+855 92 92 1000
Logo
តោះមកមើលមានគម្រោងធំៗណាខ្លះចូលរួមក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅកម្ពុជា
Updated on: June 7, 2022, 5:25 a.m.
Published on: May 13, 2020, 5:11 a.m.

តោះមកមើលមានគម្រោងធំៗណាខ្លះចូលរួមក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដំបូងគេនៅកម្ពុជា


តើអ្នកកំពុងស្វែងរកទិញផ្ទះក្នុងក្ដីសុបិនដំបូងរបស់អ្នក ឬឳកាសដើម្បីវិនិយោគក្នុងវិស័យអចលនទ្រព្យជាមួយការទទួលបានការបញ្ចុះតម្លៃពីគម្រោងធំៗនៅក្នុងប្រទេសកម្ពុជា​មែនទេ? លោកអ្នកមិនចាំបាច់រងចាំយូរទៀតទេឪកាសដ៏កម្រនេះបានមកដល់ហើយ។

Realestate.com.kh ជាក្រុមហ៊ុនទីផ្សារធំជាងគេនៅក្នុងប្រទេសកម្ពុជាសម្រាប់វិស័យអចលនទ្រព្យមានមោទកភាពក្នុងការនាំមកជូននូវព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ ឬជាភាសាអង់គ្លេស Black Friday Property Sale ដំបូងគេក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។

ព្រឹត្តិការណ៍ដែលមានរយៈពេលកំណត់ត្រឹម៤ម៉ោងនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង៤រសៀលទៅដល់ម៉ោង៨យប់ ដោយមានការចូលរួមដាក់លក់ពីគម្រោងធំៗ និងល្បីជាច្រើនពីគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជាជាមួយការផ្ដល់ជូនតម្លៃពិសេស និងការចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មានពីមុនមក។

ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងតាមរយៈអនឡាញ ដូច្នេះដើម្បីកុំឲ្យខកខានឳកាសចំណេញប្រាក់ដ៏ច្រើន នេះសូមធ្វើការចុះឈ្មោះដោយឥតគិតថ្លៃឥឡូវនេះតាមរយៈគេទំព័រខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រព្រឹត្តិការណ៍របស់យើង ឬអាចទាក់ទងមកកាន់ក្រុមការងាររបស់យើង តាមរយៈលេខទូរស័ព្ទ +៨៥៥ ៩២ ៩២ ១០០០។

សូមចុចត្រង់នេះសម្រាប់ការចុះឈ្មោះដោយសេរី។

លោកអ្នកប្រហែលជាចង់ដឹងថាតើមានគម្រោងធំៗណាខ្លះដែលនឹងចូលរួមដាក់តាំងលក់ជាមួយការផ្ដល់ជូននូវតម្លៃពិសេសៗ និងការបញ្ចុះតម្លៃដ៏ច្រើនមហាសាលពុំធ្លាប់មានពីមុននៅក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale នៅថ្ងៃទី ១២​ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។

ដូច្នេះដើម្បីកុំឲ្យលោកអ្នកទន្ទឹងរងចាំយូរ ខាងក្រោមនេះគឺជាគម្រោង និងព័ត៌មានលម្អិតអំពីគម្រោងមួយចំនួនដែលនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale របស់យើង។

១ គម្រោង Chhne Dara Chan

Chhne Dara Chan គឺជាគម្រោងអភិវឌ្ឍខ្នាតធំមួយមានទីតាំងនៅក្នុងខេត្តជាប់មាត់សមុទ្រក្នុង ប្រទេសកម្ពុជាគឺខេត្តកោះកុងជាខេត្តដែលមានសក្ដានុពលខ្ពស់។ គម្រោង Chhne Dara Chan ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីផ្នែកការអភិវឌ្ឍគម្រោងអចលនទ្រព្យគឺក្រុមហ៊ុន Union City Development។ គម្រោង Chhne Dara Chan គឺជាគម្រោងអភិវឌ្ឍចម្រុះរួមមាន លំនៅដ្ឋានឯកជនមានតម្លៃ សមរម្យ សណ្ឋាគារ រមណីយដ្ឋាន អគារពាណិជ្ជកម្ម និងកន្លែងកំសាន្ដផ្សេងៗជាច្រើនទៀតហ៊ុំព័ទ្ធទៅ ដោយធម្មជាតិពណ៍បៃតង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។

គម្រោង Chhne Dara Chan នឹងបញ្ចប់ការសាងសង់នៅក្នងឆ្នាំ ២០២១ ហើយនឹងក្លាយទៅជាទិសដៅទេសចរ ណ៍ដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សម្រាប់ការទិញអចលនទ្រព្យណាមួយពីគម្រោងនេះនឹងទទួល បានការធានាជួលត្រឡប់ជាមួយចំណូលស្មើនឹង៧%ពីក្រុមហ៊ុនអភិវឌ្ឍគម្រោងផ្ទាល់។

២ គម្រោង Baoli Mansion

Baoli Mansion គឺជាគម្រោងដ៏លេចធ្លោមួយដែលមានទីតាំងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។ គម្រោង Baoli Mansion ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Baoli (Cambodia) Real Estate Co., Ltd., ជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីផ្នែកអភិវឌ្ឍគម្រោងអចលនទ្រព្យមកពីប្រទេសចិន។ គម្រោង Baoli Mansion ត្រូវបានរចនាឡើងដោយមានការបញ្ចូលគ្នានូវ ភាពទំនើប ភាពស្រស់ស្អាត និង ផាសុកភាព ដែលធ្វើឲ្យគម្រោងនេះក្លាយជាលំនៅដ្ឋានដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារថ្មីថ្មោងដែលមានបំណងចង់រស់នៅក្នុងតំបន់កណ្ដាលទីក្រុង។

