(គម្រោងស្ពានថ្មីឆ្លងកាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង, រូបភាពពីរដ្ឋបាលខេត្តបាត់តដំបង)
ស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង នឹងលេចចេញជារូបរាងឆាប់ៗខាងមុខនេះ ក្រោយអន្តរក្រសួង និងរដ្ឋបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិភាក្សាគ្នាអំពីការសាងសង់ស្ពានថ្មថ្មី។ ការសាងសង់ស្ពានថ្មីដោយយកលំនាំដើមស្ពានចាស់នេះនឹងធ្វើឡើង នៅក្បែរស្ពានថ្មចាស់ដែលបច្ចុប្បន្នមានសភាពទ្រុឌទ្រោម យោងតាមការចុះផ្សាយនៅលើទំព័រ ហ្វេសបុកផ្លូវការរបស់រដ្ឋបាលខេត្តបាត់ដំបង។
កិច្ចប្រជុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ នៅសាលាខេត្តក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្ត លោក ចាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងអ្នកជាប់ពាក់ព័ន្ធទាំងអស់។
ក្រោយពីបានពិភាក្សាគ្នាលើកិច្ចការបច្ចេកទេស និង បញ្ហាប្រឈមផ្សេងៗ អង្គប្រជុំទាំងមូល បានសម្រេចធ្វើការសាងសង់ស្ពានថ្មថ្មីដោយមានចម្ងាយត្រឹម ៦ ម៉ែត្រនៅខាងត្បូងស្ពានចាស់ដែលមានទទឹង៨ ម៉ែត្របណ្តោយប្រវែង ១០០ ម៉ែត្រ។ អង្គប្រជុំក៏បានសម្រេចធ្វើការជួសជុល ស្ពានថ្មចាស់ផងដែរ។
(កិច្ចប្រជុំពិភាក្សាពីបច្ចេកទេស និងការសាងសង់ស្ពានថ្មី, រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង)
លោកអភិបាលខេត្ត ងួន រតនៈ ក៏បានបញ្ជាក់នៅក្រោយកិច្ចប្រជុំថា យើងរង់ចាំការសម្រេច ចំពោះសំណើរនេះ និងកញ្ចប់ថវិកាពីក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ការជួសជុល ស្ពានចាស់ ខណៈស្ពានថ្មីនឹងត្រូវសាងសង់ដោយកងវិស្វកម្មជាមួយកញ្ចប់ថវិកាពីសប្បុរសជន។
ទន្ទឹមគ្នានេះ លោកអភិបាលខេត្តក៏បានអំពាវនាវ និងជម្រាបជូនដល់ប្រជាពលរដ្ឋក្នុង ខេត្តបាត់ដំបងថា សូមកុំមានការព្រួយបារម្ភទៀត ដោយស្ពានចាស់នឹងត្រូវជួសជុលអភិរក្ស ហើយ សាងសង់បន្ថែមស្ពានថ្មីមួយសម្រាប់សម្រួលការធ្វើដំណើរ និង កាត់បន្ថយការកកស្ទះ ចរាចរណ៍។
តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកស្វែងរកអចលនទ្រព្យនៅបាត់ដំបងថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
អត្ថបទដោយ
Comments