ក្នុងអំឡុងឆ្នាំ ២០១៩ តំបន់អចលនទ្រព្យជាច្រើនរួមទាំងការអភិវឌ្ឍលំនៅដ្ឋាន ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រើប្រាស់ចម្រុះត្រូវបានពង្រីកនៅលើទីផ្សារ។
ទោះជាយ៉ាងណាក៏ដោយលំនៅដ្ឋាននៅតែជាផ្នែកដ៏ធំបំផុតរបស់ទីផ្សារ ហើយជាមួយនឹងភាពប្រសើរឡើងនៃហេដ្ឋារ ចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ការអភិវឌ្ឍពាណិជ្ជកម្ម និងការប្រើប្រាស់ចម្រុះកាន់ តែច្រើននឹងកើតឡើង ក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ។ នេះជាការលើកឡើងរបស់លោកស្រី Zhou Miao អ្នកគ្រប់គ្រងផែនការរបស់ក្រុមហ៊ុន Agile Sky Residences។
គេយល់ច្បាស់ថាគម្រោងនេះមានសក្តានុពលខ្លាំងនៅក្នុងប្រទេសកម្ពុជា។ គម្រោងលំនៅដ្ឋានធំបំផុតមួយដែល ត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្តូរទីផ្សារអចលនទ្រព្យគឺលំនៅដ្ឋាន Agile Sky Residences ។ លំនៅដ្ឋាន Agile Sky Residences បានបង្កើតជាមួយនឹងបេសកកម្មដ៏សាមញ្ញមួយគឺ៖ មានគោលបំណងចាប់ផ្តើមនូវសករាជថ្មីនៃលំនៅដ្ឋានប្រណិតនៅកម្ពុជា។
លោកស្រី Zhou បានមានប្រសាសន៍ថា “លំនៅដ្ឋាន Agile Sky Residences គឺជាទីលំនៅដ្ឋានល្អបំផុតសម្រាប់មនុស្សជំនាន់ថ្មី នៅក្នុងទីក្រុង។ ខុនដូនីមួយៗត្រូវបានរចនាឡើងបែបស៊ីវិល័យ និងប្រើប្រាស់សម្ភារៈលំដាប់ទំនើប ចុងក្រោយបង្អស់ និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ ព្រមទាំងគ្រឿងសង្ហារិមដែលមានគុណភាពខ្ពស់” ។
រាជធានីភ្នំពេញមិនទាន់ត្រូវបានគេស្គាល់ជាទីក្រុងអាគារខ្ពស់ៗនៅឡើយទេ ប៉ុន្តែឆាប់ៗនេះនឹងមានការផ្លាស់ប្តូរ។ លំនៅដ្ឋាន Agile Sky Residences គ្រោងនឹងក្លាយជាអគារខ្ពស់ជាងគេមួយនៅក្នុងប្រទេស។ អគារនេះមានកម្ពស់ ៤៤ ជាន់ និងមានជិត ១,០០០ យូនីត។
តើលំនៅដ្ឋាន Agile ស្ថិតនៅកន្លែងណា?