គម្រោង Baoli Mansion មានប្រភេទយូនីតប្រណីតដែលមានទំហំរហូតទៅដល់ ៥៥ ម៉ែត្រការ៉េ។ សម្រាប់ការជាវយូនីតណាមួយនៅក្នុងគម្រោងនេះនឹងទទួលបាននូវការធានាជួលត្រឡប់ជាមួយអត្រា១៥%។

៣ គម្រោង Phnom Penh Galaxy​ Garden

គម្រោង​ Phnom Penh Galaxy Garden គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានដែលផ្ដោតសំខាន់ទៅលើភាពទំនើបកម្ម។ គម្រោង Phnom Penh Galaxy Garden មានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខជាតំបន់ដែលកំពុងមានការរីកចម្រើនខ្លាំងមួយនៅក្នុងរាជធានីភ្នំពេញ។ គម្រោង Phnom Penh Galaxy Garden ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Jingdi Group។ ក្រុមហ៊ុនមានការយកចិត្តទុកដាក់អំពីផាសុកភាពរបស់អតិថិជនជាមួយការផ្ដល់ជូននូវការរចនាដែលផ្ដោតសំខាន់ទៅលើសម្ភារ និងបរិក្ខារនៅក្នុងផ្ទះដើម្បីធ្វើឲ្យការរស់នៅកាន់តែស្រួលប្រកបដោយសុភមង្គល។ គម្រោង ​ Phnom Penh Galaxy Garden គឺជាគម្រោងដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសារវ័យក្មេងដែលចង់បានការរស់នៅបែបទំនើប។

គម្រោង​ Phnom Penh Galaxy Garden នឹងត្រូវបានបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ ២០២៣ ហើយក្រុមហ៊ុនអភិវឌ្ឍមានផ្ដល់ជូននូវការធានាជួលត្រឡប់ជាមួយអត្រា​៦%។

៤ គម្រោង Vue Aston

Vue Aston គឺជាគម្រោងខុនដូប្រណីតប្របមាត់ទន្លេមេគង្គ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ ច្បារអំពៅ។ គម្រោង Vue Aston​ ផ្ដល់ជូននូវការរស់នៅបែបទំនើបដែលមនុស្សភាគច្រើននាពេលបច្ចុប្បន្នតែងស្រមៃចង់បាន។ គ្រប់យូនីតនីមួយៗនៅក្នុងគម្រោង Vue Aston ត្រូវបានរចនាឡើងយ៉ាងប្រណីតជាមួយការបំពាក់នូវគ្រឿងសង្ហារិម និងសម្ភារបរិក្ខារផ្សេងៗដែលបង្កឲ្យការរស់នៅរបស់លោកអ្នកប្រកបដោយផាសុកភាព និងឧត្តមភាព។

គម្រោង Vue Aston ព័ទ្ធជុំវិញទៅដោយ ហាងការហ្វេ ហាងលក់ទំនិញ ធនាគារ ភោជនីដ្ឋាន និងទីតាំងសំខាន់ៗជាច្រើនផ្សេងទៀត។

៥ គម្រោង Garden One

Garden One គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបប្រណីតមួយដែលផ្ដោតសំខាន់ទៅលើបរិស្ថាន និងធម្មជាតិបៃតង។ គម្រោង Garden One គឺជាគម្រោងខុនដូប្រណីតអភិវឌ្ឍដោយក្រុមហ៊ុន JianZhong YuTong Co.,Ltd ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលអាចផ្ដល់ឲ្យអ្នករស់នៅជាមួយបទពិសោធន៍ថ្មីជាមួយការហ៊ុំព័ន្ធជុំវិញទៅដោយធម្មជាតិបៃតង។

គម្រោង Garden One នឹងបញ្ចាប់ការសាងសង់នៅក្នុងឆ្នាំ ២០២២។ ការទិញ យូនីតណាមួយនៅក្នុងគម្រោងនេះនឹងទទួលបានការធានាជួលត្រឡប់ជាមួយអត្រា ៦% ពីក្រុមហ៊ុនអភិវឌ្ឍគម្រោង។

៦ គម្រោង Wealth Mansion

គម្រោង Weath Mansion ផ្ដល់ជូននូវការរស់នៅ បែបទំនើបជាមួយទេសភាពដ៏ស្រស់ស្អាតនៃដងទន្លេមេគង្គ រួមជាមួយទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ។ គម្រោង Wealth Mansion មានទីតាំងស្ថិនៅក្នុងខណ្ឌជ្រោយចង្វារជាមួយអគារកម្ពស់៤៥ជាន់។ គ្រប់យូនីតនីមួយៗត្រូវបានរចនា ឡើងយ៉ាងល្អប្រណីតដោយមានបំពាក់សម្ភារ បរិក្ខារ និង គ្រឿងសង្ហារិមទំនើប។ គម្រោង Wealth Mansion ក៏មានផ្ដល់ជូននូវយូនីតធំទូលាយដែលមានទំហំរហូតទៅដល់ ១៣៩ ម៉ែត្រការ៉េ។

គម្រោង Weath Mansion នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុង និងប្រគល់ជូនអតិថិជននៅក្នុងខែធ្នូ ឆ្នាំ ២០២១​។ រាល់ការទិញយូនីតណាមួយពីគម្រោងនេះនឹងទទួលបានការធានាជួលត្រឡប់ជាមួយអត្រា ៦% រយៈពេល៣ឆ្នាំពីក្រុមហ៊ុនអភិវឌ្ឍគម្រោង។

