+855 92 92 1000
Logo
Realestate.com.kh mobile app
Updated on: June 7, 2022, 6:58 a.m.
Published on: October 1, 2017, 3:39 p.m.
Events & Announcements

កម្មវិធីស្វែងរកអចលនទ្រព្យលើទូរស័ព្ទដៃ៖ ទិញអចលនទ្រព្យលឿនជាងគេ


App របស់ Realestate.com.kh អាចដំណើរការបាននៅលើគ្រប់កម្មវិធីទូរស័ព្ទទាំងអស់

ស្វែងរកដោយឥតគិតថ្លៃនូវអចលនទ្រព្យជាង ២៥,០០០​ សម្រាប់លក់ និងជួលតាមរយៈកម្មវិធី (App) អចលនទ្រព្យរបស់ Realestate.com.kh លើទូរសព្ទដៃរបស់អ្នក! Realestate.com.kh គឺជាគេហទំព័រ អចលនទ្រព្យឈានមុខគេនៅកម្ពុជា។  

ទាញយកកម្មវិធី​ ប្រើប្រាស់នៅលើទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh​ នៅថ្ងៃនេះដើម្បី​អាច​ស្វែងរ​ទិញ និង​ជួល​អចលនទ្រព្យជាច្រើននៅក្នុងប្រទេសកម្ពុជា​បានឆាប់រហ័ស និង​ងាយស្រួល ដោយមិនចាំបាច់ចំណាយពេលច្រើន។ ក្រៅពី​នេះលោកអ្នក​ក៏​អាចដាក់​លក់ ឬ​ជួលអចលនទ្រព្យ​របស់អ្នកវិញនៅលើគេហទំព័រ Realestate.com.kh តាមរយៈកម្មវិធីទូរស័ព្ទនេះដោយមិនគិតថ្លៃ។

ការបន្ថែមមុខងារថ្មីចំនួន២

ក្នុងពេលថ្មីៗនេះក្រុមហ៊ុនយើងបានបន្ថែមមុខងារថ្មីចំនួនពីរដើម្បីជួយសម្រួល និងធ្វើឲ្យប្រសើរឡើងចំពោះបទពិសោធន៍៍របស់អ្នកប្រើប្រាស់ក្នុងការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ហើយក្នុងពេលជាមួយគ្នានេះក៏ដើម្បីជួយសម្រួលទៅដល់ភ្នាក់ងារ និងក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យដែលជាអតិថិជនរបស់យើងដើម្បីឲ្យពួកគេអាចធ្វើការទំនាក់ទំនងជាមួយអ្នកស្វែងរកអចលនទ្រព្យបានកាន់តែងាយស្រួល។ មុខងារថ្មីទាំងពីរនោះគឺ Direct Chat និង Home Finder ហើយអ្នកអាចប្រើប្រាស់មុខងារថ្មីទាំងពីរនេះបានទាំងនៅលើគេហទំព័រផ្ទាល់ និងលើកម្មវិធីទូរស័ព្ទរបស់យើង។ 

  • Direct Chat (ជជែកផ្ទាល់)

មុខងារថ្មីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាក់ទងដោយផ្ទាល់ជាមួយភ្នាក់ងារ ឬម្ចាស់អចលនទ្រព្យ ដែលពួកគេបានជ្រើសរើស។ វាមានលក្ខណះដូចគ្នាជាមួយនឹង កម្មវិធី WhatsApp អញ្ចឹងដែរ។

  • Home Finder (ស្វែងរកផ្ទះ) 

អ្នកអាចស្វែងរកអចលនទ្រព្យ ដោយគ្រាន់តែកំណត់នៅ លើកម្មវិធីលើទូរស័ព្ទរបស់យើង នូវអ្វីដែលអ្នកត្រូវការ (ដូចជា ប្រភេទអចលនទ្រព្យ តំបន់ និងចំនួនបន្ទប់គេង។ល។) នោះកម្មវិធីរបស់យើងនឹងជូនដំណឹងដល់ភ្នាក់ងារណា ដែលមានអចលនទ្រព្យត្រូវនឹងតម្រូវការរបស់អ្នក។ បន្ទាប់់មកភ្នាក់ងារនឹងទាក់ទងទៅអ្នកវិញដោយផ្ទាល់។

