+855 92 92 1000
Logo
អូស្ត្រាលីបោះទុនវិនិយោគលើគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅក្នុងក្រុងភ្នំពេញ
Updated on: June 6, 2022, 5:06 p.m.
Published on: November 2, 2016, 7:27 a.m.
Realestate News

អូស្ត្រាលីបោះទុនវិនិយោគលើគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅក្នុងក្រុងភ្នំពេញ


Horizontal-Ribbon-Editorial

cheap-house

កន្លងមកយើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ ដែលជាគម្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Worldbridge Land លោក ឧកញ៉ា សៀ ឫទ្ធី ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុននេះដែលបានលើកឡើងថា គម្រោងនេះមានចម្ងាយ១៧គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ។

ក្រុមហ៊ុន Worldbridge Land នឹងវិនិយោគទឹកប្រាក់ប្រមាណជា ១០០លានដុល្លារ ហើយគម្រោងនេះ នឹងចាប់ផ្តើមដំណើរការសាងសង់នៅដើមឆ្នាំ២០១៧ ដោយចំណាយពេលប្រមាណជា២ឆ្នាំដើម្បីបញ្ចប់ការសាងសង់របស់ខ្លួន។

ហើយម្យ៉ាងទៀតកាលពីពេលថ្មីៗកន្លងមកនេះក្រុមហ៊ុនក៏បានបង្ហាញពីប្លង់មេរបស់គម្រោងដែលគម្រោងនេះនឹងត្រូវគ្រប់ដណ្តប់លើផ្ទៃដីសរុបប្រមាណជា ២០២,០០០ម៉ែត្រការ៉េក្នុងនោះមាន ទំហំ១០៧,០០៨ម៉ែត្រការ៉េនឹងត្រូវសាងសង់ជាលំនៅដ្ឋាន ចំណែកឯផ្ទៃដី ៧៦,០០៤ម៉ែត្រការ៉េត្រូវធ្វើជាផ្លូវ និងសួនកំសាន្ត។

សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប និងមធ្យមអាចមានលទ្ធភាពទិញលំនៅដ្ឋានពីគម្រោងនេះបានដោយយូនីតនីមួយៗមានតម្លៃចាប់ពី២៥,០០០ដុល្លារទៅ៣០,០០០ដុល្លារ។

យោងទៅតាមទីភ្នាក់ងារសារព័ត៌មានជាតិ (AKP) បង្ហាញថា ក្នុងពេលថ្មីៗនេះ វិនិយោគិនក្នុងស្រុក និងប្រទេសអូស្ត្រាលីបានព្រមព្រៀងលើគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យមួយផ្សេងទៀត សម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម។ សម្រាប់គម្រោងថ្មីនេះនឹងត្រូវចំណាយទឹកប្រាក់វិនិយោគប្រមាណជា២៥ លានដុល្លារអាមេរិក។

គម្រោងអភិវឌ្ឍន៍ថ្មីនេះមានទីតាំងនៅក្នុងខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យក្រុងភ្នំពេញប៉ុន្តែសម្រាប់កាលបរិច្ឆេទពេលវេលាសាងសង់គឺមិនទាន់បានបង្ហាញជាផ្លូវការនៅឡើយ។

ជាមួយនឹងគម្រោងនេះរចនាបទលំនៅដ្ឋាននឹងត្រូវរចនាជា៣ប្រភេទផ្សេងៗគ្នា លំនៅដ្ឋានបែបខ្មែរនឹងមានតម្លៃ ២០,០០០ដុល្លារលំនៅដ្ឋានបែបខ្មែរអូស្ត្រាលីនឹងមានតម្លៃ២៥,០០០ដុល្លារ និងមួយប្រភេទទៀតរចនាទៅតាមបែបខ្មែរបារាំង នឹងមានតម្លៃ៣០,០០០ដុល្លារ។

សម្រាប់អតិថិជនដែលទិញគម្រោងនឹងទទួលបានភាពងាយស្រួលដោយសារតែអតិថិនជនអាចបង់រំលស់ត្រឹមតែ១០០ដុល្លារប្រចាំខែ គម្រោងនឹងចំណាយពេលចំនួន១៨ ខែក្នុងបញ្ចប់ការសាងសង់របស់ខ្លួន។

សិក្សាពីគម្រោង អភិវឌ្ឍន៍ថ្មីៗនៅកម្ពុជា ជាមួយ Realestate.com.kh!

borey-ads-580-x-90-khmer

Comments