+855 92 92 1000
Logo
គន្លឹះដើម្បីក្លាយទៅជាភ្នាក់ងារជំនាញអចលនទ្រព្យជួបជាមួយលោក គីម ហ៊ាង
Updated on: June 7, 2022, 6:56 a.m.
Published on: June 9, 2016, 1:58 p.m.
Realestate News

គន្លឹះដើម្បីក្លាយទៅជាភ្នាក់ងារជំនាញអចលនទ្រព្យជួបជាមួយលោក គីម ហ៊ាង


មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលត្រូវធ្វើជាមួយនឹងការលក់អចលនទ្រព្យ ជាពិសេសនៅក្នុងប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័សដូចជាប្រទេសកម្ពុជា។ មិនថាអ្នកមានសហគ្រាសថ្មីថ្មោងឫក៏មានតាំងពីយូរមកហើយក៏ដោយនឹងនៅតែមានអ្នកស្វែងរកការធ្វើវិនិយោគទុន និងតែងតែស្វែងរកអ្នកខាងក្នុងដែលមានចំណេះដឹងស្រាប់។ ហើយអ្នកទាំងនោះគឺជាអចលនទ្រព្យរបស់ពួកគេឫជាភា្នក់ងារអចលនទ្រព្យរបស់ពួកគេ។ មិនថាអចលនទ្រព្យរបស់គេសម្រាប់លក់ ឫក៏ការស្វែងរកអចលនទ្រព្យបន្ថែមដែលឲ្យត្រូវនឹងតម្រូវការរបស់ពួក គេបំផុតប្រាកដណាស់ថាពួកគេនឹងត្រលប់ទៅរកភ្នាក់ងារអចលនទ្រព្យឲ្យជួយជាមិនខាន។ ប៉ុន្តែភ្នាក់ងារខ្លះធ្វើឲ្យមានបញ្ហាប្រសិនបើពួកគេខ្វះខាតចំណេះដឹង និងជំនាញ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹង Realestate.com.kh លោក គីម ហ៊ាង ដែលជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេត ( Khmer Real Estate) ហើយបច្ចុប្បន្នជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ស៊ី វី អ៊ី អេ (CVEA) លើកឡើងថាប្រសិនអ្នកមានការងារល្អមួយ ប្រសិនបើអ្នកចេះនិយាយភាសាបានល្អ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះ មុនពេលព្យាយាមស្វែងរកសំណាងរបស់អ្នកជាមួយនឹងភ្នាក់ងារអចលនទ្រព្យ ខាងក្រោមនេះជា គន្លឹះមួយចំនួន៖ អប់រំខ្លួនឯង៖ ការអប់រំខ្លួនឯងមិនមែនគ្រាន់តែមានន័យថាជាការយល់ដឹងពីទីផ្សារ និងធ្វើឲ្យទាន់សម័យទៅតាមការប្រែប្រួលត្រឹមតែតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អ្នកប៉ុណ្ណោះទេ។ គឺមានន័យថា ជាកាទទួលយកការអប់រំត្រឹមត្រូវមួយនិងមានបរិញ្ញាបត្របញ្ជាក់ផងដែរ។ មានប្រហែលជាងមួយពាន់ ឫច្រើនជាងនេះបាន ចុះឈ្មោះជាភ្នាក់ងារអចលនទ្រព្យនិងមានជាងដប់ដងនៃឥស្សរជនល្បីល្បាញដែលបានធ្វើការប្រកាសពីអចលនទ្រព្យរបស់ខ្លួនអ្នកទាំងនោះជាអ្នកផ្តល់ឲ្យអ្នកវិនិយោគទុននូវកិច្ចព្រមព្រៀងក្លែងក្លាយ និងព័ត៌មានមិនពិត នេះមិនត្រឹមតែធ្វើឲ្យអ្នកដែលមកពីក្រុមហ៊ុនកម្ពុជាមិនល្អនោះទេ ថែមទាំងមានការខ្លាចរអាក្នុងការធ្វើវិនិយោគទុននៅក្នុងប្រទេសកម្ពុជាក៏ដូចជាមិនទុកចិត្តលើភ្នាក់ងារអចលនទ្រព្យម្តងទៀតដែរ។ រៀនភាសា៖ លោក ហ៊ាង មានប្រសាសន៍ថា