+855 92 92 1000
Logo
បុរីដ៏ប្រណិត Lorn City Lotussana ដែលមានចំងាយមិនប៉ុន្មាននាទីពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញ
Updated on: June 2, 2022, 1:39 a.m.
Published on: December 22, 2020, 6:40 a.m.

បុរីដ៏ប្រណិត Lorn City Lotussana ដែលមានចំងាយមិនប៉ុន្មាននាទីពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញ


បន្ទាប់ពីគម្រោង Lorn City ទី១ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ក្រុមហ៊ុនបានសម្រេចដាក់ចេញគម្រោងទី២នេះ ដើម្បីឆ្លើយតបនឹងតម្រូវការលំនៅដ្ឋានដែលកំពុង កើនឡើងនៅក្នុងរាជធានីភ្នំពេញ។

បុរី Lorn City Lotussana គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបសហគមន៍ថ្មីមួយនៅក្នុងទីក្រុងភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌមួយក្នុងចំណោមខណ្ឌកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល២-៣ឆ្នាំ ចុងក្រោយនេះសម្រាប់ការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន។

ការសាងសង់របស់គម្រោង បុរី Lorn City Lotussana បានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០១៩ ហើយគម្រោងគ្រោងនឹងបញ្ចប់ និងប្រគល់ផ្ទះនៅខែមិថុនាឆ្នាំ២០២១។ គម្រោងបុរី Lorn City Lotussana គ្រប់ដណ្ដប់លើផ្ទៃដីសរុប ១០ ហិកតា មានផ្ទះសរុបចំនួន ១៤៨ ខ្នង មានប្រភេទផ្ទះអាជីវកម្ម និងវីឡាកូនកាត់ ដោយបែងចែកជា ៦ ប្រភេទផ្សេងគ្នារួមមាន៖
ផ្ទះអាជីវកម្ម Asiatic Lotussana ទំហំ 4.3m x 12m
ផ្ទះអាជីវកម្ម Chawan Lotussana ទំហំ 4.3m x 13.5m
ផ្ទះអាជីវកម្ម Blue Star Lotussana ទំហំ 4.2m x 16m
ផ្ទះអាជីវកម្ម Cherry Lotussana ទំហំ 5m x 16m
ផ្ទះអាជីវកម្ម Mini Cherry Lotussana ទំហំ 4.3m x 13.5m
វីឡាកូនកាត់ Asiatic 2 ទំហំ 5m x 10m
វីឡាកូនកាត់ Veranda LC ទំហំ 4.3m x 10.1m

គ្រប់ប្រភេទលំនៅដ្ឋានដែលស្ថិតនៅក្នុងគម្រោងបុរី Lorn City Lotussana ទាំងអស់សុទ្ធតែត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ និងរចនាម៉ូតដោយអ្នកជំនាញល្បីៗ ដែលធ្វើឲ្យផ្ទះទាំងនោះមានរចនាបថខុសប្លែក ទាន់សម័យនិងសាកសមសម្រាប់ការរស់នៅ ឬប្រកបអាជីវកម្មរបស់លោកអ្នក។

គម្រោងបុរី Lorn City Lotussana ល្អបំផុតសម្រាប់ការរស់នៅ និងប្រកបរបររកស៊ី។ លក្ខណៈដ៏ពិសេសមួយរបស់គម្រោងនេះគឺវាមានផ្លូវចូលទៅកាន់ទីក្រុងតាមរយៈមហាវិថីសហព័ន្ធរុស្ស៊ី ដោយលោកអ្នកចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ការរចនាម៉ូដរបស់គម្រោងបុរី Lorn City Lotussana គឺផ្ដោតសំខាន់លើភាពងាយស្រួលក្នុងការរស់នៅរបស់លោកអ្នក ដោយធ្វើយ៉ាងណាធានាឲ្យបាននូវបរិយាកាសបែបគ្រួសារដ៏កក់ក្ដៅ។ ដោយចាប់ផ្ដើមពីការរចនាផ្នែកខាងក្រៅរហូតទៅដល់ការរចនាផ្ទៃខាងក្នុងផ្ទះនីមួយៗ​ត្រូវប្រាកដថាគ្រប់ផ្ទះទាំងអស់មានលក្ខណះសម្បត្តិពេញលេញ និងអាចបំពេញគ្រប់តម្រូវការដែលធ្វើឲ្យអ្នករស់នៅទទួលបាននូវអារម្មណ៍សប្បាយរីករាយ និង បទពិសោធន៍ល្អសម្រាប់ការរស់នៅក្នុងបុរីនេះ។

អ្នកអភិវឌ្ឍន៍គម្រោងមានគោលបំណងផ្តល់ឱ្យម្ចាស់ផ្ទះគ្រប់រូបនូវបរិស្ថានរស់នៅប្រកបដោយផាសុកភាព និងរបៀបរស់នៅបែបទំនើប។

 

Comments