៧ គម្រោង Romdoul City

Romdoul City គឺជាគម្រោងអគារខុនដូស្នាក់នៅប្រណីតដែលមានទីតាំងស្ថិតនៅបណ្ដាយផ្លូវសហព័ន្ធរុស្ស៊ីក្នុងខណ្ឌសែនសុខ។ គម្រោង Romdoul City ត្រូវបានរចនាឡើងជាមួយគោលបំណង និងការផ្ដោតសំខាន់ក្នុងការផ្ដល់ជូននូវភាពងាយស្រួល និងការរស់នៅសម័យទំនើបទៅដល់គ្រួសារ និងសហគមន៍ទាំងមូល។ ដូច្នេះហើយទើបគម្រោងនេះត្រូវបានសាងសង់នៅលើទីតាំងដែលហ៊ុំព័ទ្ធជុំវិញទៅដោយ សាលារៀន មន្ទីរពេទ្យ ហាងលក់ទំនិញ ធនាគារ​​ និងមណ្ឌលកំសាន្ដ។

៨ គម្រោង Leshen the Lord Garden

Leshen the Lord Garden គឺជាគម្រោងដែលល្អបំផុតទាំងការរស់នៅ និងការវិនិយោគ។ គម្រោងនេះមានទីតាំងនៅខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាគឺខេត្តព្រះសីហនុជាខេត្តមួយដែលកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លារួមជាមួយការជួសជុល និងសាងសង់ផ្លូវជាច្រើននៅទូទាំងខេត្ត។ គម្រោង Leshen the Lord Garden ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Leshenwe Real Estate Development ជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យល្បីមកពីប្រទេសចិន។ គម្រោង Leshen the Lord Garden រួមមានទាំងបុរីតម្លៃសមរម្យ ខុនដូ​​ និងអាផាតមិន។ កាន់តែពិសេសនោះគម្រោងនេះហ៊ុំព័ទ្ធជុំវិញទៅ ដោយសាលារៀន ផ្សារ ហាងទំនិញ ភោជនីដ្ឋាន កន្លែងកំសាន្ដ ធនាគារ ​មន្ទីរពេទ្យ​ និងឆ្នេរសមុទ្រដ៏ ស្រស់ស្អាតនៅក្នុងខេត្តព្រះសីហនុ។

គម្រោង Leshen the Lord Garden គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ២០២០នេះ។

៩ គម្រោង Urban Village

Urban Village គឺជាគម្រោងលំនៅដ្ឋានលក្ខណៈខុនដូខ្ពស់ដែលផ្ដល់ជូននូវការរស់នៅបែបទំនើបរួម ជាមួយការផ្ដល់ជូនតម្លៃដ៏ពិសេស។ គម្រោង Urban Village ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Urban Living Solutions និង Goldfame Group។ គម្រោង Urban Village មានទីតាំងស្ថិតនៅក្នុងខណ្ឌ មានជ័យ តាមបណ្ដោយមហាវិថីសម្ដេចហ៊ុនសែន ឬមហាវិថី៦០​ម៉ែត្រ ជាតំបន់ដែលមានសក្ដានុពលខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ។ គម្រោង Urban Village គឺជាគម្រោងដែលល្អបំផុតសម្រាប់គ្រួសារវ័យ ក្មេងដែលចង់បានការរស់នៅបែបទំនើប ហើយស្ថិតនៅក្នុងតំបន់កណ្ដាលទីក្រុង។

១០ គម្រោង Bodaiju Residences

Bodaiju Residences គឺជាគម្រោងលំនៅដ្ឋានធំ និងដំបូងគេបង្អស់ដែលអភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍ គម្រោងអចលនទ្រព្យមានប្រភពមកពីប្រទេសជប៉ុន។ គម្រោង Bodaiju Residences​ មានទីតាំំងស្ថិតនៅក្នុងខណ្ឌ ពោធិ៍សែនជ័យ ហ៊ុំព័ទ្ធជុំវិញទៅដោយ សាលារៀន ផ្សារ ហាងទំនិញ ភោជនីដ្ឋាន កន្លែងកំសាន្ដ ធនាគារ ​និងមន្ទីរពេទ្យ។ គម្រោង Bodaiju Residences ត្រូវបានរចនាឡើងដោយក្រុមស្ថាបត្យករជនជាតិជប៉ុន និងបារាំង។ គម្រោងនេះត្រូវបានបញ្ចប់ការសាងសង់ទាំង ស្រុងនៅក្នុងឆ្នាំ ២០១៨។

១១ គម្រោង One Park

One Park គឺជាគម្រោងលំនៅដ្ឋានប្រណីតស្ថិតនៅក្នុងតំបន់ដូនពេញដែលភាគច្រើនស្គាល់ថាជាតំបន់ មជ្ឈមណ្ឌលសេដ្ឋកិច្ចកណ្ដាលរបស់រាជធានីភ្នំពេញ។ គម្រោង One Park គឺជាគម្រោងលំនៅដ្ឋានប្រណីតដ៏ធំមួយ ដែលហ៊ុំព័ទ្ធទៅដោយផ្ទៃធម្មជាតិបៃតងដែលមានទំហំរហូតទៅដល់ ៣៣០០០ ម៉ែត្រការ៉េ។ ក្រៅពីមាន ការយកចិត្តទុកដាក់ចំពោះផាសុកភាពរបស់អ្នករស់នៅ គម្រោង One Park ក៏មានការផ្ដោតសំខាន់ ចំពោះធម្មជាតិបៃតង និងទីធ្លារួម។

គម្រោង One Park ត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងឆ្នាំ ២០១៩។ គម្រោងនេះក៏មានផ្ដល់ជូននូវសេវាកម្មគ្រប់គ្រងអគារ និងការធានាជួលត្រឡប់ជាមួយអត្រា១០%។

