+855 92 92 1000
Logo
ក្រុមហ៊ុន លន ស៊ីធី គ្រុប ប្រកាសបើកលក់គម្រោងវីឡាម៉ូតថ្មី ក្នុងទឹកដី ក្រុងព្រះសីហនុ
Updated on: July 7, 2022, 10:03 a.m.
Published on: July 7, 2022, 10:01 a.m.

ក្រុមហ៊ុន លន ស៊ីធី គ្រុប ប្រកាសបើកលក់គម្រោងវីឡាម៉ូតថ្មី ក្នុងទឹកដី ក្រុងព្រះសីហនុ


ក្រុងព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចធំមួយ និងជាកំពង់ផែសមុទ្រធំបំផុត របស់ប្រទេសកម្ពុជា។ កំឡុងរយៈពេលជាង៥ឆ្នាំកន្លងមកនេះ ក្រុងព្រះសីហនុមានការកែប្រែមុខមាត់ថ្មី ប្លែកខ្លាំងជាងមុន ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ឆ្នេរសមុទ្រ អគារពាណិជ្ជកម្ម  ទេសចរ សណ្ឋាគារ ។ល។

ជាមួយគ្នានេះដែរការវិនិយោគផ្នែកអចលនទ្រព្យក៏មានសន្ទុះខ្លាំងក្លា តម្រូវការទីផ្សារច្រើនកុះករកកើនឡើងខ្លាំងផងដែរ។ ក្រឡេកមកមើលពីការវិនិយោគអចលនទ្រព្យ គម្រោងបុរី លន ស៊ីធី (បុរី ធូ លន) ដែលធ្លាប់តែមានវត្តមានក្នុងរាជធានីភ្នំពេញ នាតំបន់ចោមចៅជាង២០ឆ្នាំក៏មានវត្តមាននៅក្រុងព្រះសីហនុនេះផងដែរតាំងពីឆ្នាំ២០១៨មក ហើយឆាប់ៗនេះ ក្រុមហ៊ុននឹងប្រារព្ធកម្មវិធីបើកលក់ (Soft Opening) គម្រោងថ្មីបន្ថែមទៀតក្នុងទីតាំង បុរី លន ស៊ីធី ២ ក្រុងព្រះសីហនុ ។

តាមការផ្តល់បទសម្ភាសផ្ទាល់ជាមួយ នាយកប្រតិបត្ត គម្រោងផ្ទាល់ លោករុណ រដ្ឋា បានបង្ហើបឱ្យដឹងថា “គម្រោង ឡូតធឺសវីឡា ជាគម្រោងថ្មីបន្ថែមទៀតរបស់គម្រោងបុរី លន ស៊ីធី ២ ក្រុងព្រះសីហនុ ហើយគម្រោងនេះគឺមានប្រភេទផ្ទះម៉ូតថ្មីរបស់យើងជាប្រភេទ វីឡាទោល វីឡាភ្លោះ ខុសប្លែកពីរាល់ដង ហើយការរចនាម៉ូតផ្ទះទាំងមូល គឺកាន់តែប្លែក តាមយុគ្គសម័យថ្មី ស័ក្តិសមជាវីឡាសម្រាកលម្ហែកាយ និងជាវីឡាដែលមានឯកជនភាពខ្ពស់ ស្ងប់ស្ងាត់ ក្នុងការរស់នៅ ជាមួយនឹងទីតាំងពិសេសក្នុងក្រុងព្រះសីហនុ តាមបណ្តោយមហាវិថីមិត្តភាពចម្ងាយត្រឹមតែ០៣នាទីពីផ្សារលើក្រុងព្រះសីហនុ រង្វង់មូលតោពីរ ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងតំបន់កំសាន្តនានា ក្នុងក្រុងព្រះសីហនុ” ។

