ជាមួយចំនួនប្រជាជនសរុបច្រើនជាង ១៦ លាននាក់ និង បន្ដកើនឡើងជាលំដាប់នោះ ប្រទេសកម្ពុជា កំពុងតែជួបប្រទះជាមួយការកើនឡើងនៃការធ្វើចំណាក់ស្រុករបស់ប្រជាជនទៅកាន់ទី ក្រុងធំៗដើម្បីរកការងារធ្វើ។
ជាឧទាហរណ៍ខណៈពេលបច្ចុប្បន្ននេះទីក្រុងភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជាមានចំនួនអ្នក រស់នៅច្រើនជាង ២ លាននាក់ ហើយ កំណើននេះគឺលឿន ហើយលើសពីលទ្ធភាព និងធនធានដែលក្រុង មានសម្រាប់ការកើនឡើងនេះ ជាពិសេសបញ្ហានៃការកង្វះខាតលំនៅដ្ឋាន។
ដោយមើលឃើញពីការកើនឡើងនៃតម្រូវការលំនៅដ្ឋាននេះ មានក្រុមហ៊ុនអភិវឌ្ឍទាំំងក្នុង និងក្រៅ ស្រុកជាច្រើនបានចាប់យកឱកាសនេះ តាមរយៈការអភិវឌ្ឍគម្រោងលំនៅដ្ឋានថ្មីជាច្រើន ដោយមាន ទាំងប្រភេទ ខុនដូ ផ្ទះវីឡា និង ផ្ធះល្វែង ឬបុរី ខណៈពេលដែលទីក្រុងកំពុងត្រូវបានពង្រីក។
ប្រភេទផ្ទះបុរី ឬពេលខ្លះត្រូវបានហៅថាផ្ទះល្វែងនោះគឺកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ក្នុង ចំណោមក្រុមអ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ និងអ្នកស្វែងរកទិញផ្ទះ ដោយសារតែវាមានតម្លៃធូរថ្លៃ ហើយ មាននូវអ្វីៗគ្រប់យ៉ាងដែលអ្នកទិញចង់បាន។
របាយការណ៍ចុងក្រោយរបស់ V-Trust Appraisal បានព្យាករណ៍ថា ចំនួនផ្ទះសង់ថ្មីនៅតាម បុរីធំៗនៅភ្នំពេញនឹងកើនដល់ជិតកន្លះលានខ្នងនៅឆ្នាំ២០៣០។
លោក កែវ រា៉ឌី អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន LeJu Development Cambodia បានប្រាប់ គេហទំព័រអចលនទ្រព្យ Realestate.com.kh ថា ក្រុមហ៊ុនរបស់លោកមានបំណងចង់ក្លាយជាអ្នកអភិវឌ្ឍ គម្រោងអចលនទ្រព្យឈានមុខគេមួយសម្រាប់ទីផ្សារអចលនទ្រព្យក្នុងទីក្រុងភ្នំពេញដែលកំពុងបន្ដ កើនឡើងឥតឈប់ឈរ។
ដើម្បីអាចសម្រេចគោលដៅនេះ ក្រុមហ៊ុនរបស់លោកបានអភិវឌ្ឍគម្រោងលំដ្ឋាន ដែលមានតម្លៃសមរម្យ និងមានគុណភាពល្អ ដែលអាចធានាបានភាពសមរម្យស្របតាមស្តង់ដារការស់នៅរបស់ប្រជាជន សម័យថ្មី។ គម្រោងថ្មីនេះមានឈ្មោះបុរី អេល ជេ។
លោករ៉ាឌី បានបញ្ចាក់បន្ថែមថាចំណុចដែលកាន់តែពិសេសរបស់គម្រោងបុរី អេល ជេ នោះគឺទីតាំង របស់វា។ គម្រោង អេល ជេ មានទីតាំំងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលជាខណ្ឌមួយកំពុងតែមាន ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលហ៊ុំមព័ទ្ធទៅដោយ សាលារៀងជាតិ និង អន្ដរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្ម ធំៗ មន្ទីពេទ្យ និង មជ្ឈមណ្ឌលកំសាន្ដផ្សេងៗទៀត ហើយជាពិសេសគឹវាមានចំងាយត្រឹមតែ១០នាទី ប៉ុណ្ណោះពីព្រះលានយន្ដហោះអន្ដរជាតិរាជធានីភ្នំពេញ។
ផ្ទះនៅក្នុងបុរី អេល ជេ គឺត្រូវបានរចនាដោយផ្ចិតផ្ចង់បំផុត ជាមួយផ្លូវរដ្ឋដែលមានទំហំរបស់ទៅដល់ ៣០ ម៉ែត្រ។ ចំណែកឯការសាងសង់វិញគឺត្រូវបាន “ត្រួតពិនិត្យយ៉ាងម៉់ត់ចត់” ដោយវិស្វករជនជាតិអង់ គ្លេស ដែលមានបទពិសោធន៍ការងារច្រើនឆ្នាំនៅក្នុងវស័យសំណង់។ លោករ៉ាឌី បានបន្ថែមទៀតថា “គម្រោងនេះបានទទួលនូវលិខិតអនុញ្ញាតគ្រប់ទាំងអស់ ហើយក្រុមហ៊ុននឹងផ្ដល់ជូនជាប្លង់រឹងទៅដល់ អ្នកទិញផងដែរ”។
ផ្ទះនៅក្នុងបុរី អេល ជេ គឺមានទំហំសរុបចាប់ពី ៩៤ ទៅដល់ ១៧៣ ម៉ែត្រការ៉េ ជាមួយទំហំដី ចាប់ពី ៦៨ ទៅដល់ ១៨៩ ម៉ែត្រការ៉េ ជាមួយតម្លៃសមរម្យចាប់ពី ៦,៤៤០០ ដុល្លារក្នុងមួយយូនីត។ បុរី អេលជេ គឺជាគឺជាគម្រោងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ក្លាយជាម្ចាស់នៃផ្ទះដំបូងរបស់ពួកគេ។
លោករ៉ាឌី ជឿថាគម្រោង អេល ជេ ជាលំនៅដ្ឋានមួយដែលផ្តល់ផលចំណេញខ្ពស់ (ឡើងថ្លៃលឿន) ដោយសារវាមានទីតាំងនៅក្នុងក្រុង ហើយគម្រោងស្ថិតនៅលើផ្លូវរដ្ឋ ៣០ ម៉ែត្រ ដែលហ៊ុំព័ទ្ធ ជុំវិញដោយរោងចក្រឧស្សាហ៏កម្មជាច្រើន និងងាយស្រួលក្នុងការប្រកបអាជីវកម្ម៕
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
Comments