+855 92 92 1000
Logo
ទីផ្សារបុរីអាចនឹងបិទការដ្ឋានព្រោះកត្តាទាំងនេះ
Updated on: October 17, 2022, 7:21 a.m.
Published on: October 17, 2022, 7:21 a.m.

ទីផ្សារបុរីអាចនឹងបិទការដ្ឋានព្រោះកត្តាទាំងនេះ


 ទីផ្សារផ្ទះបុរីអាចនឹងជួបបញ្ហាអវិជ្ជមានមួយចំនួនដែលនឹងអាចធ្វើឱ្យអ្នកអភិវឌ្ឍបុរីខ្នាតតូច និងមធ្យមជួបផលវិបាក​រហូតអាចឈានដល់ការផ្អាកការដ្ឋានដោយសារតែបញ្ហាកើនឡើងនៃតម្លៃសម្ភារៈនៃគ្រឿងសំណង់ និងការប្រកួត​ប្រជែងក្នុងទីផ្សារ ។ នេះបើយោងតាមការព្យាករណ៍ដោយអ្នកជំនាញ CBRE Cambodia

អ្នកស្រី គីម គីនកេសា នាយករង នៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ទីផ្សារបុរីមិនថាតែខ្នាតតូច និងមធ្យម​នោះទេ អាចនឹងជួបការលំបាករហូតឈានដល់ការផ្អាកការដ្ឋានសាងសង់ជាដើម ប៉ុន្តែមិន​ច្រើន​រហូត​ដល់​បង្ក​ជាវិបត្តិថ្នាក់ជាតិនោះទេ ក៏ព្រោះតែទីផ្សារអ្នកអភិវឌ្ឍបុរីមានកាន់តែច្រើនឡើងៗដែលធ្វើឱ្យមានការប្រកួត​ប្រជែង​ខ្លាំង គួបផ្សំនឹងការកើនឡើងតម្លៃនៃសម្ភារៈគ្រឿងសំណង់ដែលធ្វើឱ្យមានការប៉ះពាល់មួយចំនួនលើការសាងសង់បុរី ។

នាយករង នៃក្រុមហ៊ុន CBRE Cambodia បានបញ្ជាក់ផងដែរថា «ក្នុងទីផ្សារប្រកួតប្រជែង​បែប​នេះ អ្នកអភិវឌ្ឍ​មិន​​អាចលក់ផ្ទះបានថ្លៃដូចមុនទេ ហើយក៏មិនអាចលក់បានច្រើនដូចមុនដែរ  ព្រោះអតិថិជនមាន​ជម្រើស​ច្រើន ។​ នេះកត្តា​​​​ដែលធ្វើឱ្យអ្នកអភិវឌ្ឍអាចនឹងមានបញ្ហាលំហូរសាច់ប្រាក់»

អ្នកស្រី គីម គីនកេសា បន្ថែមទៀតថា ក្រៅពីកត្តាខាងលើ នៅមានកត្តាសេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ច​សកល​ដែល​មិនទាន់ប្រសើរ​ឡើង​ទៀតផង ដែលធ្វើឱ្យអ្នកទិញមិនសូវចង់ចាយវាយខ្លាំង។ ដូច្នេះ ជាលទ្ធផល អ្នកអភិវឌ្ឍ​ខ្នាតមធ្យម និងខ្នាតតូចមួយចំនួន អាចផ្អាកការដ្ឋាន ឬសង់តែប្លុកដែលមានអ្នកទិញប៉ុណ្ណោះ ៕

Comments