វីឡាឃីង Emota និង វីឡាធ្វីន Rony Riya មានការរចនាទំនើបប្រណិត ប្លែកពីគេ មានភាពខ្ពស់ស្រឡះ  និងផ្ទៃខាងក្នុងធំទូលាយ ងាយស្រួលក្នុងការរស់នៅតុបតែងលម្អ ការប្រើផ្ទៃកញ្ចក់នៃវីឡាអាចទាញយកពន្លឺថ្ងៃនៃធម្មជាតិ ឱ្យជះចូលបានគ្រប់គ្រាន់ក្នុងគេហដ្ឋាន ជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងងាយស្រួលទទួលយកការសម្រាកលម្ហែរកាយ ក្រោមពន្លឺព្រះអាទិត្យ គយគន់ទេសភាពនានា។ លើសពីនេះទៅទៀតក៏មានទីធ្លា ដែលនៅជុំវិញបរិវេនផ្ទះបន្ថែមទៀត សម្រាប់ការរៀបចំ តុបតែងសួនផ្ការ និងប្រើប្រាស់តាមបែបឯកជន ងាយស្រួលសម្រាប់សមាជិកគ្រួសារ ជាពិសេសបុត្រធីតា លេងកំសាន្ត។

ដូចបងប្អូន អតិថិជន បានដឹង នឹងស្កាល់ កន្លងមកពី គម្រោងក្រុមហ៊ុន លន ស៊ីធីគ្រុប ទាំង បុរី ធូ លន បុរីលនស៊ីធីចោមចៅ លនស៊ីធី ១ ក្រុងព្រះសីហនុ លនស៊ីធី ២ ក្រុងព្រះសីហនុ លនស៊ីធីឡូតធឺសសាណា លនស៊ីធី ឡូតធឹសស៊ី គម្រោងផ្សារទំនើប ធី អិល ស្កាយម៉ល គឺតែងតែមានអ្វីប្លែកការរចនាថ្មីៗមិនសាំដែលមកជូនអតិថិជន ។

ក្នុងចំណុចនេះផងដែរ ខ្ញុំសូមរំលឹកបន្តិច ណែនាំពីប្រវត្តរបស់ក្រុមហ៊ុនដែលមានលោកអ៊ុំឯកឧត្តម តុល លន សព្វថ្ងៃជា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន លន ស៊ីធី គ្រុប យើងគឺគាត់មានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការអភិវឌ្ឍសំណង់លំនៅឋានតាំងពី២០០៤មកម្លេះ រហូតមានការកកើតឡើង បុរី ធូលន ដំបូងគេ​ក្នុងឆ្នាំ២០១៤ ហើយ ដើម្បីឆ្លើយតបនៅការគាំទ្រពីអតិថិជនតម្រូវការទីផ្សារលំនៅឋាន ការផ្លាស់ប្តូរបរិបទរស់នៅរបស់មនុស្សក្នុងយុគ្គសម័យថ្មីក្រោមដំបូលសន្តិភាព ថ្នាក់ដឹកនាំ និងស្ថាបត្យកររបស់ក្រុមហ៊ុន បានរចនានូវប្រភេទផ្ទះថ្មីទំនើបបន្ថែមទៀត ដើម្បីបំពេញបន្ថែមក្នុងគម្រោងឱ្យប្រែក្លាយជាសហគមរស់នៅមួយសម្បូរបែបក្នុងបុរី លន ស៊ីធី ២ ក្រុងព្រះសីហនុ ក្នុងនោះ យើងក៏នឹងមានការលម្អសួនច្បារបន្ថែមទៀត តាមដំណាក់កាលនីមួយៗជូនដល់អតិថិជនយើងផងដែរ ។  

ក្នុងឱកាសបើកលក់នេះក្រុមហ៊ុនបានផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ 9% ឬស្មើរនឹង3ម៉ឺនដុល្លារ មានការចាប់រង្វាន់រថយន្ត Kia Picanto 2022 កង់អគ្គិសនី នាឡិកា Garmin ជាច្រើនរង្វាន់បន្ថែមទៀត រួមនឹងការផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយៗអាចរម្លស់ជាមួយបុរីផ្ទាល់ ឬរម្លស់ជាមួយធនាគារបានដល់២០ឆ្នាំ។

លោកអ្នកអាចទំនាក់ទំនងទៅកាន់ Facebook page: https://www.facebook.com/Boreylorncitygroup ឬ លេខទូរសព្ទ : 095 999 345 / 081 999 599 ឬ ការិយាល័យលក់ផ្ទាល់ តាមបណ្តោយផ្លូវមិត្តភាព សង្កាត់ ០៤ ក្រុងព្រះសីហនុ ។

Comments