១២ គម្រោងបុរី VIP

បុរី VIP គឺជាគម្រោងលំនៅដ្ឋានបែបសហគមន៍ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ ដង្កោ ជាខណ្ឌមួយដែលកំពុងមានការរីកចម្រើនខ្លាំងបំផុតក្នុងតំបន់ជាយរាជធានីភ្នំពេញ។ គម្រោង បុរី VIP ផ្ដល់ជូននូវលំនៅដ្នានមានគុណភាពល្អ ទីតាំងប្រសើរជាមួយការផ្ដល់ជូនតម្លៃយ៉ាងសមរម្យបំផុតសមស្របសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ គម្រោង បុរី VIP ហ៊ុំព័ទ្ធទៅដោយ សាលារៀន ផ្សារ ហាងទំនិញ ភោជនីដ្ឋាន កន្លែងកំសាន្ដ ធនាគារ ​និង មន្ទីរពេទ្យ។ ពីគម្រោង បុរី VIP មកកាន់តំបន់កណ្ដាលរាជធានីភ្នំពេញមានចម្ងាយត្រឹមតែ២០នាទីប៉ុណ្ណោះ។ គម្រោង បុរី VIP គឺជាគម្រោងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ទិញផ្ទះដំបូងរបស់ខ្លួន។

១៣ គម្រោង The Peninsula Residences

The Peninsula Residences គឺជាគម្រោងខុនដូស្នាក់នៅប្រណីតមានកម្ពស់២៥ជាន់មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ​ជាតំបន់មួយក្នុងរាជធានីភ្នំពេញដែលកំពុងមានការអភិវឌ្ឍខ្លាំងបំផុត​នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងគម្រោង The Peninsula Residences មានយូនីតសរុបទាំងអស់ ចំនួន ១៦១​ ដែលយូនីតនីមួយៗសុទ្ធសឹងតែមានរានហាលដាច់ដោយឡែកចាប់ពីយូនីតប្រភេទស្ទូឌីយ៉ូរហូតទៅដល់យូនីតមានបីបន្ទប់គេងដែលមានទំហំធំរហូតទៅដល់ ២៣៧ ម៉ែត្រការ៉េ។

គ្រប់យូនីតនីមួយៗត្រូវបានរចនាឡើងយ៉ាងប្រណីតជាមួយការបំពាក់សម្ភារបរិក្ខារ និងគ្រឿងសង្ហារិម ទំនើបគុណភាពកំរិតអន្ដរជាតិ។ ការរស់នៅក្នុងអគារ The Peninsula Residences នឹងផ្ដល់ជូនលោកអ្នកនូវបទពិសោធន៍រស់នៅបែបទំនើបគួបផ្សំជាមួយទេសភាពដ៏អស្ចារ្យនៃដងទន្លេមេគង្គ។ ម្យ៉ាងទៀត អ្នកក៏អាចរីករាយជាមួយបរិក្ខារផ្សេងៗដែលមាននៅក្នុងអគារស្រាប់ដូចជា កន្លែងហាត់ប្រាណ និង អាងងូតទឹកជាន់ដំបូល។ ចាប់ផ្ដើមបង្កើតបទពិសោធន៍នៃការរស់នៅបែបសម័យទំនើបរបស់អ្នក ជាមួយគម្រោង The Peninsula Residences ឥឡូវនេះ។

១៤ គម្រោង Parc 21 Residence

Parc 21 Residence គឺជាគម្រោងខុនដូទំនើបមានទីតាំងស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញក្នុងខណ្ឌ ចំការមន។ គម្រោង Parc 21 Residence មានផ្ដល់ជូននូវយូនីតច្រើនជម្រើសសក្កិសមសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈទំាងអស់ទាំងអ្នកនៅលីវ និងអ្នកមានគ្រួសារដែលមានបំណងចង់ទទួលបានបទពិសោធន៍នៃការរស់នៅបែបទំនើបនៅកណ្ដាលទីក្រុង។

ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថី ម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេសុីឌិន។ គម្រោង ផាក ២១ រេសុីឌិន មានចម្ងាយត្រឹមតែ១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើន ក្នុងរាជធានីភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និងផ្សារទំនិញរួចពន្ធ ក្រោមដីក្នុងអគារ Naga World។ អ្វីដែលកាន់តែពិសេស​ គម្រោង Parc 21 Residence ស្ថិតនៅចន្លោះតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ ដូចជា តំបន់ បឹងកេងកង ១ និង ទួលទំពូង ដែលសំបូរទៅដោយហាងលក់ទំនិញធំតូច ហាងកាហ្វេ ហាងនំបុ័ង ភោជនីដ្ឋាន មន្ទីពេទ្យ ធនាគារ សាលារៀន និងកន្លែងកំសាន្ដ​​ជច្រើនផ្សេងទៀត។

គម្រោងខុនដូ ផាក ២១ រេសុីឌិន មានបំពាក់នូវសម្ភារបរិក្ខារទំនើបៗ មានគុណភាពខ្ពស់ កំរិតអន្ដរជាតិ រួមជាមួយ អាងហែលទឹក ក្លឹបហាត់ប្រាណ បន្ទប់ស្ទីម អាងត្រាំទឹកក្ដៅ និង កន្លែងអង្គុយលេងដើម្បីផ្ដល់ឲ្យអ្នករស់នៅក្នុងអគារនេះនូវបទពិសោធន៍ជីវិតរស់នៅដ៏ល្អប្រសើរ ប្រកបដោយឧត្តមភាពគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។

១៥ គម្រោង The Parkway

គម្រោង The Parkway គឺជាគម្រោងលំនៅដ្ឋានប្រភេទខុនដូទំនើបដ៏ថ្មីមួយដែលទើបលេចរូបរាងឡើងនៅក្នុងតំបន់ទួលគោកជាតំបន់មួយដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងរាជធានីភ្នំពេញ។ គម្រោង The Parkway នឹងផ្ដល់ជូនឲ្យអ្នករស់នៅនូវបទពិសោធន៍រស់នៅសម័យទំនើបជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសទាំងសេវាកម្ម និងគុណភាពកំរិតស្ដង់ដារអន្ដរជាតិ។ គម្រោង The Parkway ស្ថិតនៅលើទីតាំងដ៏ល្អឥតខ្ចោះហ៊ុំព័ទ្ធទៅដោយ សាលារៀន មន្ទីរពេទ្យ ហាងកាហ្វេ ភោជនីដ្ឋាន ធនាគារ កន្លែងកំសាន្ដ ហាងទំនិញ និង ផ្សារទំនើប មានដូចជា TK Avenue និង AEON Mall 2។ ឆាប់ឡើងចុះឈ្មោះចូលរួមព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃឥឡូវនេះដើម្បីកុំឲ្យខកខានឳកាសទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីគម្រោង The Parkway។