ថ្វីបើមានវិនិយោគិនជាច្រើនលើទីផ្សារក្នុងស្រុក និងអន្តរជាតិ ភាគច្រើនជាជនបរទេសដែលចង់ធ្វើវិនិយោគទុនលើអចលនទ្រព្យសម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ឫក៏សម្រាប់ការចួលនិវត្តន៍។ ដូច្នេះអ្នកត្រូវតែរៀនពីភាសារបស់ពួកគេ ដើម្បីជៀសវាងរាល់ការយល់ច្រឡំផ្សេងៗ។ ភាសាអង់គ្លេសជាជម្រើសទីមួយដែលត្រូវបាននិយាយដោយជាតិសាសន៍ជាច្រើន។ ប៉ុន្តែចាប់តាំងពីទីផ្សារអចលនទ្រព្យកម្ពុជាមានការពេញនិយមពីអ្នកវិនិយោគពីប្រទេសចិនភាសាអង់គ្លេសនឹងគ្រាន់តែជាផ្នែកមួយសម្រាប់អ្នក ប្រសិនបើអ្នក ចេះនិយាយភាសាចិនបានល្អ។ បទពិសោធន៍ និង ការងារ៖ បន្ទាប់ពីទទួលបានការអប់រំ និងចេះភាសាផ្នែកមួយដែលត្រូវស្វែងរក គឺបទពិសោធន៍។ លោក ហ៊ាង មានប្រសាសន៍ថាអ្នកចំណូលថ្មីជាច្រើនធ្វើឲ្យមានកំហុសឆ្គងពេលដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនធំៗ។ ប្រសិនបើអ្នកស្វែងរកបទពិសោធន៍ល្អៗត្រូវស្វែងរកក្រុមហ៊ុនកម្រិតមធ្យមដែលជាកន្លែងដែលអ្នក អាចរៀនសូត្រពីស្ថាបនិក ឫក៏នាយកប្រតិបត្តិដោយផ្ទាល់។ នៅក្នុងពេលជាមួយគ្នានោះ ការធ្វើការនៅក្នុងក្រុមហ៊ុនដែលកំពុងតែរីកលូតលាស់នឹងផ្តល់ឲ្យអ្នកនូវឱកាសល្អៗដែលអ្នកនឹងពិបាកនឹងទទួលបាននៅក្នុងក្រុមហ៊ុនធំៗ។ ភាពស្មោះត្រង់៖ ភាពស្មោះត្រង់របស់អ្នកប្រហែលជាកត្តាសំខាន់បំផុតក្នុងចំណោមបុគ្គលិកលក្ខណៈជាច្រើន ដែលភ្នាក់ងារអចលនទ្រព្យម្នាក់ត្រូវតែមាន។ ដូចដែលលោក ហ៊ាង លើកឡើងថា ភាពស្មោះត្រង់កើត ចេញពីបេះដូងរបស់យើង។ មានមនុស្សជាច្រើនដែលបង្កើតក្រុមហ៊ុនថ្មីអាចរកប្រាក់ចំណូលបានយ៉ាង ច្រើននៅពេលដំបូងប៉ុន្តែជារឿយៗខិតខំតស៊ូក្នុងរយៈពេលវែង។ នេះដោយសារតែពួកគេខ្វះខាតការយល់ចិត្តគ្នាសម្រាប់អ្វីដែលជាតម្រូវការរបស់វិនិយោគិន។ ដូច្នេះជាចាំបាច់អ្នកនៅតែរក្សាការទុកចិត្តនិងផ្តល់នូវជម្រើសដ៏ល្អបំផុតជាជាងកំណត់ពីការរំពឹងទុកយ៉ាងខ្ពស់ដែលអ្នកដឹងថាអ្នកមិនអាចធ្វើវាបាន។ សេចក្តីសុចរឹតនិងអត្តចរឹតល្អរបស់អ្នកគឺជាអ្វីដែលនឹងធ្វើឲ្យអ្នកដ៏ទៃត្រលប់មករកអ្នកវិញ។ អាជីពដែលមានរយៈពេលវែងគឺពឹងផ្នែកបំផុតលើទំនុកចិត្តដែលអ្នកបង្កើតឡើងជាមួយអតិថិជនរបស់ អ្នកជាមូលដ្ឋាន។ មិនថាអ្នកជាអ្នកទើបតែធ្វើការវិនិយោគអចលនទ្រព្យថ្មី ឫមិនមែននោះទេ ដែលជាការសំខាន់ត្រូវរក្សាគន្លឹះទាំងអស់នេះនៅក្នុងចិត្តរបស់អ្នកជានិច្ច ដើម្បីការពាររាល់កំហុសឆ្គង និងផលវិបាកនានា។ ការសំខាន់ត្រូវចងចាំថាការងារជាភ្នាក់ងារអចលនទ្រព្យគឺមិនគ្រាន់តែដើម្បីរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមាននៅក្នុងចិត្តជានិច្ចពីចំណាប់អារម្មណ៍បំផុតរបស់វិនិយោគិនគ្រប់ពេលវេលា។ realestateTV

 

Comments