+855 92 92 1000
Logo
ព្រឹត្តិការណ៍ Black Friday Property Sale នឹងប្រព្រឹត្តធ្វើឡើងនៅរសៀលនេះហើយ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៨យប់!
Updated on: June 6, 2022, 5:01 p.m.
Published on: June 12, 2020, 4:07 a.m.

ព្រឹត្តិការណ៍ Black Friday Property Sale នឹងប្រព្រឹត្តធ្វើឡើងនៅរសៀលនេះហើយ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៨យប់!


ពេលវេលាដែលលោកអ្នកតែងតែទន្ទឹងរង់ចាំជាយូរ បានមកដល់ហើយ! ព្រឹត្តិការណ៍លក់អចលនទ្រព្យអនឡាញបញ្ចុះតម្លៃ Black Friday Property Sale នឹងប្រព្រឹត្តធ្វើឡើងនារសៀលនេះ ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ៨ យប់! ចូលរួមជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍កំពូលៗ មកពីទូទាំងប្រទេស ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ធំមហាសាល មិនធ្លាប់មានពីមុនមក!

គិតត្រឹមថ្ងៃទី ១២ ខែមិថុនានេះ មានអ្នកចូលរួមប្រហែល ២,០០០ នាក់ មកពីទូទាំងពិភពលោក បានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ Black Friday Propety Sale។ អ្នកចូលរួមទាំងអស់សុទ្ធសឹងតែបានត្រៀមខ្លួនរួចជាស្រេចក្នុងការទិញអចលនទ្រព្យក្នុងតម្លៃដ៏អស្ចារ្យនេះ ដូច្នេះដើម្បីកុំឱ្យខកខានឱកាសក្លាយជាម្ចាស់គេហដ្ឋានក្នុងក្ដីសុបិនរបស់អ្នក សូមត្រៀមខ្លួនឱ្យបានរួចរាល់។

គោលដៅចំបងរបស់ ក្រុមហ៊ុន Realestate.com.kh (ហៅកាត់ថា “REAKH”) ក្នុងការរៀបចំព្រឹត្តិការណ៍ Black Friday Property Sale គឺដើម្បីផ្សារភ្ជាប់អតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យ ជាមួយនឹងអ្នកអភិវឌ្ឍន៍គម្រោង ស្របពេលដែលសេដ្ឋកិច្ចពិភពលោកមានសភាពដុនដាប។ វិស័យអចលនទ្រព្យក៏មិនខុសពីវិស័យដទៃដែរ គឺមានការថមថយដំណើរការយ៉ាងខ្លាំងក្នុងអំឡុងពេលវេលាដ៏លំបាកនេះ។ ព្រឹត្តិការណ៍លក់អចលនទ្រព្យ Black Friday Property Sale ត្រូវបានរៀបចំទៅជាវេទិកាលក់អចលនទ្រព្យអនឡាញ ដែលប្រមូលផ្ដុំអតិថិជនទាំងក្នុងស្រុក និងក្រៅប្រទេស ក្នុងការចូលរួមនិងឆក់យកឱកាសក្លាយជាម្ចាស់អចលនទ្រព្យមានគុណភាពខ្ពស់ ជាមួយនឹងតម្លៃដ៏អស្ចារ្យ មិននឹកស្មានដល់។

ព្រឹត្តិការណ៍ Black Friday Property Sale នាំមកនូវគម្រោងអភិវឌ្ឍន៍ធំៗជាង ៣០ គម្រោង មកពីទូទាំងប្រទេសកម្ពុជា។ លោកអ្នកអាចចូលមើល បញ្ជីទាំងស្រុងនៅទីនេះ

៤ សំណួរ ដែលត្រូវបានសួរញឹកញាប់បំផុតអំពីព្រឹត្តិការណ៍នេះ

តើខ្ញុំអាចចូលរួមព្រឹត្តិការណ៍ Black Friday Property Sale បានដែរឬទេ?