១៦ គម្រោង The Skyline

The Skyline គឺជាគម្រោងអភិវឌ្ឍចម្រុះមួយ និងជាទីសម្គាល់ថ្មីមួយនៅក្នុងខណ្ឌ ៧មករាក្នុងរាជធានីភ្នំពេញ។ គម្រោង The Skyline មានផ្ដល់ជូននូវយូនីតប្រណីតគួបផ្សំជាមួយការរចនាដ៏ល្អឥតខ្ជោះ និងការបំពាក់សម្ភារបរិក្ខារ គ្រឿងសង្ហារិមទំនើបគុណភាពអន្ដរជាតិដែលអាចផ្ដល់ឲ្យលោកអ្នកនូវបទពិសោធន៍រស់នៅបែបសម័យ ទំនើប។ គម្រោង The Skyline មានអគារចំនួន២ កម្ពស់៣៩ជាន់។ ក្នុងអគារមានផ្សារទំនើបគ្រប់ដណ្ដប់នៅផ្ទៃអគារចំនួន៣ជាន់ និងចំណតរថយន្តចំនួន៦ជាន់​ ហើយនៅជាន់ទី៩មានអាងហែលទឹកខ្នាតធំ បន្ទប់ហាត់ប្រាណជាដើម ចាប់ពីជាន់ទី១០ឡើងទៅគឺជាខុនដូស្នាក់នៅ ហើយនៅជាន់ខាងលើទី៣៨មានសួនច្បារ និង ស្កាយបារ។ ដោយមានបរិយាកាស និងទីតាំងដ៏ល្អនេះ គម្រោង The Skyline បានទទួលការពេញចិត្ត និង ទំនុកចិត្តក្នុងការវិនិយោគលើខុនដូ ឬស្នាក់នៅក្នុងគម្រោង The Skyline ទាំងអតិថិជនក្នុងប្រទេស និង ក្រៅប្រទេស ។ គម្រោង The Skyline មានយូនីតចំនួន២ប្រភេទគឺយូនីតបន្ទប់គេងមួយទំហំ៧៧.៤៧ម៉ែត្រការ៉េ និង យូនីតបន្ទប់គេងពីរ ទំហំ១០៥.៦៤ម៉ែត្រការ៉េ ។ យូនីតនីមួយៗមានភ្ជាប់ជាមួយគ្រឿងសង្ហារិម និងគ្រឿងអគ្គិសនីសព្វគ្រប់ ទិញភ្លាមអាចចូលនៅបានភ្លាម។ អតិថិជនខ្មែរ និងបរទេសដែលទិញខុនដូគម្រោង The Skyline នឹងទទួលបានវិញ្ញាបនប័ត្រអចលនទ្រព្យអចិន្រ្តៃយ៍(ប្លង់រឹង)។

១៧ គម្រោង The Sky Park 

The Sky Park គឺជាគម្រោងខុនដូប្រណីតដំបូងគេបង្អស់នៅលើទឺកដីអង្គរក្នុងខេត្តសៀមរាប។ គម្រោង The Sky Park គឺជាគម្រោងលំនៅដ្ឋានបែបសម័យទំនើបសាងសង់នៅលើទៅតាំងល្អបំផុតទំហំសរុប ៥,៦០០​ ម៉ែត្រការ៉េនៅក្នុងទីក្រុមសៀមរាប។ អ្វីដែលកាន់តែពិសេសនោះគឺ The Sky Park គឺជាគម្រោង អភិវឌ្ឍលំនៅដ្ឋានតែមួយគត់មកពីខេត្តសៀមរាបដែលចូលរួមក្នុងព្រឹត្តិការលក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale នេះជាមួយការផ្ដល់ជូននូវការបញ្ចុះតម្លៃដ៏ច្រើនបំផុតពុំធ្លាប់មានពីមុនមក។

គម្រោង The Sky Park នឹងផ្ដល់ជូននូវបទពិសោធន៍រស់នៅថ្មីសម័យទំនើបជាមួយសម្ភារ និងបរិក្ខារទំនើបកម្រិតគុណភាពអន្ដរជាតិនៅលើទឹកដីទីក្រុងដ៏ចំណាស់របស់កម្ពុជាមួយនេះ។ គម្រោងនេះក៏នឹងផ្ដល់ជូននូវភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងអគារនេះផងដែរដោយសារគម្រោងនេះត្រូវបានហ៊ុំព័ទ្ធទៅដោយ ផ្សារទំនើប ហាងលក់ទំនិញ សាលារៀន មន្ទីរពេទ្យ ធនាគារ ភោជនីដ្ឋាន បារ និងកន្លែងកំសាន្ដជាច្រើនផ្សេងទៀត។ ជាពិសេសគម្រោង The Sky Park មានចម្ងាយត្រឹមតែ ១០នាទីប៉ុណ្ណោះពីអាកាសយាន្ដដ្ឋានអន្ដរជាតិខេត្តសៀមរាប និ​ងត្រឹមតែ៥នាទីប៉ុណ្ណោះពីផ្សារទំនើបធំជាងគេក្នុងទីក្រុងសៀមរាបគឺផ្សារទំនើប Heritage Walk Shopping Center។

គ្រប់់យូនីតនៅក្នុងគម្រោង The Sky Park ត្រូវបានរចនាយ៉ាងល្អឥតខ្ជោះ និងបំពាក់ជាមួយសម្ភារបរិក្ខារមានគុណភាពល្អដាច់គេ។ លោកអ្នកអាចជ្រើសរើសយូនីតដែលមានទំហំចាប់ពី ៥៥​ ទៅដល់ ១២១ម៉ែត្រការ៉េ។

