+855 92 92 1000
Logo
បុរី លន ស៊ីធី ឡូតធឺសសាណា ជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សជំនាន់ថ្មី
Updated on: June 2, 2022, 12:45 p.m.
Published on: October 1, 2020, 7:14 a.m.

បុរី លន ស៊ីធី ឡូតធឺសសាណា ជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សជំនាន់ថ្មី


បន្ទាប់ពីគម្រោង លន ស៊ីធី ទី១ បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន ក្រុមហ៊ុនបានសម្រេចដាក់ចេញគម្រោងទី២នេះ ដើម្បីឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានដែលកំពុង កើនឡើងនៅក្នុងរាជធានីភ្នំពេញ។ បុរី លន ស៊ីធី ឡូតធឺសសាណា គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបែបសហគមន៍ថ្មីមួយនៅក្នុងទីក្រុងភ្នំពេញ ដែលមានបទពិសោធន៍យ៉ាងជោគជ៏យមួយនៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់បានសាងស្នាដៃក្នុងការអភិវឌ្ឍគម្រោងបុរីធំៗជាច្រើន ទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ​។​ ការរចនានៃគម្រោងបុរី លន ស៊ីធី ឡូតធឺសសាណា គឺផ្ដោតសំខាន់ធ្វើយ៉ាងណាធានាបាននូវភាពស្រណុក សុខស្រួលរបស់អ្នករស់នៅ និង ការចង់បានរបស់ពួកគេ ដោយចាប់ផ្ដើមពីការរចនាទីធ្លាខាងក្រៅ រហូតទៅដល់ការរចនាផ្ទះនីមួយៗ​ ធ្វើយ៉ាងណាត្រូវប្រាកដថាគ្រប់ផ្ទះទាំងអស់មានគ្រប់លក្ខណៈសម្បត្តិ និង អាចបំពេញគ្រប់តម្រូវការ ដែលធ្វើឲ្យអ្នករស់នៅទទួលបានភាពសប្បាយរីករាយ និង ទទួលបានបទពិសោធន៍ ល្អសម្រាប់ការរស់នៅក្នុងបុរីនេះ។

បុរី លន ស៊ីធី ឡូតធឺសសាណា​ តែងតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អតិថិជន ដោយសារការយកចិត្តទុកដាក់ខ្ពស់លើគុណភាព ចាប់ពីការការរចនាម៉ូដ ការចាក់ដី​ ការបុកគ្រឹះ ប្រព័ន្ធទឹកភ្លើង ប្រព័ន្ធលូ​ ភ្លើងបំភ្លឺតាមដងផ្លូវ​​ ក៏ដូចជាគុណភាពសំណង់ ដែលគោរពយ៉ាងខ្ជាប់ខ្ជួន​តាមបទដ្ឋានគុណភាពសំណង់នៅក្នុងប្រទេសកម្ពុជា។ អ្នកអភិវឌ្ឍន៏គម្រោងមានគោលបំណងផ្តល់ឱ្យមនុស្សគ្រប់រូបនូវបរិស្ថានរស់នៅ ប្រកបដោយផា សុខភាព និងរបៀបរស់នៅបែបទំនើប ដោយបញ្ចូលនិន្នាការថ្មីចុងក្រោយ ជាមួយការរចនាប្រកបដោយ សោភ័ណភាពទៅក្នុងគម្រោង។ អ្នកអភិវឌ្ឍន៍ក៏ប្តេជ្ញាផ្តល់ជូននូវគេហដ្ឋានដែលមានគុណភាពខ្ពស់ និងប្រកប ដោយនិរន្តរភាពសម្រាប់បំពេញតាមតម្រូវការលំនៅឋានដ៏ច្រើនដែលកំពុងកើនឡើងយ៉ាង ឆាប់រហ័សនៅក្នុងទីផ្សារប្រទេសកម្ពុជា។

បុរី លន ស៊ីធី ឡូតធឺសសាណា​ នេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ3 ក្នុងសង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ ចម្ងាយប្រហែល 500ម៉ែត្រ ពីរង្វង់មូលចោមចៅ ជាប់នឹងទីបញ្ជាការកងពលតូច លេខ70។ លក្ខណៈដ៏ពិសេសមួយរបស់គម្រោងនេះគឺវាមានផ្លូវចូលទៅកាន់ទីក្រុងតាមរយៈមហាវិថីសហព័ន្ធរុស្ស៊ី ហើយវាមានចម្ងាយតែ១០ នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

គម្រោងទាំងមូលគ្របដណ្ដប់លើផ្ទៃដី 10 ហិកតា មានផ្ទះសរុបចំនួន 148ខ្នង រួមមាន ផ្ទះអាជីវកម្ម និង ផ្ទះវីឡាកូនកាត់ ដែលមានទំហំ និងការរចនាម៉ូដច្រើនជម្រើសដាច់ដោយឡែកពីគ្នា។ គម្រោងបុរី Lorn City Lotussana ល្អបំផុតសម្រាប់ការរស់នៅ និងប្រកបរបររកស៊ី។

គម្រោងបុរី លន ស៊ីធី ឡូតធឺសសាណា មានប្រភេទផ្ទះអាជីវកម្ម និងវីឡាកូនកាត់ ដោយបែងចែកជា៤ ប្រភេទផ្សេងគ្នារួមមានផ្ទះ ប្រភេទ Cherry Lotussana ដែលមានទំហំផ្ទះ ៥ម៉ែត្រX១៦ម៉ែត្រ, Blue Star Lotussana ដែលមានទំហំផ្ទះ ៤.២ម៉ែត្រX១៦ម៉ែត្រ, Chawan Lotussana ដែលមានទំហំផ្ទះ ៤.៣ម៉ែត្រX១៣.៥ម៉ែត្រ និង Asiatic Lotussana ដែលមានទំហំផ្ទះ ៤.៣ម៉ែត្រX១២ម៉ែត្រ។

លក្ខណៈពិសេសនោះគឺរាល់ការបង់មុនត្រឹមតែ 10% តម្លៃចាប់ផ្តើម $86,500 ឬ រំលស់ប្រចាំខែ ត្រឹមតែ $500 អាចបង់រំលស់រហូតដល់ 80% ជាមួយធនាគារដៃគូចម្ងាយត្រឹមតែ 500ម៉ែត្រពីរង្វង់មូលចោមចៅ គម្រោងរួមបញ្ចូលនូវ ផ្សារទំនើប TL Sky Mall និង រោងភាពយន្ត Prime Cineplexកាត់ប្លង់រឹងជូនអតិថិជនដោយឥតគិតថ្លៃ។

បុរី វី អាយ ភី គឺពិតជាជម្រើសលំនៅឋានដ៏ល្អប្រសើរសម្រាប់អតិថិជន ជាមួយនឹងសោភ័ណភាពនៃការរចនាម៉ូដយ៉ាងទំនើប គុណភាពសំណង់យូរអង្វែង សុវត្ថិភាពនៃការរស់នៅ និងតម្លៃសមរម្យ៕

 

Comments