បុរី លន ស៊ីធី ប្រកាសបើកលក់គម្រោងផ្ទះវីឡាកូនកាត់ដ៏ថ្មីសន្លាងរបស់ខ្លួន ក្នុងគម្រោង «បុរី លន ស៊ីធី ឡូតធឺសសាណា» ជាមួយនឹងការបញ្ចុះតម្លៃពិសេស មិនធ្លាប់មានពីមុនមក អមដោយការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អតិថិជន។ គោលបំណងសំខាន់របស់អគ្គនាយក លន ស៊ីធី គ្រុប គឺការផ្តល់ជូនអតិថិជននូវលំនៅឋានដែលមានលក្ខណៈទាន់សម័យ សម្រាប់ការរស់នៅបែបស៊ីវីល័យនិងប្រកបដោយភាពផាសុកភាព។
លោក អគ្គនាយក លន ស៊ីធី គ្រុប បានបន្ថែមទៀតថា បុរី លន ស៊ីធី ឡូតធឺសសាណា ពុំមែនសាងសង់លំនៅឋានដែលមានលក្ខណៈធម្មតានោះឡើយ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះយកចិត្តទុកដាក់ខ្ពស់ក្នុងផ្ដល់ជូនអតិថិជននូវការរស់នៅបែបទំនើបសម័យថ្មី ជាមួយប្រភេទគេហដ្ឋានដែលអាចប្រកបអាជីវកម្មបានទៀតផង។ លើសពីនេះទៅទៀត បុរី លន ស៊ីធី ឡូតធឺសសាណា បានគិតគូរយ៉ាងល្អិតល្អន់អំពីសោភ័ណភាពនិងគុណភាពយូរអង្វែងរបស់លំនៅដ្ឋាននីមួយៗ ពោលគឺគេហដ្ឋានក្នុងគម្រោងនេះត្រូវបានរចនាម៉ូដដោយស្ថាបត្យករបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក ខណៈដែលដំណើរការសាងសង់ត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់លោក អគ្គនាយក បុរី លន ស៊ីធី ឡូតធឺសសាណា តែម្ដង។
បុរី លន ស៊ីធី ឡូតធឺសសាណា នឹងបើកលក់វីឡាកូនកាត់ និងផ្ទះអាជីវកម្ម ជាផ្លូវការ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ដោយទីតាំងគម្រោងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចេញពីរង្វង់មូលចោមចៅប្រហែល ៥០០ម៉ែត្រ នៅជាប់នឹងទីបញ្ជាការកងពលតូចលេខ ៧០។
ប្រសិនបើលោកអ្នកចង់ដឹងពីការរចនាម៉ូដសម័យថ្មី និងព័ត៌មានលម្អិតអំពីគម្រោង បុរី លន ស៊ីធីឡូតធឺសសាណា សូមអញ្ជើញមកកាន់ទីតាំងបុរីយើងខ្ញុំផ្ទាល់ នៅថ្ងៃសម្ពោធបើកលក់ជាផ្លូវការ នាថ្ងៃទី១៨ និង១៩ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ ៧% ក៏ដូចជាឱកាសចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន ម៉ូតូ QBIX ចំនួន ១ រង្វាន់, កង់កីឡា ចំនួន ១រង្វាន់, ម៉ាស៊ីនអាំងសាច់ Panasonic ចំនួន ៥ រង្វាន់, ព្រមទាំងទូរទស្សន៍៥៥អ៊ីញ ចំនួន ៣ រង្វាន់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ ០៨១ ៩៩៩ ៣៧៨ / ០១១ ៩៩៩ ៣៧៨។
Comments