១៨ គម្រោង The Hexa Condo 

The Hexa Condo គឺជាគម្រោងលំនៅដ្ឋានប្រភេទខុនដូប្រណីត កម្ពស់៣១ជាន់ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ។​ គម្រោង The Hexa Conda ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន SJS Construction & Development ដែលមានប្រភពមកពីកោះតៃវ៉ាន់។ គម្រោងនេះមានទីតាំងល្អឥតខ្ចោះស្ថិតនៅក្បែរតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋាននៅចន្លោះរវាងខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ។ គម្រោង The Hexa Condo ផ្ដល់ជូនឱកាសដ៏កម្រមានសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យបែបលំនៅដ្ឋានប្រណីតមានបំពាក់បរិក្ខារលំដាប់អន្ដរជាតិជាមួយការផ្ដល់ជូនតម្លៃយ៉ាងសមរម្យបំផុត។ គម្រោង The Hexa Condo នឹងចូលរួមលក់ក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ជាមួយការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពុំធ្លាប់មានពីមុនមក។

១៩ គម្រោង La Vista One 

La Vista One គឺជាគម្រោងខុនដូប្រណីតទាន់សម័យដែលមានកម្ពស់៤១ជាន់។ គម្រោងនេះមាន ទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារជាខណ្ឌមួយក្នុងរាជធានីភ្នំពេញដែលកំពុងមានការរីក ចម្រើនយ៉ាងខ្លាំងខ្លាបំផុតនាប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសវិស័យសំណង់។ មិនត្រឹមតែ ជាលំនៅដ្ឋានទំនើបនោះទេ គម្រោង La Vista One នឹងក្លាយទៅជាទីសម្គាល់ថ្មី មួយនៅក្នុងតំបន់ជ្រោយចង្វារ។ ការរស់នៅក្នុងអគារ La Vista One នឹងមិនត្រឹមតែផ្ដល់ឲ្យអ្នកនូវ បទពិសោធន៍នៃការរស់នៅបែបទំនើបសម័យថ្មីនោះទេ លោកអ្នកក៏នឹងទទួលបាននូវទេសភាពដ៏ ស្រស់ត្រកាលនៃដងទន្លេមេគង្គ និងរាជធានីភ្នំពេញពីត្រោយទន្លេម្ខាងទៀតគ្រប់ពេលវេលាទាំង អស់។ ឆាប់ឡើងចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ផ្ទះក្នុងក្ដីស្រមៃរបស់អ្នក។

២០ គម្រោង Prince International Plaza

Prince International Plaza គឺជាគម្រោអភិវឌ្ឍចម្រុះដ៏ធំមួយដែលស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី។ អភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យដ៏ធំល្បីឈ្មោះមកពីប្រទេសចិនគឺ ក្រុមហ៊ុន Prince Real Estate Group គម្រោង Prince International Plaza មានរួមបញ្ចូលនូវ អគារ ស្នាក់នៅទំនើបបែបខុនដូ អគារការិយាល័យ ហាងលក់ទំនិញ និងកន្លែងកំសាន្ដផ្សេងៗជាច្រើន។ ការរស់នៅក្នុងគម្រោង Prince International Plaza នឹងផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួលបំផុត ដោយលោកអ្នកមាននូវអ្វីគ្រប់យ៉ាងនៅក្នុងកន្លែងតែមួយ។ សម្រាប់ព្រឹត្តិការណ៍លក់អចល នទ្រព្យបញ្ចុះតម្លៃនេះគម្រោង Prince International Plaza នឹងធ្វើការផ្ដល់ជូននូវការបញ្ចុះតម្លៃដ៏ ច្រើនមហាសាល។

២១​ ដីឡូតិ៍ ឧត្តុង្គ ៧០

ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនដែលនឹងមានវត្តមានក្នុងព្រឹត្តិការណ៍នេះ មានតែគម្រោង ឧត្តុង្គ ៧០ មួយតែប៉ុណ្ណោះ ដែលផ្ដល់ជូនអចលនទ្រព្យលក្ខណៈដីឡូត៍ ជាមួយនឹងការបញ្ចុះតម្លៃដ៏ពិសេសបំផុត! ស្របពេលដែលប្រទេសកម្ពុជាមានសន្ទុះលូតលាស់យ៉ាងខ្លាំងក្លាលើវិស័យសេដ្ឋកិច្ច វិនិយោគិនបានសម្លឹងឃើញប្រទេសកម្ពុជាជាទិសដៅវិនិយោគបន្ទាប់លើវិស័យអចលនទ្រព្យ។ ដោយហេតុនេះហើយ ការវិនិយោគលើដីឡូតិ៍បានក្លាយទៅជាជម្រើសវិនិយោគដ៏អំណោយផល នាពេលបច្ចុប្បន្ន។ ទន្ទឹមគ្នានេះដែរ វត្តមានរបស់ក្រុមហ៊ុន ឧដុង្គ ៧០ ក្នុងព្រឹត្តិការណ៍ Black Friday Property Sale នឹងនាំមកនូវឱកាសមាសសម្រាប់លោកអ្នកដែលកំពុងស្វែងរកជម្រើសវិនិយោគបានប្រាក់ចំណេញខ្ពស់។

២២​ បុរី ដឹ ព្រេមៀលែន សែនសុខ

ដឹ ព្រេមៀ លែន សែនសុខ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍បុរីដ៏ល្បីឈ្មោះ ដែលនឹងមានវត្តមានក្នុងព្រឹត្តិការណ៍ Black Friday Property Sale! ក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុននឹងនាំមកជូនលោកអ្នកនូវគម្រោងបុរី ដឹ ព្រីមៀលែន ដ៏ល្អប្រណីតស្ថិតនៅក្នុងខណ្ឌសែនសុខ ដែលជាតំបន់មានការរីកដុះដាលយ៉ាងខ្លាំងនូវគម្រោងលំនៅដ្ឋានសម័យទំនើប។