នេះគឺជាមុខងារសំខាន់ៗចុងក្រោយនៃកម្មវិធីលើទូរស័ព្ទដៃរបស់ Realestate.com.kh៖

សម្រាប់អ្នកទិញ និងអ្នកជួលអចលនទ្រព្យ៖

  • មុខងារស្វែងរកអចលនទ្រព្យ (search engine) ល្អបំផុតនៅកម្ពុជា

តើអ្នកកំពុងស្វែងរកអាផាតមិនដែលមាន២បន្ទប់គេងនៅចំកណ្តាលរាជធានីភ្នំពេញមែនទេ? តើអ្នកចូលចិត្តផ្ទះបែបខ្មែរដែលមានលក្ខណៈសាមញ្ញមែនទេ? មុខងារស្វែងរកថ្មីអនុញ្ញាតឱ្យ អ្នកច្រោះលទ្ធផលនៃការស្វែងរកបានយ៉ាងងាយស្រួលទៅតាមលក្ខខណ្ឌ ដូចជា តម្លៃ ចំនួនបន្ទប់គេង បន្ទប់ទឹក តំបន់ទូទៅ និងសូម្បីតែកាលបរិច្ឆេទនៃការបញ្ចប់គម្រោងអភិវឌ្ឍថ្មីៗ។ 

  • ជជែកដោយផ្ទាល់ជាមួយភ្នាក់ងារ ឬម្ចាស់អចលនទ្រព្យដែលអ្នកចូលចិត្ត

មុខងារជជែកផ្ទាល់(Live Chat) របស់យើងអនុញ្ញាតឱ្យអ្នកទាក់ទងដោយផ្ទាល់ជាមួយភ្នាក់ងារ ដែលគ្រប់គ្រងលើអចលនទ្រព្យដែលអ្នកបានជ្រើសរើស។ មុខងារនេះគឺមានលក្ខណៈដូចគ្នាទៅនឹងកម្មវិធី  WeChat, Messenger ឬ WhatsApp - ពោលគឺសាមញ្ញ និងងាយស្រួល។ 

  • និយាយជាមួយភ្នាក់ងារណាមួយក៏បាន ជាមួយមុខងារបកប្រែភ្លាមៗ

តើអ្នកបារម្ភថាភ្នាក់ងារប្រហែលជាមិនចេះនិយាយភាសារបស់អ្នកមែនឬទេ? មុខងារជជែកផ្ទាល់របស់យើងអាចបកប្រែសារសម្រាប់អ្នកបានភ្លាមៗ។ App របស់យើងអាចបកប្រែជាភាសាខ្មែរ អង់គ្លេស និងចិន ដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងការផ្ញើសារទៅភ្នាក់ងារអចលនទ្រព្យ​ ដើម្បីស្វែងរកព័ត៌មានលម្អិតពីអចលនទ្រព្យដែលអ្នកចង់បាន!

  • ផ្ញើរសារ អ៊ីម៉ែល ឬហៅទូរស័ព្ទទៅកាន់ភ្នាក់ងារដោយចុចបូតុងតែម្តង

App របស់យើងមានព័ត៌មានលម្អិតអំពីភ្នាក់ងារល្អៗដែលធ្វើការជាមួយយើង។ ដូច្នេះប្រសិនបើអ្នកពិតជាចង់បានផ្ទះ ខុនដូ ឬដីឡូត៍ នោះអ្នកអាចទាក់ទងទៅកាន់ពួកគេបានតាមមធ្យោបាយច្រើនយ៉ាង។

  • ស្វែងរកអចលនទ្រព្យនៅជិតសាលារៀន មន្ទីរពេទ្យ និងផ្សារទំនើប

យើងជឿជាក់ថាគុណតម្លៃបន្ថែមរបស់អចលនទ្រព្យគឺស្ថិតនៅលើភាពងាយស្រួល។ App របស់យើងអាចជួយអ្នកក្នុងការសម្រេចចិត្តឲ្យកាន់តែប្រសើរឡើងនូវអចលនទ្រព្យណាមួយ ដោយអនុញ្ញាតឱ្យអ្នកមើលឃើញពីទីតាំង និងសេវាកម្មជុំវិញ ដូចជា សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន និងផ្សារទំនើប ដែលនៅក្បែរ!

  • ប្រាប់ភ្នាក់ងារ និងអ្នកលក់អចលនទ្រព្យនូវអ្វីដែលអ្នកកំពុងរក

លក្ខណៈពិសេសរបស់មុខងារស្វែងរកផ្ទះ (Home Finder) គឺផ្តល់នូវវិធីដ៏ឆ្លាតវៃ ដើម្បីអនុញ្ញាតឱ្យភ្នាក់ងារ និងអ្នកលក់អចលនទ្រព្យដឹងនូវអ្វីដែលអ្នកកំពុងស្វែងរក។  អ្នកគ្រាន់តែប្រាប់យើងពីតម្រូវការរបស់អ្នក (ប្រភេទអចលនទ្រព្យ តំបន់ ចំនួនបន្ទប់គេង តាមរយៈមុខងារ Home Finder បន្ទាប់មក App របស់យើងនឹងជូនដំណឹងដល់ភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យភ្លាមៗ។ អ្នកមិនចាំបាច់រង់ចាំយូរដើម្បីស្វែងរកផ្ទះថ្មីនោះទេ។

