+855 92 92 1000
Logo
ផ្ទះវីឡាទំនើបអមដោយសួនផ្កាសាគូរ៉ាបែបជប៉ុនមាននៅកម្ពុជាហើយ
Updated on: May 31, 2022, 3:08 a.m.
Published on: August 1, 2020, 7:43 a.m.

ផ្ទះវីឡាទំនើបអមដោយសួនផ្កាសាគូរ៉ាបែបជប៉ុនមាននៅកម្ពុជាហើយ


គម្រោងបុរីលំដាប់ខ្ពស់ថ្មីមួយ ស្ថិតនៅភាគខាងត្បូងខណ្ឌដង្កោ​ រាជធានីភ្នំពេញ បានលេចរូបរាងហើយ នោះគឺជាគម្រោងបុរី ជាម តិច ដឹសាគូរ៉ាផាក ដែលត្រូវបានប្រកាសសម្ពោធបើកលក់ជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នេះ។

នៅក្នុងកម្មវិធីសម្ពោធនេះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់លោក ជាម តិច អគ្គនាយកបុរី និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ព្រមទាំងភ្ញៀវកិត្តិយស និងបណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

លោក ហោ ហេងលី​ ស្ថាបត្យករបានលើកឡើងថា៖ «ការផ្លាស់ប្ដូរបទពិសោធ និងវប្បធម៍ថ្មីនៃការរស់នៅថ្មី ផ្ដល់ជូននូវកន្លែងរស់នៅដែលមានសុវត្ថិភាព ផាសុកភាព និងសុភមង្គលសុខដុមរមនា ជាគំនិតចំបងនៃការឌីហ្សាញរបស់ពួកយើងខ្ញុំ។»

លោកបានបន្ថែម៖ «ថាការចូលរួមសិក្សា និងសហការជាមួយអ្នកជំនាញលើប្រព័ន្ធហេដ្ឋារចនា ប្រព័ន្ធលូជំលៀសទឹកភ្លៀង ទឹកកខ្វក់ និងការគ្រប់គ្រងបណ្ដាញទឹកស្អាត គ្រប់បណ្ដាញអគ្គិសនី គ្រឹះអគារ និងគ្រឿងបង្គុំរបស់អគារ។ ការបរិច្ចាគទីធ្លាសម្រាប់កុមារ ផ្លូវដើរ​ ចំណតរថយន្ត សួនក្នុងរបងផ្ទះ ទាំងនេះជាអ្វីដែលក្រុមការងារយើងខ្ញុំផ្ដល់អាទិភាព។»

លោកស្រី យួម ចាន់រ៉ានី ប្រធានផ្នែកលក់បានប្រាប់ឲ្យដឹងថា គម្រោងបុរី ជាម តិច គឺជាបុរីដំបូង និងតែមួយគត់នៅកម្ពុជាដែលមានផ្នត់គំនិតបង្កើតថ្មីដោយជ្រើសរើសការដាំផ្កាសាគូរ៉ាធ្វើជាសួនប្លែកៗដើម្បីផ្តល់ជូននូវការរស់នៅជាមួយភាពស្រស់បំព្រងនៃពិភពផ្កាសាគូរ៉ា និង​ការរស់នៅដែលផ្សារភ្ជាប់នឹងរដូវផ្ការីកជាមួយនឹងពិធីបុណ្យផ្កាសាគូរ៉ាបែបជប៉ុន។

លំនៅឋានបែបវីឡាទាំង៥ប្រភេទ វីឡាឃ្វីន វីឡាសាគូរ៉ា វីឡាភ្លោះ វីឡាកូនកាត់ និងវីឡាកូនកាត់SC ព្រមជាមួ​យនឹងផ្ទះអាជីវកម្ម របស់គម្រោងបុរី ជាម តិច ពិតជាអស្ចារ្យជាមួយសោភ័ណភាពដ៏ស្រស់ត្រកាលដែលគ្របដណ្តប់ទៅដោយសួនផ្កាសាគូរ៉ា រួមជាមួយធម្មជាតិបៃតងចម្រុះដ៏ស្រស់បំព្រងនឹងធ្វើឲ្យជីវិតរបស់លោកអ្នកពោរពេញទៅដោយភាពស្រស់ថ្លា និងកាន់តែមានសុភមង្គល ព្រមជាមួយនឹងក្លិបហាត់ប្រាណ អាងហែលទឹក កន្លែងពិកនិក ដែលអាចឲ្យលោកអ្នកធ្វើការរំសាយអស់នូវភាពតានតឹងដោយមិនចាំបាច់ទៅណាឆ្ងាយ។

ក្នុងឱកាស​សម្ពោធបើកលក់ជាផ្លូវការនេះ បុរីជាម តិចផ្តល់ជូននូវប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ១០% ដើម្បីជាការលើកទឹកស​ម្រាប់​អតិថិជនដែលបានអញ្ជើញចូលរួមដោយ​ផ្ទាល់។​

ទីតាំងគម្រោងបុរី ជាម តិច នៅជាប់ផ្លូវជាតិលេខ២ ត្រឹ​មតែ១គីឡូម៉ែត្រពីផ្លូវសម្តេចតេជោហ៊ុន សែន។ តំបន់នេះជាតំបន់អភិវឌ្ឍន៍ចម្រុះសម្បូរបែបមានមហាវិថីធំៗ ដូចជា​ ផ្លូវ៥០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ផ្លូវសម្តេចតេជោ និងគម្រោងធំៗជាច្រើន ដូចជា ផ្សារទំនើប AEON 3 ផ្សារទំនើប PH Diamond Place ផ្សារទំនើប ChipMong Megamall​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​មន្ទីរពេទ្យអន្តរជាតិ សាលារៀនអន្តរជាតិ ISPP​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អគារខុនដូខ្ពស់ៗ ទីក្រុងកូននាគ (ING CITY) ព្រមទាំង​គម្រោងព្រលានយន្តហោះអន្តរជាតិថ្មីផងដែរ។

សម្រាប់ព័ត៌មានបន្ថែមទូរស័ព្ទលេខ 069 6789 39 / 089 289 456 ​ឬ ទំព័រហ្វេសប៊ុក Borey Cheam Tech

Comments