ជំរាបសួរ! សូមស្វាគមន៍កម្មវិធីសិក្សាពីអចលនទ្រព្យជាមួយRealestate.com.kh. សម្រាប់សប្តាហ៍នេះ យើងកំពុងនៅឯបន្ទប់តាំងបង្ហាញនៅខុនដូ Apennines នៅទីក្រុងភ្នំពេញ ជួបជាមួយ កញ្ញា វត្តី ប្រធានផ្នែកលក់របស់គម្រោងខុនដូ Apennines។
សូមមើលពីអចលនទ្រព្យទាំងអស់ និងសាកសួរបន្ថែមថ្ងៃនេះ!
សូមប្រាប់ពួកយើងអំពីទីតាំងនៃខុនដូ Apennines៖Apennines ជាខុនដូបែបទាន់សម័យ ស្ថិតនៅក្នុងចំណោមទីតាំងដែលល្អបំផុតនៅទួលគោក ទីក្រុង ភ្នំពេញ។ ពិសេសជាងនេះទៅទៀត ទីតាំងរបស់គម្រោងរបស់យើងនៅផ្ទះលេខ ៤០ ផ្លូវ ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ។ ស្ថិតនៅខាងក្រោយសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខា ទួលគោក។ គម្រោងខុនដូ Apennines ស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយចំ ចំណាយពេលត្រឹមតែ ១០ នាទី និងនៅជិតទីតាំងនេះមាន សាលារៀន ភោជនីយដ្ឋាន ផ្សារទំនើប ក្លឹបកីឡា ហាងកាហ្វេ និងមជ្ឍមណ្ឌលកំសាន្តផ្សេងៗទៀត។
សូមប្រាប់យើងបន្ថែមទៀតពីអ្នកអភិវឌ្ឍន៍៖ខុនដូ Apennines គឺត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុន KHSI INVESTMENT PTE LTD ជាក្រុមក្រុមហ៊ុន ទទួលបានជ័យលាភីផ្នែក ស្ថាបត្យកម្ម និងសំណង់ ជាមួយបទពិសោធន៍ជាច្រើននៅការសាងសង់ នៅម៉ាឡេស៊ី និងសិង្ហបុរី។ KHSI ប្តេជ្ញាួយ៉ាងមុតមាំក្នុងការធ្វើឲ្យគុណភាពភាពល្អបំផុត និងបង្កើតនូវ ភាពទាន់សម័យ និង គុណភាពនៃការរស់នៅតាមរយៈមធ្យោបាយប្រកបភាពច្នៃប្រឌិត។
តើគម្រោងខុនដូនេះមានលក្ខណៈសម្បត្តិប្រភេទណាខ្លះ?ជាមួយអគារដែលមាន ១៧ ជាន់ ផ្តល់ជូនប្រភេទខុនដូមាន ១ ឫ ២ ឫ ៣ បន្ទប់គេង ទៅតាមទំហំ ផ្សេងៗគ្នា ដែលអ្នកត្រូវការ។ គ្រប់យូនីតនីមួយ ផ្ទៃខាងក្នុងត្រូវបានរចនាឡើងដោយអ្នកជំនាញសិង្ហ បុរី និងបំពាក់ដោយបរិក្ខាមានគុណភាពខ្ពស់។ ខុនដូដែលមានសេវាកម្មរួមគ្នារួមមាន អាងហែលទឹក កន្លែងហាត់ប្រាណ និងប្រព័ន្ធចំណតរថយន្តល្អឥតខ្ចោះតែមួយគត់ និងចណតប្រើជណ្តើរយន្ត។
តើ KHSI ផ្តល់ជូនអតិថិជនអ្វីខ្លះ?- ផ្តល់ជូនប្លង់កម្មសិទ្ធិកាន់កាប់ សម្រាប់អ្នកក្នុងស្រុក និងជនបរទេស។
- សន្តិសុខពេញលេញ (CCTV, បុគ្គលិកសន្តិសុខ ២៤/៧)
- សេវាកម្មទូទៅដូចជា អាងហែលទឹក មជ្ឍមណ្ឌលហាត់ប្រាណសុខភាព សួនច្បារ និងបាខ្នាត តូច។
- ការគ្រប់គ្រងអចលនទ្រព្យពេញលេញ និងសេចវាកម្មថែរក្សាអគារ(ទាំងក្នុង និងក្រៅ)
- ការធានាលើផលចំណេញពីការជួលត្រលប់ចំនួន ៦%ប្រចាំឆ្នាំ។
- ចំណតរថយន្តប្រើដោយប្រព័ន្ធជណ្តើរយន្តដែលត្រូវបានប្រើលើកដំបូងក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវប្រសិទ្ធិភាព សុវត្ថិភាព ផាសុកភាព និងទំហំធំទូលាយ។
- ម៉ូតស្ថាបត្សកម្មរបស់យើង ទំាងក្នុង និងផ្នែកខាងក្រៅ ពួកយើងបានឈ្នះពានរង្វាន់ ស្ថាប
- គម្រោងវិស្វកម្មរបស់ពួកយើងត្រូវបានរៀបចំដោយក្រុមហ៊ុនអន្តរជាតិ LSW Consulting
- គម្រោងសាងសង់អគាររួមទំាងមូលរួមទំាងជញ្ជាំងស៊ីម៉ង់ ការសាងសង់ឡើងជាជាន់នីមួយៗ ត្រូវបានធ្វើឡើងដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបដែលសុទ្ធសឹងជាស្នាដៃល្អប្រណិត។
- ហើយគម្រោងដែលស្ថិតនៅក្នុងតំបន់លំនៅដ្ឋានដែលជាតំបន់ទាក់ទាញ និងមានសក្តានុពល ផលចំណេញលើការវិនិយោគ។
ប្រភេទ A៖ ៨៩.៧២ ម២ ប្រភេទB ១៣២.៦២ ម២ ប្រភេទC ៦៧.៧៤ ម២ ប្រភេទD ១១០.២២ ម២ ហើយតម្លៃលក់ចាប់ពី ១៥០,០០០ ដុល្លារ
ប្រសិនបើអ្នកមានបំណងទទួលព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យតំាងបង្ហាញផ្ទះគំរូ ជួបជាមួយកញ្ញាវត្តីនៅថ្ងៃនេះ ដែលមានទំតំាងនៅទួលគោក ហើយពិនិត្យមើលដំណើរការសាងសង់គម្រោងផងដែរ។
សូមអញ្ញើញមើលបញ្ជីអចលនទ្រព្យ និងស្វែងរកព័ត៌មានបន្ថែមនៅថ្ងៃនេះ!
Comments