+855 92 92 1000
Logo
រដ្ឋាភិបាលនឹងអភិវឌ្ឍទ្យានជាតិ “ភ្នំបូកគោ” ឲ្យក្លាយជាទីក្រុងទំនើប
Updated on: June 7, 2022, 3:57 a.m.
Published on: September 23, 2019, 4:32 a.m.

រដ្ឋាភិបាលនឹងអភិវឌ្ឍទ្យានជាតិ “ភ្នំបូកគោ” ឲ្យក្លាយជាទីក្រុងទំនើប


អត្ថបទព័ត៌មានបូកគោ

ក្រៅពីទេសចរណ៍វប្បធម៌ ដែលមានប្រាង្គប្រាសាទនានា កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលស្រស់ត្រកាលតួយ៉ាងភ្នំបូកគោ។ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត ភ្នំបូកគោត្រូវបានទេសចរទាំងក្នុង និងក្រៅស្រុកកោតស្ញប់ស្ញែង ដោយសារតែសម្រស់បែប ធម្មជាតិដ៏ស្រស់ស្អាតរបស់វា។

តាមរយៈវគ្គសិក្ខាសាលានៅក្នុងខែសីហាកន្លងទៅ  រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឧទ្យានជាតិ ភ្នំបូកគោ ឲ្យទៅជាទីក្រុងឆ្លាតវៃមួយ។​ ស្របនឹងចក្ខុវិស័យនៃឆ្នាំ២០៣៥ ក្នុងការប្រែក្លាយទីក្រុងនេះឲ្យទៅជាទីក្រុងអភិវឌ្ឍន៍ឆ្លាតវៃ ទេសចរណ៍បៃតង ធម្មជាតិ ដែលមានតែមួយក្នុងប្រទេសកម្ពុជា ទីក្រុងនេះនឹងត្រូវបែងចែកជា ៨ ផ្នែកដូចខាងក្រោម៖ 

  • តំបន់លំនៅដ្ឋាន មានផ្ទៃដីទំហំ ៣,៣៩០ ហិចតា ដែលស្មើនឹង ៣៧.៨៥% នៃផ្ទៃដី ដែលអាចសាងសង់បាន
  • តំបន់ពាណិជ្ជកម្ម មានផ្ទៃដី ៨២១ ហិចតា ដែលស្មើនឹង ៩.១៧%
  • តំបន់ចម្រុះ មានផ្ទៃដី ៣៨០ ហិចតា ស្មើនឹង ៤.២២%
  • តំបន់ដឹកជញ្ជូន មានផ្ទៃដី ៦៤៤ ហិចតា ស្មើនឹង ៧.១៧%
  • តំបន់ទេសចរណ៍ មានផ្ទៃដី ៨៥៦ហិចតា ស្មើនឹង ៩.៥៦%
  • តំបន់រដ្ឋបាល និងសេវាសាធារណៈ មានផ្ទៃដី ៩៩៥ហិចតា ស្មើនឹង ១១.១១%
  • តំបន់លំហសាធារណៈ និងផ្ទៃបៃតង មានផ្ទៃដី ១,១០២ ហិចតា ស្មើនឹង ១២.៣០%
  • តំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស មានផ្ទៃដី ៦៣៧ ហិចតា ស្មើនឹង ៧.១១%។

ទីក្រុងទេសចរណ៍ និងលំនៅដ្ឋានបូកគោគ្រប់ដណ្តប់លើផ្ទៃក្រឡាប្រមាណ ៥ ភាគរយ នៃទំហំឧទ្យានជាតិបូកគោ ១៥៤,៤៥៨ មែ៉ត្រការ៉េ។

ការបែងចែកនេះ អនុវត្តទៅតាមប្លង់គោលនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ហើយការប្រែក្លាយឧទ្យានជាតិភ្នំបូកគោនេះឲ្យទៅជាទីក្រុងអភិវឌ្ឍន៍វៃឆ្លាតនោះ គឺមានការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ឯកជន ប្រជាពលរដ្ឋ រដ្ឋ និងដៃគូអន្តរជាតិ។​

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃដីខេត្តកំពតបានកើនឡើងខ្ពស់ជាលំដាប់ ដីតំបន់ភ្នំ ដីជុំវិញខេត្តកំពត ក្នុងរង្វង់ ២០ គីឡូម៉ែត្រ ដីមាត់សមុទ្រ និងដីតាមដងព្រែកកំពតសុទ្ធតែមានសក្តានុពលសម្រាប់វិស័យទេចរណ៍៕ 

ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅកំពតអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! ចុះឈ្មោះចូលរួមដោយសេរី

Comments