយកចិត្តទុកដាក់។
បុរី ណាឌី បានសហការជាដៃគូជាមួយនឹងក្រុមហ៊ុនអន្តរជាតិដ៏ល្បីល្បាញចំនួន 2 មានដូចជា ទីប្រឹក្សាសេវាកម្មគ្រប់គ្រងបុរី Keystone Properties Consultants និង ទីប្រឹក្សាផ្នែកច្បាប់ Bun & Associates ។ នៅថ្ងៃនេះជាមួយនឹងការបើកសម្ភោធ ណាឌីឃែរ ជាផ្លូវការ សេវាកម្ម នាំមកជូនដោយបុរីណាឌី បានបង្កើននូវស្តង់ដារ និងលើកកម្ពស់គុណភាពរស់រវើកនៃការរស់នៅ បន្ថែមមួយកម្រិតទៀតជូនអតិថិជន ដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។ លោក អេរិច ឆុង បានបានបន្ថែមទៀតថា៖ “ក្រុមហ៊ុន GCC បានអង្កេតមើលបរិបទនៃការរស់នៅ យ៉ាងលម្អិត ទើបបុរី ណាឌី អាចបញ្ចេញនូវចក្ខុវិស័យ នៅក្នុងក្តីស្រមៃរបស់យើងបញ្ចូល ទៅក្នុងគម្រោងអភិវឌ្ឍនេះ ។ ពួកយើងពេញចិត្តនឹងបង្កើននូវកិច្ចខិតខំប្រឹងប្រែង និងធនធានបន្ថែមទៀតដើម្បីឲ្យ ណាឌីឃែរទទួលបានជោគជ័យ។ អតិថិជនដែលមានការប្រមើល មើលជាក់លាក់ នឹងឲ្យតម្លៃលើការព្យាយាមរបស់យើង។ បុរី ណាឌី មានក្តីសោមនស្សរីករាយជាខ្លាំងដែលទទួលបាននូវ ការឆ្លើយតប និងការកោតសរសើរជាវិជ្ជមានជាច្រើនពីអតិថិជន ចាប់តាំងពីយើងចាប់បើកដំណើរការមក។ ពួកយើងក៏មាននូវគម្រោងជាច្រើនបន្ថែមទៀតដែលគ្រោងនៅក្នុងឆ្នាំនេះ តួយ៉ាងដូចជាគម្រោង ផ្សារជីស៊ី អូរឫស្សីដែលជាផ្សារបោះដុំដែលជានឹងក្លាយជាទីតាំងដ៏ល្បីល្បាញនាពេលអនាគត ព្រមទាំងទាក់ទាញទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកដើរកម្សាន្ត។ យើងសង្ឃឹមថាលោកអ្នកនឹងមានការរំពឹងទុកខ្ពស់ជាមួយនឹងគម្រោងថ្មីៗរបស់យើង”។
នៅក្នុងសន្និសីទនេះ លោក អេរិច ឆុង ក៏បានធ្វើបង្ហាញពីព័ត៌មានលម្អិត នៃសេវាកម្មណាឌីឃែរ ព្រមបង្ហាញពីវីដេអូនៃ កម្មវិធីណាឌីឃែរ App លើទូរសព្ទ័ដៃផងដែរ ។ លោកក៏បានបញ្ជាក់បន្ថែម អំពីការផ្ដល់ជូនពិសេសសម្រាប់អតិថិជនរបស់បុរី ណាឌី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ សម្រាប់អតិថិជនដែលកក់ចាប់ពីថ្ងៃទី 27 ខែមិនា រហូតដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2021 នឹងទទួលបានកញ្ចប់ដំណើរកម្សាន្តក្នុងប្រទេស និងក្រៅប្រទេស ទៅកាន់កោះសង្សារ ឬប្រទេសជប៉ុន។ មិនតែប៉ុណ្ណោះក្នុងប្រូម៉ូសិនសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ បុរី ណាឌីក៏ផ្ដល់ជូននូវ ជម្រើសបង់ប្រាក់ដ៏ពិសេស និងចាំបាច់សម្រាប់អតិថិជនផងដែរ គឺអតិថិជនអាចក្លាយជាម្ចាស់ គេហដ្ឋានក្នុងក្ដីស្រមៃដោយអត្រាបង់ប្រាក់ត្រឹមតែ 688$ ប៉ុណ្ណោះក្នុងមួយខែ។
បញ្ចប់
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Ream City ក្រុងព្រះសីហនុ។
Comments