+855 92 92 1000
Logo
ក្រុមហ៊ុន Aristo អ្នកអភិវឌ្ឍន៍ឆ្មើមនៅសមុទ្រមេឌីទែរ៉ានេ ចូលរួមពិព័រណ៍អចលនទ្រព្យកម្ពុជា
Updated on: June 6, 2022, 5:02 p.m.
Published on: October 2, 2019, 10:01 a.m.

ក្រុមហ៊ុន Aristo អ្នកអភិវឌ្ឍន៍ឆ្មើមនៅសមុទ្រមេឌីទែរ៉ានេ ចូលរួមពិព័រណ៍អចលនទ្រព្យកម្ពុជា


ក្រុមហ៊ុន អារីស្តូ

ក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំនេះ ក្រុមហ៊ុន អារីស្តូ (Aristo) បានត្រៀមខ្លួនរួចរាល់ ក្នុងការបង្ហាញពីឱកាសវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យនៅសាយប្រីស (Cyprus) និងការផ្តល់ជូនទិដ្ឋការធ្វើដំណើរដោយឥតគិតថ្លៃទៅកាន់ប្រទេសជាង ១៥០ នៅទូទាំងពិភពលោក!

អស់រយៈពេលជាង​ ៤ ទសវត្សរ៍ អារីស្តូ គឺជាជម្រើសល្អបំផុតសម្រាប់ការបង្កើតភាពជា ដៃគូអលនទ្រព្យយូរអង្វែងនៅសាយប្រីស។ ក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលទទួលបានពានរង្វាន់ អារីស្តូអាចផ្តល់ជូននូវដំណោះស្រាយអចលនទ្រព្យ សម្រាប់អ្នក និងអតិថិជនរបស់អ្នក ជាមួយនឹងអចលនទ្រព្យកម្មសិទ្ធិរហូតនៅទីតាំងធំសំខាន់ៗ​នៅក្នុងប្រទេសសាយប្រីស។

ហេតុអ្វីត្រូវជួប Aristo? 

  • បទពិសោធន៍ជាង ៤០ ឆ្នាំក្នុងវិស័យសំណង់ និងអចលនទ្រព្យ។
  • អភិវឌ្ឍលើកោះចំនួនជាង ៣០០ ដែលមាន ៣៥ គម្រោងកំពុងដំណើរការនៅលើទីផ្សារ។
  • អតិថិជនពេញចិត្តជាង ១៤.០០០ នាក់។
  • ឱកាសវិនិយោគទ្រង់ទ្រាយធំ។
  • ការិយាល័យតំណាងនៅប្រទេសចិន អេហ្ស៊ីប ក្រិក សហព័ន្ធ​អារ៉ាប់រួម និងវៀតណាម។
  • បណ្តាញទូលំទូលាយនៃដៃគូនៅជុំវិញពិភពលោក។
  • ធានាការផ្តល់ជូនតាមការកំណត់ និងប័ណ្ណកម្មសិទ្ធិ។
  • ផ្តល់ជូនសេវាកម្មបម្រើអតិថិជនល្អបំផុតបន្ទាប់ពីទិញរួច រួមមានការគ្រប់គ្រងអចលនទ្រព្យ ថែទាំ ជួល និងលក់ឡើងវិញ។

កាណែនាំពីប្រទេសសាយប្រីស  (Cyprus)

ក្នុងនាមជាប្រទេសដែលមានសុវត្ថិភាពបំផុតនៅសហភាពអ៊ឺរ៉ុបនិងជាប្រទេសល្អបំផុតមួយក្នុងការផ្លាស់ប្តូរទីលំនៅនៅទូទាំងពិភពលោក យោងទៅតាមក្រុមហ៊ុនអចលនទ្រព្យ (Knight Frank) សាយប្រីស គឺជាកន្លែងដ៏គួរឱ្យទាក់ទាញក្នុងការធ្វើជំនួញ និងជាប្រទេសល្អបំផុតសម្រាប់រស់នៅ។ អចលនទ្រព្យនៅសាយប្រីសបានបង្ហាញឱ្យឃើញថាមានការពេញនិយមកាន់តែខ្លាំងឡើងសម្រាប់វិនិយោគិនបរទេសដែលមានរហូតដល់ ២៥% នៃអ្នកវិនិយោគលើកោះនេះ។ 