ពួកយើងស្វាគមន៍ជានិច្ចចំពោះអតិថិជនទាំងអស់ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ Black Friday Property Sale​ មិនថាលោកអ្នករស់នៅក្នុងប្រទេសកម្ពុជា ឬ ក្រៅប្រទេសឡើយ! សូមធ្វើការចុះឈ្មោះ (ដោយសេរី និងឥតគិតថ្លៃ) ដើម្បីចូលមើលនិងកក់ទុកការបញ្ចុះតម្លៃសម្រាប់អចលនទ្រព្យដែលអ្នកពេញចិត្ត។ លោកអ្នកអាចចុះឈ្មោះតាមតំណរភ្ជាប់ខាងក្រោម៖

https://propertysale.realestate.com.kh/km

ដើម្បីធានាបាននូវការបញ្ចុះតម្លៃសម្រាប់យូនីតដែលខ្ញុំពេញចិត្ត តើខ្ញុំត្រូវធ្វើដូចម្ដេច?

ក្រោយពេលលោកអ្នកធ្វើការចុះឈ្មោះបានជោគជ័យ សូម Log In ចូលទៅក្នុងគណនីរបស់អ្នក នៅលើគេហទំព័ដែលអ្នកបានចុះឈ្មោះ។ សូមចុចលើប៊ូតុង “​គម្រោងអភិវឌ្ឍន៍ថ្មី” នៅផ្ទាំងខាងលើនៃគេហទំព័រ ដើម្បីចូលមើលបញ្ជីគម្រោងអចលនទ្រព្យដែលកំពុងដាក់លក់ និងការបញ្ចុះតម្លៃ។

ដើម្បីធានាបាននូវការបញ្ចុះតម្លៃ អ្នកត្រូវបង់ប្រាក់កក់ចំនួន ៥០០ដុល្លារ អាមេរិក (អាចដកវិញបាន)។ ការបង់ប្រាក់កក់ទុកមុននេះ នឹងផ្ដល់ជូនអត្ថប្រយោជន៍ ៣យ៉ាង៖

១.​ ធានាបាននូវការបញ្ចុះតម្លៃពីសំណាក់គម្រោងអចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍន៍ដែលអ្នកបានជ្រើសរើស

២. ជួបជាមួយនឹងម្ចាស់គម្រោងផ្ទាល់ដើម្បីដេច?ពិភាក្សាពីទិញនិងជ្រើសរើសយូនីត (សម្របសម្រួលដោយ REAKH)

៣. ប្រាក់កក់ចំនួន ៥០០ ដុលា្លរអាមេរិក នឹងត្រូវដកចេញពីតម្លៃសរុបរបស់អចលនទ្រព្យនោះ។

តើខ្ញុំអាចបង់ប្រាក់កក់ដោយរបៀបណា?

ពួកយើងទទួលការកក់ប្រាក់តាមរយៈ Visa Card, Master Card និង UnionPay។ ពួកយើងក៏ទទួលការកក់ប្រាក់ផងដែរ តាមរយៈធនាគារ ABA។

តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំកក់ប្រាក់រួច?

ប្រាក់កក់របស់អ្នកនឹងធានាបានការបញ្ចុះតម្លៃពីខាងម្ចាស់គម្រោង។ Realestate.com.kh នឹងទំនាក់ទំនងម្ចាស់គម្រោងនិងលោកអ្នក ក្នុងរយៈពេល​ ៧ថ្ងៃ បន្ទាប់ពីចប់កម្មវិធី ដើម្បីធ្វើការពិភាក្សាពីការទិញនិងជ្រើសរើសយូនីត។

ប្រសិនបើលោកអ្នកមានចម្ងល់ស្ដីអំពីព្រឹត្តិការណ៍ Black Friday Poperty Sale សូមអានសំណួរចម្លើយនៅទីនេះ!

 

ក្រុមហ៊ុន Realestate.com.kh មានមោទកភាពក្នុងការនាំមកជូននូវការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅក្នុងប្រទេសកម្ពុជា។ 

ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh

ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖

ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh

ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh

អត្ថបទដោយ៖

 

Comments