+855 92 92 1000
Logo
អាផាតមេនសម្រាប់ជួលនៅខេត្តសៀមរាប ជាមួយលោក Grant Fitzgerald ក្នុងកម្មវិធី Realestate.com.khTV
Updated on: June 6, 2022, 5:05 p.m.
Published on: October 12, 2016, 9:29 a.m.
Realestate News

អាផាតមេនសម្រាប់ជួលនៅខេត្តសៀមរាប ជាមួយលោក Grant Fitzgerald ក្នុងកម្មវិធី Realestate.com.khTV


Horizontal-Ribbon-Editorial

ជាមួយនឹងកំណើនជនបរទេស និងទេសចរណ៍ នៅក្នុងខេត្តសៀមរាប មានសកម្មភាពទាក់ទាញមួយចំនួនដូចជា “ការជិះម៉ូតូធំ” និង កម្មវិធីពិសេសចូលទស្សនាប្រាសាទអង្គរវត្តដោយឥតគិតថ្លៃ។ ប៉ុន្តែថាតើទីតាំងអាផាតមេនមួយណាដែលផ្តល់នូវតម្លៃថ្លៃបំផុតសម្រាប់អ្នកទាំងផ្នែកហិរញ្ញវត្ថុ និងបទពិសោធន៍? លោក Grant Fitzgerald ដែលជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន IPSកម្ពុជា បានពិភាក្សាអំពីទីតាំងដែលមានសក្តានុពលបំផុតនៅក្នុងការវិនិយោគនៅក្នុងពេលបច្ចុប្បន្ននេះ។

តើតំបន់ណាមានការពេញនិយម និងមានភាពទាក់ទាញសម្រាប់ភ្ញៀវបរទេស ដែលស្វែងរកអាផាត មេនសម្រាប់ជួលនៅក្នុងខេត្តសៀមរាប?

លោក Fitzgerald បានពន្យល់ថា ជាទូទៅនៅសៀមរាបមានកន្លែងសំខាន់ល្អៗច្រើនសម្រាប់ជនបរទេស ប៉ុន្តែតំបន់ពេញនិយមបំផុតគឺវត្តដំណាក់ វត្តបូរ វត្តពោធិ៍លង្កានិងតំបន់ផ្សារថ្មី។

តាមបទពិសោធន៍មួយ លោក Fitzgerald បាននិយាយថា វត្តបូរ គឺមានភាពទាក់ទាញ ដោយសារមានអាផាតមេនជាច្រើនលេចរូបរាងឡើង ត្រឹមតែ៥នាទីពីភោជនីយដ្ឋាននិងតំបន់ផាប់ស្ត្រីត។ លោកបានបន្តទៀតថាមានដើមឈើ និងបន្លែជាច្រើននៅក្នុងវត្តបូរផងដែរ។ តើអាផាតមេនសម្រាប់ជួលនៅសៀមរាបមានតម្លៃប៉ុន្មានក្នុងមួយខែ?

លោក Fitzgerald បាននិយាយថា “ទីផ្សារពិតជាមានការរីកចម្រើនឡើងនៅទីនោះក្នុងពេលបច្ចុប្បន្ន ដោយសារមានការសាងសង់ជាច្រើន។” លោកបាននិយាយថាមានប្រមាណ៣០០យ៉ូនីតនៃលំនៅដ្ឋានថ្មីដែលបានដាក់ចូលនៅលើបណ្ដាញអនឡាញអចលនទ្រព្យ។

លោកបានលើកឡើងថាអាផាតមេនស្តង់ដាមានមួយបន្ទប់គេងសម្រាប់ជួលនៅក្នុងខេត្តសៀមរាប មានតម្លៃ៣៥០ដុល្លារក្នុងមួយខែ។ ផ្តល់ជូនបន្ថែមនូវសេវាកម្មដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ និងសន្តិសុខ សេវាកម្មទំាងអស់នេះអាចបង្កើនតម្លៃទៅដល់ប្រហែល៥០០ដុល្លារ ទៅ ៦០០ដុល្លារក្នុងមួយខែ។

អាផាតមេនប្រណិតមានតម្លៃពី ៨០០ដុល្លារ ទៅ ១២០០ដុល្លារក្នុងមួយខែ លោក Fitzgerald បាននិយាយថាការបន្ថែម២៥ ភាគរយនៃតម្លៃទាំងនោះនឹងត្រូវចំណាយសម្រាប់បន្ទប់នីមួយៗបន្ថែមទៀត។

ដំបូន្មានសម្រាប់ការស្វែងរកអចលនទ្រព្យនៅក្នុងខេត្តសៀមរាប៖

លោកបាននិយាយថាតម្លៃជួលនៅក្នុងខេត្តសៀមរាបជាទូទៅមានតម្លៃថោកជាង ធៀបទៅនឹងតម្លៃជួលនៅរាជធានីភ្នំពេញ។

សរុបរួមមក លោក Fitzgerald បានផ្តល់អនុសាសន៍ ឲ្យអ្នកចេះស្វែងរកផ្ទះនៅលើគេហទំព័រដែលមានព័ត៌មានថ្មីៗដូចជាគេហទំព័រ www.realestate.com.kh ឬ www.IPS-Cambodia.com ។ លោកបាននិយាយថានៅក្នុងគោលបំណងដើម្បីជៀសវាងការខកចិត្ត ដូចនេះអ្នកត្រូវទុកចិត្តភ្នាក់ងារអចលនទ្រព្យដែលជាអ្នកជំនាញក្នុងវិស័យនេះ ហើយនេះគួរជាផ្នែកចម្បងមួយនៃការពិចារណានៅក្នុងការស្វែងរកអចលនទ្រព្យ។

ស្វែងរកអាផាតមេននៅក្នុងខេត្តសៀមរាបឥលូវនេះ! អាផាតមេនសម្រាប់ជួល

resized-magazine-issue-2

Click here to download your free copy!

Comments