គម្រោង Agile Sky Residences Residence ស្ថិតនៅទីតាំងល្អមួយក្នុងសង្កាត់បឹងកេងកង ៣ នៃរាជធានីភ្នំពេញ។ តំបន់នេះមានសេវាកម្មនៅជិតជាច្រើនដូចជា៖ សាលាអន្តរជាតិ មន្ទីពេទ្យ ហាងកាហ្វេ ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនទៀត។
លំនៅដ្ឋាន Agile Sky Residences ស្ថិតនៅខាងស្តាំមហាវិថីព្រះមុនីវង្សដែលជាផ្លូវធំមួយក្នុងរាជធានីភ្នំពេញ។
មធ្យោបាយធ្វើដំណើរមានភាពងាយស្រួលនៅ Agile Sky Residences។ លោកអ្នកអាចធ្វើដំណើរទៅមកបានលឿន និងរហ័ស។
ការវិនិយោគទៅជាមួយ Agile
យូនីតនៅ Agile Sky Residences Residences មានទំហំចាប់ពី ៣៩ ទៅ ១១១ ម៉ែត្រការ៉េ។ យូនីតនីមួយៗមានចាប់ពីប្រភេទស្ទូឌីយោ រហូតដល់យូនីតដែលមានបន្ទប់គេងបី។ យូនីតទាំងអស់ត្រូវបានធ្វើឡើងមានបរិវេណធំទូលាយ។ ការរស់នៅនៅក្នុងលំនៅដ្ឋាន Agile Sky Residences Residences មានភាពធំទូលាយ និងមានផាសុកភាព។
លោកស្រី Zhou ជឿជាក់ថាលំនៅដ្ឋាន Agile Sky Residences នឹងក្លាយជាជម្រើសលំនៅដ្ឋានដ៏ពេញនិយមសម្រាប់អ្នកទិញ។ លោកស្រីបានពន្យល់ថាគម្រោង Agile Sky Residences Residences ជាការអភិវឌ្ឍរបស់ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ ដែលអាចធានាបាននូវ សំណង់ដែលមានគុណភាពខ្ពស់។
លើសពីនេះទៅទៀតទីតាំងរបស់វាស្ថិតនៅចំកណ្តាលសង្កាត់បឹងកេងកង ៣ នៃរាជធានីភ្នំពេញ មានន័យថា វាអាចចេញចូលទៅតំបន់ពាណិជ្ជកម្មកណ្តាលនៃរាជធានីបានងាយស្រួល។ បើនិយាយពីការរចនាវិញមានលក្ខណៈប្លែកគេ និងល្អឥតខ្ចោះសម្រាប់ការរស់នៅ ឬការវិនិយោគ។
ការជួលមានការកើនឡើងជាប្រចាំនៅរាជធានីភ្នំពេញពីមួយឆ្នាំទៅមួយឆ្នាំ។ លោកស្រី Zhou បានបន្ថែមទៀតថាផលចំណេញពីការជួលត្រឡប់មកវិញនៅរាជធានីភ្នំពេញគឺខ្ពស់ជាងគេលំដាប់ទីបួននៅលើពិភពលោក។ នេះមានន័យថានៅពេលទីផ្សារមានការលូតលាស់ល្អ វិនិយោគិនអាចរំពឹងថានឹងមានលំហូរនៃការជួល ត្រឡប់មកវិញខ្ពស់ផងដែរ។
គម្រោងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Agile Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កំពូលទាំង ១០ នៅក្នុងប្រទេសចិនដែលគ្រប់ដណ្តប់លើវិស័យធំៗ ចំនួន ៨ រួមមាន៖ អចលនទ្រព្យ សេវាកម្មជីវិត ការអភិរក្ស ការអប់រំ សំណង់ ការគ្រប់គ្រងលំនៅដ្ឋាន ការវិនិយោគទុន និងការគ្រប់គ្រងអចលនទ្រព្យពាណិជ្ជកម្ម។ Agile Sky Residences Residence ត្រូវបានរចនាដោយលោក Patrick Leung អ្នករចនាផ្ទៃខាងក្នុងដ៏ល្បីល្បាញមួយរូបមកពីហុងកុង ដែលបានឈ្នះពានរង្វាន់អន្តរជាតិជាង ២០០ ពានរង្វាន់។
ចូលរួមជាមួយគម្រោង Agile Sky Residences
គម្រោង Agile Sky Residences បានចាប់ផ្តើមសាងសង់ហើយ។ មិនយូរទេគម្រោងនេះនឹងត្រូវបានបញ្ចប់។ ការបញ្ចប់គម្រោងទាំងមូល និងការប្រគល់លំនៅដ្ឋានគ្រោងនឹងធ្វើឡើងនៅឆ្នាំ ២០២២ ។
គម្រោងនេះគឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់មនុស្សគ្រប់រូបនៅក្នុងទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ។ លំនៅដ្ឋានដ៏អស្ចារ្យនេះអាចលក់ចេញយ៉ាងងាយស្រួលមុនពេលគម្រោងត្រូវបញ្ចប់។ សូមកុំឱកាសនេះកន្លង ហួសឲ្យសោះ។
សូមផ្ញើសារ ឬទូរស័ព្ទមកយើងនៅថ្ងៃនេះដើម្បីស្វែងយល់បន្ថែមអំពីគម្រោង Agile Sky Residences៕
ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ!
Comments