បុរី ដឹ ព្រេមៀលែន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយសារទីតាំងដ៏ល្អប្រណីតស្ថិតនៅក្បែរផ្សារទំនើបអ៊ីអនម៉លទី២ ដែលជាផ្សារទំនើបធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះដែរ នៅក្នុងបុរីក៏មានហាងអាជីវកម្មដ៏សម្បូរបែប កន្លែងកម្សាន្ត​ និងហាងលក់រាយកម្រិតស្តង់ដារ ដែលនាំឱ្យបុរីមួយនេះក្លាយទៅជាគោលដៅលំនៅដ្ឋានដ៏ពិសេស ខុសប្លែកពីគេ និងគួរឱ្យចង់រស់នៅ។​ បុរី ដឹ ព្រេមៀលែន ផ្តល់ជូនជម្រើសសបហៅស៍ ដែលមាន ៦បន្ទប់គេង និងបន្ទប់ទឹក។

កាន់តែពិសេស ដោយសារតែបុរីមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ នេះមានន័យថាលំនៅដ្ឋានរបស់អ្នកនឹងអាចកើនឡើងតម្លៃជាបន្តបន្ទាប់ ជាក់ជាមិនខាន។ ឥឡូវនេះជាឱកាសដ៏ពិសេសសម្រាប់លោកអ្នកដែលប្រាថ្នាចង់បានលំនៅដ្ឋាននៅក្នុងខណ្ឌសែនសុខ ពោលគឺ បុរី ដឹ ព្រេមៀលែន នឹងផ្ដល់ជូនការបញ្ចុះតម្លៃដ៏ច្រើនមហាសាលក្នុងព្រឹត្តិការណ៍ Black Friday Property Sale!

២៣ បុរី សម្បត្តិមានហេង​ ៣

ក្នុងរយៈពេលចុងក្រោយនេះ គម្រោងបុរីបានវិវត្តទៅមុខកាន់តែប្រសើរជាងមុន ពិសេសលើសោភ័ណភាព និងការរចនាផ្ទៃខាងក្នុង។ បុរី សម្បត្តិមានហេង ៣ គឺជាឧទាហរណ៍មួយនៃនិន្នាការអភិវឌ្ឍន៍បុរីនាសម័យបច្ចុប្បន្ន ជាមួយនឹងទីធ្លាលំនៅដ្ឋានធំទូលាយ ការធានាសុវត្ថិភាពខ្ពស់ និងអារម្មណ៍រស់នៅស្និទ្ធស្នាលលក្ខណៈសហគមន៍។ ខណៈពេលដែលព្រឹត្តិការណ៍ Black Friday Proerty Sale កាន់តែខិតមកកៀកហើយនោះ បុរី សម្បត្តិមានហេង ៣ ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនការបញ្ចុះតម្លៃដ៏ធំបំផុតសម្រាប់លោកអ្នក។

២៤ បុរី ភូមិបាគង

ខេត្តសៀមរាបមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមប៉ុណ្ណោះទេ ខេត្តមួយនេះក៏ជាទិសដៅអភិវឌ្ឍន៍គម្រោងបុរីដ៏ពេញនិយមផងដែរ នាពេលបច្ចុប្បន្ន។ ការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ខេត្តមួយនេះបានជំរុញឱ្យមានការផ្លាស់ប្តូររសនិយមរបស់ប្រជាជនសម្រាប់ការជ្រើសរើសលំនៅដ្ឋានរស់នៅ ហើយដើម្បីបំពេញតាមនិន្នាការថ្មីនេះ បុរី ភូមិបាគង ត្រូវបានស្ថាបនាឡើងទៅជាលំនៅដ្ឋានជាយក្រុងដ៏ទំនើបទាន់សម័យ សម្រាប់ប្រជាជនជំនាន់ថ្មី។ ចំណុចលេចធ្លោរបស់ បុរី ភូមិបាគង គឺការរចនាស្ថាបត្យកម្មបែបសហសម័យ និងការរចនាផ្ទៃខាងក្នុងប្រកបដោយសោភ័ណភាពតាមលំនាំ “Minimalist” ដែលធ្វើឱ្យគម្រោងនេះក្លាយទៅជាលំនៅដ្ឋានគំរូសម្រាប់ជីវិតរស់នៅសម័យទំនើប។​ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាម្ចាស់លំនៅដ្ឋានក្នុងបុរី ភូមិ បាគង ព្រឹត្តិការណ៍ Black Friday Property Sale គឺជាឱកាសដ៏កម្រដែលនាំមកជូននូវការបញ្ចុះតម្លៃដ៏ធំមហាសាល ដែលមិននឹកស្មានដល់។

២៥ បុរី ដឹ ប៉ូលឡូវ៉ាត់

បុរី ដឹ ប៉ូលឡូវ៉ាត់ គឺជាគម្រោងបុរីដ៏ទំនើប ដែលនឹងលេចរូបរាងឡើងឆាប់ៗនេះតាមបណ្តោយផ្លូវជាតិលេខ ២ ស្ថិតនៅក្បែរមហាវិថីសម្ដេចហ៊ុនសែន។ ខណៈពេលដែលគម្រោងបុរីនាពេលបច្ចុប្បន្ននាំមកនូវការរស់នៅលក្ខណៈសហគមន៍ គម្រោង បុរី ដឹ ប៉ូលឡូវ៉ាត់ បានបោះជំហានទៅមុខថែមមួយកម្រិតទៀតដោយបង្កើតទីក្រុងតូចមួយនៅជាយក្រុង ដែលរួមបញ្ចូលនូវផ្ទះសបហៅស៍ដ៏ស្រស់ស្អាត ហាងលក់ទំនិញ ព្រមទាំងបរិក្ខារនិងសេវាកម្មជាច្រើន ដែលនាំមកនូវជីវិតរស់នៅយ៉ាងពេញលេញនិងប្រកបដោយផាសុកភាព។ ក្លាយជាម្ចាស់លំនៅដ្ឋានក្នុងបុរី ដឹ ប៉ូលឡូវ៉ាត់ ជាមួយនឹងការបញ្ចុះតម្លៃធំបំផុតក្នុងព្រឹតិ្តការណ៍ Black Friday Property Sale។

