តំបន់ចោមចៅនៃភាគខាងលិចរាជធានីភ្នំពេញនាពេលបច្ចុបប្បន្ននេះកំពុងប្រែក្លាយជាតំបន់ដែលប្រមូលផ្តុំដោយរោងចក្រ សហគ្រាស និងគម្រោងអភិវឌ្ឍន៍លំនៅឋានជាមួយសំណង់បុរីបែបទាន់សម័យដែលកាន់តែជំរុញឱ្យតំបន់មួយនេះកាន់តែមាន សក្តានុពលខ្ពស់ក្នុងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ច ។ មិនតែប៉ុណ្ណោះ ចោមចៅក៏ជាតំបន់មួយដែលជាមុខព្រួញរបស់ ប្រជាពល រដ្ឋដែលកំពុងស្វែងរកលំនៅឋានប្រភេទគម្រោងផ្ទះបុរីថ្មីៗ ដោយសារតែចោមចៅជាតំបន់ដែលនៅជាប់ផ្ទាល់នឹងរាជធានី ភ្នំពេញតែម្តង ។
ប៉ុន្តែតើត្រូវរកគម្រោងបុរីថ្មីមួយណាដែលនៅជិតជាងគេបំផុត?
ទិដ្ឋភាពជាក់ស្តែងការដ្ឋានសាងសង់របស់បុរី ខាសិន ភ្នំពេញ
ចេញពីរង្វង់មូលចោមចៅងាកទៅកាន់ផ្លូវជាតិលេខ៣ត្រឹមតែ៥នាទីមានគម្រោងបុរីថ្មីមួយដែលកំពុងធ្វើការសាងសង់ដើម្បីផ្គត់ផ្គង់នូវផ្ទះបុរីថ្មីៗជាច្រើនប្រភេទ ។ គម្រោងបុរីថ្មីដែលមានឈ្មោះថា «បុរី ខាសិន ភ្នំពេញ» នេះស្ថិតនៅជិតនឹងរង្វង់មូលចោមចៅ ជាងគេ ហើយនៅក្បែរនឹងគម្រោងមួយនេះប្រមូលផ្តុំដូចជា សាកលវិទ្យាល័យអន្តរជាតិ ប៊ែលធី, បញ្ជាការដ្ឋានកងពលតូច៧០, ធនាគារ, មន្ទីរពេទ្យ និងផ្សារជាដើម ។
ហេតុអ្វីត្រូវជ្រើសរើសគម្រោងមួយនេះ តើវាមានលក្ខណៈពិសេសអ្វីខ្លះ?
ទិញមុនគម្រោងអាចចំណេញច្រើន
ទិញផ្ទះមិនមែនមើលត្រឹមតែតម្លៃមួយមុខនោះទេ ពោលត្រូវមើលទាំងតម្លៃ, គុណភាពសំណង់ និងតំបន់ដែលនៅជុំវិញនោះ ទើបអាចទទួលបានផ្ទះក្នុងក្តីស្រមៃប្រកបដោយផាសុកភាព និងសុវត្ថិភាព ។ សម្រាប់លោកអ្នកដែលកំពុងស្វែងរកលំនៅឋាន គ្រប់ប្រភេទមិនថា ផ្ទះបុរី, ផ្ទះអាជីវកម្ម (Shophouse), ផ្ទះវីឡាឃ្វីន (Queen Villa) និងផ្ទះវីឡាឃីង (King Villa) ជាដើម ហើយត្រូវការទីតាំងជិតក្រុងបំផុតដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅមកបំពេញការងារ និងមានតម្លៃសមរម្យ គុណភាពសំណង់ ប្រកបដោយស្តង់ដារខ្ពស់ ថែមទាំងប្រមូលផ្តុំទៅដោយទីតាំងសំខាន់ៗជាច្រើនទៀតនោះ គម្រោងថ្មី «បុរី ខាសិន ភ្នំពេញ» នេះល្អ បំផុតសម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋានក្នុងការពិចារណាជាជម្រើសដំបូង ។
ជាងនេះទៅទៀត គម្រោងថ្មីមួយនេះកំពុងតែមានការផ្តល់ជូនពិសេសសម្រាប់លោកអ្នកដែលមានបំណងចង់បានផ្ទះគ្រប់ប្រភេទ ដោយមានការបញ្ចុះតម្លៃរហូតដល់១ម៉ឺនដុល្លារ ($10,000) ឯណោះ ៕
Comments