+855 92 92 1000
Logo
គម្រោងសាងសង់លំនៅដ្ឋានទំនើប "លន ស៊ីធីឡូតធឺសស៊ីថោន" បើកសម្ពោធជាផ្លូវការក្នុងខេត្តព្រះសីហនុ
Updated on: May 21, 2022, 5:19 p.m.
Published on: February 23, 2021, 9:51 a.m.

គម្រោងសាងសង់លំនៅដ្ឋានទំនើប "លន ស៊ីធីឡូតធឺសស៊ីថោន" បើកសម្ពោធជាផ្លូវការក្នុងខេត្តព្រះសីហនុ


ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បុរី លន​ ស៊ីធី ក្រុងព្រះសីហនុ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានធំជាងគេក្នុងក្រុងព្រះសីហនុ​ បានរៀបចំពិធីសម្ពោធគម្រោងសាងសង់លំនៅដ្ឋានទំនើបលន ស៊ីធីឡូតធឺសស៊ីថោន សម្រាប់ការរស់នៅបែបស៊ីវិល័យដែលរួមមាន៖ ផ្ទះអាជីវកម្ម (Cherry, Mini cherry) វីឡាកូនកាត់ (Brianna, Mini Brianna) និងគម្រោងផ្សារទំនើបមានទីតាំងស្ថិតបណ្ដោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រ២១៥ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយធ្វើដំណើរប្រមាណជា ៨នាទីនឹហទៅដល់តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ និងនៅជិតផ្លូវល្បឿនលឿនដែលមានចម្ងាយប្រមាណ ៧០០ម៉ែត្រពីទីតាំងគម្រោង។ 

ក្នុងពិធីសម្ពោធគម្រោងសាងសង់នេះ មានការអញ្ជើញចូលរួមដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលព្រះសីហនុ អ្នកឧកញ៉ា លោកជំទាវ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន លន ស៊ីធីគ្រុប និងភ្ញៀវកិត្តិយសជាង ៥០០នាក់ផងដែរ។

លោក រុណ រដ្ឋា នាយកប្រតិបត្តិ បុរី លន ស៊ីធីក្រុងព្រះសីហនុ បានមានប្រសាសន៍ថា៖ លន ស៊ីធីឡូតធឺសស៊ីថោន គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទំនើប សាងសង់ឡើងដោយផ្សាភ្ជាប់រវាងធម្មជាតិ និងបទពិសោធន៍នៃការរស់នៅបែបលំហែកាយ។ "លំនៅដ្ឋានក្នុងគម្រោងរបស់យើងរួមមាន៖ ផ្ទះអាជីវកម្ម វីឡាលំហែកាយ វីឡាភ្លោះ និងវីឡាទោលដែលមានទំហំធំទូលាយ និងហ៊ុំព័ទ្ធដោយរុក្ខជាតិបៃតង វិធីធំងាយស្រួលធ្វើដំណើរ មានកន្លែងកម្សាន្ត កន្លែងហាត់ប្រាណ និងមានខ្យល់អាកាសបរិសុទ្ធថែមទៀតផង។ គោលដៅចម្បងរបស់ បុរី លន ស៊ីធី គឺផ្ដល់ជូនអតិថិជននូវការរស់នៅដ៏ល្អឥតខ្ចោះ មានផាសុកភាព និងសុភមង្គល ជាពិសេសគឺមានបង្កើតកន្លែងយ៉ាងសំបូរបែបដូចជា៖ ផ្សារអាហារ ហាងកាហ្វេ ស្ថានីយ៍ប្រេងឥន្ទនៈ សាលារៀន និងអគារពាណិជ្ជកម្មជាដើម ដែលនឹងផ្ដល់ឲ្យអតិថិជនអាចប្រកបរបរអាជីវកម្មគ្រប់ប្រភេទបានយ៉ាងងាយស្រួល ជាមួយនឹងទីតាំងប្រជុំជន ជាតំបន់មានសក្តានុពល និងមានតម្រូវការច្រើនពីអ្នករស់នៅទាំងក្នុង និងក្រៅគម្រោង ហើយយើងបានធ្វើការបែងចែកដាច់ពីគ្នារវាងលំនៅដ្ឋានសម្រាប់រស់នៅ និងលំនៅដ្ឋានប្រកបអាជីវកម្មផងដែរ"។ 

លោក រុណ រដ្ឋា បញ្ជាក់បន្ថែមថា៖ "ក្រុមហ៊ុន លន ស៊ីធី គ្រុប បង្កើតឡើងក្នុងឆ្នាំ២០០២ ដោយស្ថាបនិក តុល លន ដែលបានអភិវឌ្ឍន៍គម្រោងធំៗជាច្រើនទាំងក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយយើងទទួលបានការគាំទ្រ និងទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការផ្ដល់សេវាកម្មនិងទំនុកចិត្តខ្ពស់ដល់អតិថិជនរបស់ខ្លួន។ សម្រាប់ខេត្តព្រះសីហនុ គិតចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ យើងបានអភិវឌ្ឍន៍គម្រោងធំៗចំនួន២ រួមមកហើយ នេះដោយសារយើងបានឃើញពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលជាទីក្រុងសេដ្ឋកិច្ចមួយដ័សំខាន់ដែមទៀត។ ក្នុងនោះផងដែររាជរដ្ឋាភិបាលបានដាក់ខេត្តមួយនជជាតំបន់ក្បាលម៉ាស៊ីននៃឧស្សាហកម្មកម្ពុជា ជាពិសេសគឺមហាវិថីល្បឿនលឿន ដែលកំពុងសាងសង់ ហើយនឹងបញ្ជាក់ឆាប់ៗខាងមុខនេះ ដែលយើងសង្ឃឹមវានឹងផ្ដល់នូវភាពងាយស្រួលដល់ការធ្វើដំណើរ មិនចាំបាច់ត្រូវបារម្ភពីការកកស្ទះ និងចំណេញពេលវេលាថែមទៀតផង"។

គួឲ្យដឹងផងដែរថា នៅថ្ងៃសម្ពោធកន្លងទៅនេះ លន ស៊ីធីឡូតធឺសស៊ីថោន ខេត្តព្រះសីហនុ បានផ្ដល់ជូនប្រូម៉ូសិនពិសេសបំផុតដល់អតិថិជនដែលបានធ្វើការទិញផ្ទះរបស់ខ្លួន ជាមួយនឹងការបញ្ចុះរហូតដល់ជាង (១ម៉ឺន) ដុល្លារឯណោះ។

អតិថិជនទាំងអស់ក៏អាចទទួលបានការបង់រំលោះជាមួយធនាគារដែលដៃគូសហការជាច្រើន និងរយៈពេលបង់យូររហូតដល់ ១០ឆ្នាំថែមទៀតផង។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង និងសេវាកម្មផ្សេងៗ សូមទាក់ទងទៅលេខទូរស័ព្ទ៖ ០១៥ ៩៩៩ ៣៤៥, ០៩៥ ៩៩៩ ៣៤៥,​ ០៦៧ ៩៩៩ ៣៤៥ ឬអាចអញ្ជើញទៅសាកសួរព័ត៌មាន ឬទស្សនាទីតាំងគម្រោងដោយផ្ទាល់តែម្ដង៕

Comments