+855 92 92 1000
Logo
គម្រោងបុរីធំជាងគេរបស់ក្រុមហ៊ុនជប៉ុនបានលក់អស់៨០ភាគរយក្នុងដំណាក់កាលទី១
Updated on: June 6, 2022, 5:05 p.m.
Published on: August 15, 2016, 9:37 a.m.
Realestate News
Property Reviews

គម្រោងបុរីធំជាងគេរបស់ក្រុមហ៊ុនជប៉ុនបានលក់អស់៨០ភាគរយក្នុងដំណាក់កាលទី១


Photo Article-03

នាពេលថ្មីៗនេះគម្រោងបុរីមហាសែនសុខដែលជាគម្រោងបុរីធំជាងគេរបស់ក្រុមហ៊ុនជប៉ុនកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនខណៈដែលគម្រោងនេះមានទីតាំងចំងាយត្រឹមតែ៣គីឡូម៉ែត្រពីព្រលានយន្តហោះភ្នំពេញ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខដែលជាតំបន់អភិវឌ្ឍលឿននិងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងមិននៅឆ្ងាយពីគម្រោងផ្សារទំនើប ឡាយអនម៉ល និងគម្រោងផ្សារទំនើប អ៊ីអនម៉ល២។

ត្រឹមតែរយះពេលបួនខែបន្ទាប់ពីការបើកលក់គម្រោងបុរីមហាសែនសុខបានលក់អស់ប្រមាណជា៨០%នៃដំណាក់កាលទីមួយរបស់ខ្លួនដោយសារតែតម្លៃផ្ទះមានតម្លៃចាប់ពី៤៩៥០០ដុល្លារតែប៉ុណ្ណោះ និងការបង់ប្រាក់មានភាពងាយស្រួលរួមទាំងអតិថិជនអាចបង់រំលស់បានថែមទៀតផង។ទាំងអស់នេះជាកម្លាំងចលករដ៏ខ្លាំងក្នុងការជំរុញសន្ទុះការលក់។ បច្ចុប្បន្ន គម្រោងបុរីកំពុងធ្វើការសាងសង់និងរៀបចំប្រព័ន្ទផ្លូវនិងលូបង្ហូរទឹក។

គម្រោងបុរីមហាសែនសុខមានផ្ទែដីសរុបទំហំ១២០៦៨៤ម៉ែត្រក្រឡា និងមានផ្ទះសរុបចំនួន៦៨៣ដែលមានប្រភេទជាផ្ទះល្វែងមួយជាន់E0និងប្រភេទផ្ទះល្វែងពីរជាន់E0E1 ហើយក៏មានជាប្រភេទដីឡូត៍វីឡា។ នៅក្នុងគម្រោងបុរីក៏មានបំពាក់ភ្លើងបំភ្លឺផ្លូវប្រើដោយប្រព័ន្ទសូឡាសួនផ្កា សួនច្បារ សួនកុមារ កន្លែងហាត់ប្រាណសាធារណៈ និងផ្លូវម៉ាស្សាបាតជើងនិងផ្លូវក្រាលបន្ទះឈើតាមបែបជប៉ុនរួមទាំងមានកញ្ជុះអង្គុយលេងថែមទៀតផង។

Photo Article-02

យោងតាមប្រសាសន៍របស់លោកស្រី ចេងសុខា ដែលជាជំនួយការអគ្គនាយកផ្នែកលក់និងទីផ្សារបានអោយដឹងថាគម្រោងបុរីមហាសែនសុខបានទទួលការចាប់អារម្មណ៍ច្រើនពីអតិថិជនក៏ដោយសារតែអតិថិជនជឿជាក់ទៅលើបុរីដែលជាគម្រោងធំរបស់អ្នកវិនិយោគជប៉ុនដែលមានអាជ្ញាបណ្ណអភិវឌ្ឍនិងឯកសារផ្លូវច្បាប់គ្រប់គ្រាន់។រាល់គុណភាពសំណង់ត្រូវបានត្រួតពិនិត្យដោយវិស្វករជនជាតិជប៉ុន។

គួរបញ្ជាក់ផងដែរថាគម្រោងបុរីមហាសែនសុខជាគម្រោងទីពីររបស់ក្រុមហ៊ុនវិនិយោគជប៉ុន គ្រីដគ្រុបដែលបានបោះទុនវិនិយោគក្នុងប្រទេសកម្ពុជាហើយគម្រោងទីមួយនោះគឺគម្រោងខុនដូបូដាយជូរេស៊ីដិនស៍ដែលមានទីតាំងតាមបណ្តោយផ្លូវសហព័ន្ទរុស្សីនិងទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សព្វថ្ងៃគ្រីដគ្រុបមានមូលដ្ឋានធំនៅប្រទេសជប៉ុននិងបានធ្វើការវិនិយោគនៅបណា្តប្រទេសនានាផ្សេងទៀតក្រៅពីប្រទេសកម្ពុជាដូចជាប្រទេសវៀតណាម ប្រទេសបង់ក្លាដេសប្រទេសម៉ាឡេស៊ី ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី៕

តើកំពុងស្វែងរកគេហដ្ឋានប្រភេទបុរី? សូមពិនិត្យមើលបញ្ជីអចលនទ្រព្យរបស់បរុីមហាសែនសុខថ្ងៃនេះ!
ឬចង់ទិញគម្រោងខុនដូទំនើប? សូមពិនិត្យមើលបញ្ជីអចលនទ្រព្យរបស់គម្រោងBODAIJUថ្ងៃនេះ!

Comments