+855 92 92 1000
Logo
បូរី ឌឺផ្លរ៉ា បើកលក់វីឡាភ្លោះក្នុងគម្រោង សេនតូហ្សា ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់១០% រយៈពេល៤ថ្ងៃ
Updated on: June 3, 2022, 8:53 a.m.
Published on: August 28, 2020, 9:11 a.m.

បូរី ឌឺផ្លរ៉ា បើកលក់វីឡាភ្លោះក្នុងគម្រោង សេនតូហ្សា ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់១០% រយៈពេល៤ថ្ងៃ


បូរីឌឺផ្លរ៉ា បានបើកលក់វីឡាភ្លោះ A វីឡាភ្លោះB នៃគម្រោង សេនតូហ្សា (Sentosa) បន្ថែមទៀត ដែលស្ថិតនៅគម្រោងទី៣ របស់បុរីដឹផ្លរ៉ា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារជាមួយនឹងការបញ្ចុះតម្លៃរហូតដល់១០% ក្នុងរយៈពេល ៤ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០។
 
កម្មវិធីបើកលក់វីឡាភ្លោះ A . វីឡាភ្លោះ B នៃគម្រោង the sentoza នេះ បានធ្វើឡើង នៅថ្ងៃទី២៧-៣០ សីហានេះ នៅការិយាល័យលក់ ក្នុងគម្រោងបុរីឌឹផ្លរ៉ា នៃទីតាំងខាងលើនេះ។
 
បូរីដឹផ្លរ៉ា បានបន្ថែមគម្រោង (ឌឺ សេនតូសា) ដែលមាន ផ្ទះវីឡាភ្លោះ ចំនួនពីរប្រភេទ គឺប្រភេទ វីឡាភ្លោះA . វីឡាភ្លោះ B នៅក្នុងគម្រោងទី ៣ របស់បុរីឌឹផ្លរ៉ាផ្លូវជាតិលេខ ៦ ដើម្បីផ្តល់ជូន ជម្រើសដ៏សម្បូរបែប និងល្អឥតខ្ចោះ ជូនដល់អតិថិជនទាំងអស់ បន្ទាប់ពីវីឡាប្រភេទថ្មីទាំងនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន។
 
 
គម្រោង ឌឺសេនតូសា ស្ថិតនៅ ក្នុងគម្រោងទី ៣ របស់ឌឹផ្លរ៉ា នៅលើបណ្ដោយ ផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលមានចំងាយ១៥ គីឡូម៉ែត្រ ពីស្ពានជ្រោយចង្វារតែប៉ុណ្ណោះ ជាតំបន់ ដែលមានសក្តានុពលខ្ពស់ផ្នែកពាណិជ្ជកម្ម ជាពិសេសសម្រាប់អ្នកដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យ និងការរស់នៅ។ វីឡាភ្លោះប្រភេទ​ A និងវីឡាភ្លោះប្រភេទ B នៃគម្រោង សេនតូហ្សា នេះមាន ៤ បន្ទប់គេង និង ៥ បន្ទប់ទឹក រួមនឹងបន្ទប់ទទួលភ្ញៀវចំនួន ១ដូចគ្នា ប៉ុន្តែខុសត្រង់វីឡាភ្លោះ ប្រភេទA មានទំហំធំទូលាយនិងខ្ពស់ជាង វីឡាភ្លោះប្រភេទB ។ ប្រភេទ A មានទំហំផ្ទះ ៦គុណ១២ម៉ែត្រ នៅសល់ដីខាងមុខ៧ម៉ែត្រ ខាងក្រោយ២ម៉ែត្រ និងចំហៀង៣ម៉ែត្រ មានតម្លៃជាង ១៩ម៉ឺនដុល្លារ ចំណែកឯប្រភេទ B មានទំហំផ្ទះ ៧គុណ១១ម៉ែត្រ សល់ដីខាងមុខ៨ម៉ែត្រ ខាងក្រោយ២ម៉ែត្រ និងចំហៀង២ម៉ែត្រ ហើយមានតម្លៃជាង១៦ម៉ឺនដុល្លារ។
 
 
បើតាមអ្នកគ្រប់គ្រងនៃគម្រោងបុរីឌឹផ្លរ៉ា ក្នុងរយៈពេល៤ថ្ងៃ នៃការបើកលក់គម្រោងថ្មី ឌឺសេតូហ្សា ជាផ្លូវការនេះ ចាប់ពីថ្ងៃទី​ ២៧​ ដល់ ៣០ ខែសីហា អតិថិជននឹងទទួលបាននូវការបញ្ចុះតម្លៃយ៉ាងពិសេស ក្នុងនោះសម្រាប់អតិថិជនដែលអញ្ជើញមកទស្សនានិងបានទិញវីឡាភ្លោះប្រភេទ A ឬ ប្រភេទ B នៃគម្រោង សេនតូសា នេះនឹងទទួលបានការលក់បញ្ចុះតម្លៃរហូតដល់ ១០% ភ្លាមៗ។ ពិសេសជាងនេះទៀត នៅពេលកក់លុយ នឹងទទួលបានរង្វាន់ iPad 11 Pro មួយគ្រឿងភ្លាមៗ ហើយមានឱកាសចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ពិសេសៗជាច្រើន ដូចជាខ្សែកមាស ខ្សែកពេជ្រ ទូរស័ព្ទដៃស៊េរីទំនើបចុងក្រោយ និងរង្វាន់ធំរថយន្តទំនើប Mazda 2 ឆ្នាំ២០២០ ចំនួន១គ្រឿង៕
 

Comments