+855 92 92 1000
Logo
ពិធីបើកលក់ ប្លុកថ្មីដីឡូតិ៍ជាប់ដងព្រែកធម្មជាតិក្នុងបុរី អាម៉ូរី៧មករា
Updated on: May 30, 2022, 9:45 a.m.
Published on: September 6, 2020, 6:34 a.m.

ពិធីបើកលក់ ប្លុកថ្មីដីឡូតិ៍ជាប់ដងព្រែកធម្មជាតិក្នុងបុរី អាម៉ូរី៧មករា


ភ្នំពេញ៖ ប្លុកថ្មីដីឡូតិ៍ដងព្រែកធម្មជាតិ ក្នុងបុរីអាម៉ូរី៧មករា ត្រូវបានសម្ពោធបើកលក់ជាផ្លូវការ ក្រោមអធិបតីភាព ថ្នាក់ដឹកនាំ អ្នកចូលរួមជាដៃគូពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារពត័មានកាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។

លោក សួន វីរៈតារា អគ្គនាយកប្រតិបត្តបុរីអាម៉ូរី ៧មករា បានមានប្រសាសន៍ថា៖ «បុរីអាម៉ូរី៧មករា ត្រូវបានរចនាឡើងដោយស្ថាបត្យករ និង វិស្វករ ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត ដែលមាន បទពិសោធជាច្រើនឆ្នាំក្នុងការសាងសង់ រចនា និង ការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីធានានូវសោភ័ណភាព និងគុណភាពសំណង់របស់យើងអោយមានភាពរឹងមាំស្របទៅតាមបទដ្ឋានស្តង់ដាអន្តរជាតិ។» 

លោកក៏បានបន្ថែមថា៖ «គិតចាប់ពីថ្ងៃបើកលក់គម្រោងមកទល់បច្ចុប្បន្ន បុរី អាម៉ូរី៧មករា យើងខ្ញុំ បានធ្វើការសាងសង់ជោគជ័យរហូតដល់ ៧០% នៃគម្រោងទាំងមូល ហើយនឹងឈានដល់ការប្រគល់ផ្ទះនិងដីឡូតិ៏វគ្គទី១ ជូនអតិថិជន ក្នុងពេលឆាប់ៗខាងមុខនេះ។»

លើសពីនេះទៅទៀត លោកក៏បានបង្ហើបថា បុរីអាម៉ូរី ៧មករា នឹងមានគម្រោងវិនិយោគថ្មីមួយទៀត នៅដើមឆ្នាំថ្មីខាងមុខនេះផងដែរ។

លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់របស់បុរី អាម៉ូរី៧មករា ក៏បានបន្ថែមទៀតថា៖ «ដើម្បីឆ្លើយតបទៅនិងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន បុរី អាម៉ូរី៧មករា ក៏បានរៀបចំកម្មវិធីបើកលក់ប្លុកថ្មី ដីឡូតិ៏ដងព្រែក ជាមួយនិងការបញ្ចុះតម្លៃពិសេសរហូតដល់ ១៣% ព្រមទាំងទទួលបានទូរស័ព្ទស៊េរីទំនើបមួយគ្រឿងភ្លាម ដោយគ្រាន់តែមានប្រាក់ត្រឹម ៣០០ដុល្លាប៉ុណ្ណោះ ដែលការផ្ដល់ជូនដ៏ពិសេសនេះ មានរយៈពេលត្រឹមតែ ៣ថៃ្ងប៉ុណ្ណោះ គឺ ថៃ្ងទី ៥ ៦ និង ៧ ខែកញ្ញា ជាមួយនិងលក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួលទៅតាមលទ្ធភាពរបស់អតិថិជន។»

លោកក៏បានបន្ថែមទៀតថា៖ «បុរី អាម៉ូរី៧មករា ផ្តោតសំខាន់លើការរស់នៅបែបលំហែរ ដោយគម្រោងរបស់យើងមានការរៀបចំជាដងព្រែកធម្មជាតិ លំអដោយដើមឈើធំៗ សួនច្បារបៃតងលាយផ្កាចម្រុះពណ៍ កញ្ចុះសម្រាប់សម្រាកលំហែ ជិះទូក ស្ទូចត្រី  និង សួនកម្សាន្តសម្រាប់កុមារផងដែរ។ ដងព្រែក ក្នុងបុរី អាម៉ូរី៧មករា មានប្រភពទឹកចេញពីដៃទន្លេសាបហូរចាក់ទៅទន្លេមេគង្គ ជាដងព្រែកធម្មជាតិពិតៗ ដែលតែងតែមានទឹកគ្រប់រដូវកាល។ ដងព្រែកធម្មជាតិមួយនេះ មានសួនច្បារធំទូលាយ ដែលជាទីតាំងពិសេស ងាយស្រួលក្នុងការធ្វើលំហាត់ប្រាណ និង ការជួបជុំគ្រួសារជាលក្ខណៈភិចនិច ដែលមានខ្យល់អាកាសដ៏បរិសុទ្ធ និងបរិយាកាសលំហែយ៉ាងពិសេសបំផុត សម្រាប់ការរស់នៅ ក៏ដូចជាការវិនិយោគ។ សម្រាប់ ដីឡូតិ៏ថ្មីដែលជាទីតាំងនៅជាប់និងដងព្រែកធម្មជាតិនេះមានច្រើនទំហំ ស្របតាមតម្រូវការរបស់អតិថិជន ដែលងាយស្រួលក្នុងការសាងសង់គេហដ្ឋានការរៀបចំជាកន្លែងប្រកបអាជីវកម្ម និង ការវិនិយោគផ្សេងៗ ដែលក្នុងនោះរួមមានដីឡូត៍ទំហំ ៥ម៉ែត្រx២០ម៉ែត្រ, ទំហំ ១០ម៉ែត្រx២០ម៉ែត្រ និង ទំហំ ២០ម៉ែត្រx៣០ម៉ែត្រ ដែលមានតម្លៃត្រឹមតែ ៣ម៉ឺនដុល្លារប៉ុណ្ណោះ។»

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង 077 73 9999។

Comments