+855 92 92 1000
Logo
ខុនដូ B.T.S៖ សហគមន៍សុខដុម
Updated on: June 6, 2022, 5:05 p.m.
Published on: October 19, 2016, 10:06 a.m.
Realestate News

ខុនដូ B.T.S៖ សហគមន៍សុខដុម


Horizontal-Ribbon-Advertorialpromotion-660-1

ពួកយើងនៅការិយាល័យលក់ខុនដូ B.T.S ក្នុងខណ្ឌឬស្សីកែវជាមួយ លោក អ៊ុក ច័ន្ទដារ៉ាវុធ ដែលជានាយកផ្នែកទីផ្សារ និងលក់របស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែគ្រុបហើយពួកយើង និងស្វែងយល់អំពីគម្រោងដ៏អស្ចារ្យនេះទំាងអស់គ្នា។

btc-director
១. ប្រាប់ខ្ញុំអំពីទីតាំងរបស់គម្រោង
  គម្រោងអភិវឌ្ឍន៏ខុនដូ B.T.S ស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ គម្រោងនេះទទួលបានការសាទរពីអតិថិជនរបស់ខ្លួនគួរឲ្យកត់សម្គាល់  គម្រោងនេះមានទីតាំងស្ថិតនៅខណ្ឌឬស្សីកែវ។

គម្រោងបុរីវីឡាទួលសង្កែមានផ្តល់ជូននូវគម្រោងវីឡាផងដែរ ដែលមានទំហំខុសៗគ្នាតបតាមតម្រូវការដែលអតិថិនជនត្រូវការ។ លំនៅដ្ឋាននីមួយៗត្រូវបានធ្វើឡើងដោយអ្នកជំនាញខាងសំណង់ជាមួយនឹងគុណភាពនិងការតុបតែងបែបទាន់សម័យដ៏ស្រស់ស្អាតនិងការយកចិត្តទុកដាក់យ៉ាងម៉ត់ច៉ត់។ប្រភេទលំនៅដ្ឋានរបស់ក្រុមហ៊ុនមានដូចជា៖ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះល្វែង និងខុនដូក្រុមគ្រួសារនឹងមានជម្រើសដើម្បីជ្រើសរើសប្រភេទវីឡាដែលពួកគេគិតថាសាកសម្យ។

២. តើមានប្រភេទយូនីតអ្វីខ្លះ? ហើយមានតម្លៃប៉ុន្មាន?

មានលំនៅដ្ឋានជាង១៧៤យ៉ូនីតដែលអាចរកទិញបានហើយមានទំហំផ្សេងៗគ្នា។ គម្រោងបុរីវីឡាទួលសង្កែត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ និងបញ្ចប់ការសាងសង់ដោយឧបករណ៏សាងសង់ដែលមានគុណភាពខ្ពស់ដែលផ្តល់នូវទំនុកចិត្ត និងផ្តល់នូវលំនៅដ្ឋានស្តង់ដាសម្រាប់អ្នក។ ខុនដូ B.T.S មានតម្លៃចាប់ពី ៤០,០០០ដុល្លារ ក្នុងមួយយូនីតហើយមានបន្ទប់១ជាមួយទំហំ៥០ម៉ែត្រការ៉េឡើងទៅ(មានទំហំបន្ទប់ផ្សេងៗគ្នាតាមតម្រូវការ)។ វាជាគម្រោងដែលសាងសង់ដោយភាពឆ្លាតវៃតែមួយគត់ហើយមានពន្លេចនូវភាពប្រណិតគ្រប់យូនីតទំាងអស់។

៣. តើគម្រោងនេះចាប់ផ្ដើមលក់នៅពេលណា?

ត្រឹមតែរយៈពេលបីខែបន្ទាប់ពីការដាក់លក់ ប្រហែល៣០ភាគរយរបស់គម្រោងត្រូវបានលក់ចេញ។ លទ្ធផលនេះបានបង្ហាញឱ្យឃើញថាគម្រោងនេះទទួលបានទំនុកចិត្តយ៉ាងខ្លំាងពីអ្នកបញ្ជាទិញអន្តរជាតិ និងអ្នកទិញក្នុងតំបន់។

៤. តើកន្លែងចតយានយន្តមានលក្ខណៈយ៉ាងណាដែរ?