២៦ បុរី លី សុវណ្ណ ព្រែកព្នៅ

បុរី លី សុវណ្ណ ព្រែកព្នៅ គឺជាគម្រោងវីឡាកូនកាត់ និងផ្ទះសបហៅស៍។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ ដែលកំពុងក្លាយខ្លួនទៅជាគោលដៅអភិវឌ្ឍន៍បុរីដ៏សំខាន់មួយនៅក្នុងទីផ្សារ។ នៅជុំវិញបុរី សម្បូរទៅដោយ សាលារៀន ផ្សារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើន ក៏ដូចជារចនាសម័្ពន្ធសំខាន់ៗជាច្រើនទៀតដែលកំពុងលេចរូបរាងឡើងបណ្តើរៗនៅជុំវិញតំបន់នេះ។ លក្ខណៈពិសេសទាំងអស់នេះបានធ្វើឱ្យ បុរី​ លី សុវណ្ណ ព្រែកព្នៅ ក្លាយទៅជាគម្រោងបុរីដ៏លេចធ្លោមួយក្នុងព្រឹត្តិការណ៍ Black Friday Property Sale ជាមួយនឹងតម្លៃសមរម្យ!

២៧ គម្រោង Mekong View Tower 6

គម្រោង Mekong View Tower 6 គឺជាគម្រោងខុនដូប្រណីតនិងអាផាតមិន មានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ ដែលផ្តល់ជូននូវទេសភាពដ៏ស្រស់ត្រកាលរបស់ទន្លេសាប និងទន្លេបាសាក់។ យូនីតក្នុងគម្រោងនេះត្រូវបានបំពាក់ដោយបរិក្ខារលំដាប់ខ្ពស់ រួមមាន ស្កាយបារ អាហារដ្ឋាន អាងហែលទឹក ក្លិបកម្សាន្ត អមដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភោជនីយដ្ឋានម្ហូបចម្រុះ ដែលផ្ដល់ជូនសេវាកម្មរៀបចំអាហារ និងពិធីជប់លៀងនានាថែមទៀតផង។ បន្ថែមពីលើនេះទៀត បណ្តាញទូរទស្សន៏ខ្សែកាបនិងប្រព័ន្ធអ៊ីនធឺណិតត្រូវបានបំពាក់រួចជាស្រេចនៅគ្រប់យូនីត។ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ទិញខុនដូក្នុងគម្រោងនេះ កុំភ្លេចចូលរួមព្រឹត្តិការណ៍ Black Friday Property Sale ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យបំផុត។

២៨ គម្រោងផ្ទះល្វែង ព្រីមៀមគ្រុប

គម្រោងផ្ទះល្វែង ព្រីមៀមគ្រុប នាំមកនូវលំនៅដ្ឋានមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២១។

២៩ បុរី ខេអេស រ៉េសុីដេន

បុរី ខេអេស រ៉េស៊ីដេន គឺជាគម្រោងបុរីលំនៅដ្ឋានដែលមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃរាជធានីភ្នំពេញ ក្នុងតំបន់កៀនស្វាយ។ គម្រោងនេះផ្តោតសំខាន់លើការអភិវឌ្ឍលំនៅដ្ឋានប្រភេទសបហៅស៍ និងវីឡាកូនកាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ បុរីនេះមានលំនៅដ្ឋានសរុបចំនួន ២០០យូនីត ដែលនឹងអភិវឌ្ឍលើផ្ទៃដីទំហំ ៣៤,០៩៧ ម៉ែត្រការ៉េ។ ក្រៅពីនេះ ភោជនីយដ្ឋាន បារ ហាងលក់ទំនិញ និងហាងកាហ្វេ សុទ្ធសឹងតែមានស្រាប់នៅក្នុងបរិវេណបុរី ដែលធ្វើឱ្យ បុរី ខេអេស រ៉េស៊ីដេន ស័ក្តិសមសម្រាប់ទាំងអតិថិជនលក្ខណៈគ្រួសារ និងលក្ខណៈឯកជន។ ឆាប់ឡើងចុះឈ្មោះចូលរួមទាំងអស់គ្នាឥឡូវនេះដោយសេរី។

ដើម្បីកុំឲ្យខកខានឳកាសចំណេញប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីគម្រោងជាច្រើននេះ សូមធ្វើការចុះឈ្មោះ ដោយឥតគិតថ្លៃឥឡូវនេះ។ យើងរងចាំជួបអ្នកទាំងអស់គ្នានៅក្នុងថ្ងៃព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃ Black Friday Property Sale ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤រសៀល​ទៅដល់ម៉ោង៨យប់។

ប្រសិនបើអ្នកជាអ្នកអភិវឌ្ឍគម្រោងហើយចង់ដឹងព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់៖

នីន កាំង
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

សួន ស៊ូម៉ី
+855 77 241 285
mey.soun@realestate.com.kh

ប្រសិនបើអ្នកជាតំណាងឲ្យ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនសារព័ត៌មាន និង ធនាគារ ហើយមានបំណងចង់ចួលរួមធ្វើជាដៃគូរបស់យើងសូមទាក់ទងទៅកាន់៖

ចេង ហ៊ុយហុង
+855 98 526 671
cheng.huyhong@realestate.com.kh

ស៊ុន ប៊ុនរតនៈ
+855 17 884 161
rattanak.sun@realestate.com.kh

អត្ថបទដោយ

 

Comments