សម្រាប់ភ្នាក់ងារ និងអ្នកអភិវឌ្ឍអចលនទ្រព្យ

  • ដាក់បញ្ចូលអចលនទ្រព្យរបស់អ្នកដោយឥតគិតថ្លៃ

លក់ ជួល និងគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ដោយឥតគិតថ្លៃនៅលើ App របស់យើង។ អ្នកប្រើប្រាស់អីនធើណិតជាច្រើននាក់ចូលទៅកាន់គេហទំព័រ Realestate.com.kh ជារៀងរាល់ថ្ងៃ។ បង្កើនចំនួនអ្នកសួរអំពីអចលនទ្រព្យរបស់អ្នកឲ្យបានកាន់តែច្រើន តាមរយៈការដាក់បញ្ចូល ផ្ទះ ដី ឬអចលនទ្រព្យណាមួយរបស់អ្នកនៅលើគេហទំព័ររបស់យើងនៅថ្ងៃនេះដោយឥតគិតថ្លៃ។

  • មានអ្នកមើលច្រើននាក់ ជាមួយនឹងមុខងារបកប្រែភ្លាមៗ

ការជជែកផ្ទាល់ (live-chat) របស់យើងរួមមានមុខងារបកប្រែភ្លាមៗ ដែលអាចបកប្រែ ទៅជាភាសាចិន អង់គ្លេស ឬខ្មែរ។ បើនិយាយពីភាសា គឺគ្មានឧបសគ្គទៀតទេ។ ឥឡូវអ្នកអាចនិយាយជាមួយអ្នកទិញណាក៏បាន ទោះបីគេនិយាយភាសាអ្វីក៏ដោយ!

  • មិនខកខានការលក់ទៀតទេ

App របស់ Realestate.com.kh នឹងផ្តល់ដំណឹងឲ្យអ្នកភ្លាមៗ នៅពេលដែលអ្នកទទួលបានសំណួរ ឬសំណូមពរពាក់ព័ន្ធនឹងអចលនទ្រព្យណាមួយរបស់អ្នក។ មុខងារនេះក៏រំលឹកអ្នកភ្លាមៗ ដូច្នេះអ្នកនឹងមិនខកខានការលក់ឡើយ ដោយគ្រាន់តែប្រាកដថាអ្នកបានបើកចូលកម្មវិធីទៀងទាត់​ ហើយអ្នកនឹងទទួលបានការផ្តល់ដំណឹងទាំងអស់។ 

  • អចលនទ្រព្យស្ថិតនៅលើគេនៅពេលស្វែងរក

កុំឲ្យអ្នកទិញ / អតិថិជនសក្តានុពលខកខានការផ្តល់ជូនរបស់អ្នក។ តាមរយៈមុខងារ Refresh ​នៅលើ App របស់យើងអចលនទ្រព្យរបស់អ្នកអាចបង្ហាញនៅលើអចលនទ្រព្យផ្សេងៗទៀត នៅពេលមានការស្វែងរក ដូចនេះអ្នកទិញក៏អាចមើលឃើញអចលនទ្រព្យរបស់អ្នកបានច្រើន​ ហើយមុនគេ។

  • ការប្រកួតប្រជែងដើម្បីឱកាសនៃការលក់ដ៏ធំបន្ទាប់

អ្នកនឹងមិនចាំបាច់ត្រូវរង់ចាំអ្នកទិញទៀតនោះទេ។ កម្មវិធីទូរស័ព្ទរបស់យើងនឹងផ្តល់ដំណឹង ដល់អ្នករាល់ពេលដែលអ្នកទិញប្រកាសពីតម្រូវការរបស់ពួកគេ តាមរយៈមុខងារស្វែងរកផ្ទះ។ ប្រសិនបើតម្រូវការរបស់ពួកគេត្រូវគ្នាជាមួយអចលនទ្រព្យដែលអ្នកមាន នោះអ្នកអាចចាប់យកឱកាសបានយ៉ាងងាយស្រួល។ ប៉ុន្តែអ្នកត្រូវតែរហ័សព្រោះមានតែភ្នាក់ងារចំនួន ៥ នាក់មុនគេប៉ុណ្ណោះដែលអាចធ្វើការទំនាក់ទំនងទៅកាន់អ្នកស្វែងរកអចលនទ្រព្យបាន។ 

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

អត្ថបទដោយ

គី កុសល

Comments