ការលើកទឹកចិត្តផ្នែកពន្ធលើអចលនទ្រព្យ៖

- មិនយកពន្ធលើអចលនទ្រព្យ។

- មិនយកថ្លៃសេវាផ្ទេរសិទ្ធិ។

- គោលនយោបាយកាត់បន្ថយពន្ធអាករលើតម្លៃបន្ថែម ៥ ភាគរយសម្រាប់ការទិញអចលនទ្រព្យដំបូង។

- មិនយកពន្ធមរតក។

- ពន្ធលើប្រាក់ចំណេញទាប។

កម្មវិធីវិនិយោគនៅសាយប្រីស និងការស្នាក់នៅជាអចិន្រ្តៃយ៍

សព្វថ្ងៃកោះសាយប្រីសផ្តល់ជូននូវកម្មវិធីសាមញ្ញ និងលឿនបំផុត និងមានប្រសិទ្ធិភាពបំផុតនៅទូទាំងពិភពលោក សម្រាប់ការទទួលបានសិទ្ធិជាពលរដ្ឋ និងការស្នាក់នៅជាអចិន្ត្រៃយ៍តាមរយៈការវិនិយោគលើអចលនទ្រព្យ។

សញ្ជាតិសាយប្រីស

  • ត្រួតពិនិត្យក្នុងរយៈពេល ៨ ខែ។
  • ការវិនិយោគលើអចលនទ្រព្យអប្បបរមាចំនួន ២លានផោន​ ឬ ២.៤៦ លានដុល្លារ​ (បូកនឹងតម្លៃបន្ថែម)
  • អំណោយរបស់រដ្ឋាភិបាលចំនួន ១៥០,០០០ ផោន (គិតត្រឹមថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០១៩)
  • គ្របដណ្ដប់ក្រុមគ្រួសារទាំងមូលរួមទាំងអ្នកនៅក្នុងបន្ទុក និងឪពុកម្តាយរបស់វិនិយោគិន។
  • ការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសចំនួន ១៥៨ ។
  • សេរីភាពក្នុងការរស់នៅ ការងារ និងការធ្វើដំណើរក្នុងសហគមន៍អ៊ឺរ៉ុប។
  • មានសុពលភាពពេញមួយជីវិត។

ការស្នាក់នៅអចិន្ត្រៃយ៍នៅសាយប្រីស

  • ចេញជូនក្នុងរយៈពេល ២ ខែ។
  • ការវិនិយោគលើអចលនទ្រព្យអប្បបរមាចំនួន ៣០០.០០០ ផោន ឬជិត ៣៧ ម៉ឺនដុល្លារ  (បូកនឹងតម្លៃបន្ថែម)
  • គ្របដណ្តប់លើក្រុមគ្រួសារទាំងមូលរួមទាំងអ្នកនៅក្នុងបន្ទុកនិងឪពុកម្តាយរបស់អ្នកស្នើសុំ និងប្តីប្រពន្ធ។
  • មានភាពងាយស្រួលចេញចូលសហភាពអឺរ៉ុប។
  • មានសុពលភាពពេញមួយជីវិត។

ដើម្បីស្វែងយល់បន្ថែមលម្អិត អំពីការវិនិយោគអចលនទ្រព្យនៅសាយប្រីស និងកម្មវិធីវិនិយោគដើម្បីទទួលបានសញ្ជាតិ ឬតាំងទីលំនៅអចិន្ត្រៃយ៍ សូមណាត់ជួបជាមួយអ្នកជំនាញនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ នៅស្តង់លេខ ៤៨។ បើចង់សាកសួររៀឥឡូវនេះ សូមទាក់ទងមកកាន់ អ៊ីម៉ែល៖ mily.bonanza@aristodeveloeprs.com ឬ៖+855 (0) 98 67 67 82៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជានៅថ្ងៃនេះ! 

Comments