គម្រោងខុនដូ B.T.S ផ្ដល់នូវផាសុកភាពគ្រប់លំនៅដ្ឋាន ចំនួនចំណតរថយន្តមាន៨៥ភាគរយនៃយូនីតលំនៅដ្ឋាន ហើយជាកន្លែងដែលមានសុវត្ថិភាពទៀតផង  នេះជាចំណតដែលមានចំនួនច្រើនបំផុតបើធៀបទៅនឹងគម្រោងអគារខ្ពស់ៗដទៃទៀត។

៦. តើមានការផ្ដល់ប្រាក់កម្ចីទិញ ឬមានវិធីសាស្រ្តផ្សេងទៀតដែរឬទេ?

ពួកយើងមិនមានការផ្ដល់ប្រាក់កម្ចីជាមួយធនាគារនោះទេ ប៉ុន្តែយើងមានវិធីសាស្ត្រពិសេសជំនួសវិញសម្រាប់អ្នកដែលចាប់អារម្មណ៏និងគម្រោងខុនដូ B.T.S។ អ្នកអភិវឌ្ឍន៏ផ្ដល់នូវជម្រើសដ៏ល្អដែលតម្រូវឱ្យអតិថិជនបង់ប្រាក់ត្រឹម៦៦០ដុល្លាក្នុងមួយខែ ដោយគ្នានការប្រាក់ ឬប្រាក់កក់នោះឡើយ។

៧.លក្ខណៈពិសេសរបស់គម្រោង

ទីតាំងរបស់គម្រោងខុនដូ B.T.S គឺជាទីតំាងដ៏អំណោយផលបំផុត! គឺស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ហើយវាក៏ស្ថិតនៅជិតតំបន់ពាណិជ្ជកម្ម ដែលជិតផ្លូវធំ ស្ថាប័នរដ្ឋាភិបាល ផ្សារទំនើប ក្លឹបកីឡា ធនាគារ មន្ទីរពេទ្យ សាលារៀន និងកន្លែងកម្សាន្ត។ ជាងនេះទៅទៀតវាស្ថិតនៅជិតផ្សារទូលសង្កែតែម្ដង។

ជាងនេះទៅទៀតវាជម្រុញឱ្យមានស្តង់ដានៃការរស់នៅខ្ពស់តាមរយៈយូនីតដែលមានគ្រឿងសង្ហារឹមទំនើបៗប្រៀបបានទៅនឹងសណ្ឋាគារលំដាប់ផ្កាយ៥។ គម្រោងខុនដូ B.T.S  ផ្ដល់នូវសេវាកម្មជាច្រើនរួមមានដូចជា៖ អាងហែលទឹក សូណា កន្លែងហាត់ប្រាណ ផ្សារ និងក្លឹបកីឡាវាយកូនហ្គោល។

៨.តើសំណួរមួយដែលខ្ញុំគួរតែសួរអ្នក ជាសំណួរអ្វីទៅ?
ហេតុអ្វីបានជាគម្រោងនេះល្អជាងគម្រោងដទៃទៀត?

នៅពេលដែលអតិថិជនបានមកទស្សនាផ្ទះគម្រូរបស់គម្រោងខុនដូ B.T.S. ពួកគេបានចាប់អារម្មណ៏នឹងគុណភាពរបស់ខុនដូនេះយ៉ាងខ្លំាង។ យើងបានផ្ដោតសំខាន់ទៅលើគុណភាព និងស្ដង់ដានៃការស់នៅដ៏ល្អបំផុតសម្រាប់គ្រួសារ។ នេះជាគម្រោងទី៣ហើយបន្ទាប់ពីគម្រោងផ្សេងៗទៀតដែលទទួលបានជោគជ័យតួយ៉ាងគម្រោង បុរីវីឡាទួលសង្កែជាដើម។  អតិថិជននឹងចាប់អារម្មណ៏ ចំពោះ គម្រោងនេះពីព្រោះតែវាផ្ដល់នូវភាពស្ងប់សុខ និងតម្លៃនៃការរស់នៅយ៉ាងប្រណិត។

លំនៅដ្ឋានពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្រសិនបើយើងសម្រេចិត្តទិញផ្ទះ យើងត្រូវតែពិចារណាឲ្យល្អិតល្អន់។ ដោយពិចារណាទៅលើលំនៅដ្ឋានដ៏ល្អបំផុតប្រកបដោយសុវត្ថិភាព និងភាពសុខដុមរមនាក្នុងការរស់នៅយ៉ាងពិតប្រាកដ!
ស្វែងរកតារាងអចលនទ្រព្យB.T.S Condominiumនៅទីនេះតាមរយៈ realestate.com.kh
resized-magazine-issue-2

Click here to download your free copy!

Comments