កំណើនខុនដូបានកើនឡើងជាលំដាប់ ហើយខុនដូក៏មានប្រជាប្រិយគួរឱ្យកត់សម្គាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ ។ មិនតែប៉ុណ្ណោះ ភ្នំពេញគឺជាទីក្រុងមួយដែលមានសក្តានុពលសម្រាប់ការវិនិយោគមកពីក្រៅប្រទេស ។ កំណើនខុនដូបានកើនឡើងជាលំដាប់នៅក្នុងរាជធានីភ្នំពេញ ហើយខុនដូក៏មានប្រជាប្រិយគួរឱ្យកត់សម្គាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ ។
ខុនដូជាច្រើនមានទីតាំងនៅក្នុងទីក្រុង និងកំពុងរីកដុះដាលនៅតាមទីប្រជុំជនក្នុងទីក្រុង ហើយខ្លះទៀតកំពុងបង្កើតនូវភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ដោយរួមមានហាងលក់គ្រឿងទេស, សាខាធនាគារ និងអាជីវកម្មផ្សេងទៀតជាដើម ជាមួយនឹងភាពងាយស្រួលមិនពិបាកបារម្ភអំពីការកកស្ទះច្រើន ។
ប្រសិនបើអ្នកកំពុងគិតអំពីទីតាំងជាក់លាក់មួយសម្រាប់ការទិញខុនដូដែលមានសក្តានុពលសូមពិនិត្យមើលតំបន់នោះថាតើវាមានសក្តានុពលខ្លាំងប៉ុនណា ។ ប្រសិនបើសម្លេងរំខានឬពន្លឺគឺជាបញ្ហាសម្រាប់អ្នកនេះប្រហែលជាមិនមែនជាជម្រើសត្រឹមត្រូវទេ ។ ដើម្បីឱ្យជីវិតរបស់លោកអ្នកកាន់តែមានភាពងាយស្រួល realestate.com.kh នឹងបង្ហាញអំពីលក្ខណៈសម្បត្តិ៥យ៉ាងសម្រាប់ការរស់នៅខុនដូ ៖
ទី១-ជួយសន្សំពេលវេលាងាយស្រួលក្នុងការធ្វើការ
ជាធម្មតាគម្រោងខុនដូនីមួយៗត្រូវបានអ្នកវិនិយោគមួយចំនួនសាងសង់ភាគច្រើនស្ថិតនៅកណ្តាលរាជធានីភ្នំពេញដើម្បីជាការងាយស្រួលក្នុងការធ្វើដំណើរទៅមកក្នុងរាជធានីភ្នំពេញដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកកន្លែងធ្វើការ ដែលវាខុសប្លែកពីគម្រោងផ្ទះបុរីមួយចំនួនដែលត្រូវរសាត់អណ្តែតកាន់តែឆ្ងាយទៅៗពីកណ្តាលក្រុង ។
២-ផ្តល់អារម្មណ៍នៃការរស់នៅបែបឯកជន និងស៊ីវិល័យ
សម្រាប់លោកអ្នកដែលមានបំណងក្នុងការរស់នៅតាមបែបផែនជីវិតស៊ីវិល័យ និងប្រកបដោយឯកជនភាព ខុនដូ ជាជម្រើសសាកសមល្អបំផុតសម្រាប់លោកអ្នក ដោយហេតុថា ខុនដូ ងាយស្រួលរស់នៅមិនមានការរំខានពីបរិស្ថានខាងក្រៅនោះឡើយ ។
៣-សុវត្ថិភាពខ្ពស់
គម្រោងខុនដូជាច្រើនដែលកំពុងបង្ហាញខ្លួននៅក្នុងរាជធានីភ្នំពេញគឺតែងតែផ្តោតសំខាន់លើបញ្ហាសុវត្ថិភាពជាចំបងដោយអ្នកអភិវឌ្ឍន៍ទាំងនោះមានផ្តល់ជូននូវសន្តិសុខការពារយាមកាម២៤ម៉ោងក្នុង១សប្តាហ៍ដែលផ្តល់សុវត្ថិភាពខ្ពស់សម្រាប់អ្នករស់នៅខុនដូ ។
៤-ទីតាំងល្អ
ចំណុចសំខាន់របស់គម្រោងខុនដូជាច្រើនគឺផ្សារភ្ជាប់ទៅនឹងតំបន់ និងទីតាំងរបស់ខ្លួនដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការធ្វើដំណើរដូចជា ជិតផ្សារទំនើប, តំបន់កំសាន្ត, ភោជនីយដ្ឋាន ។ល។
៥-មិនពិបាកក្នុងការជួសជុល
ខុសប្លែកពីគម្រោងផ្ទះនានា ការស្នាក់នៅខុនដូគឺផ្តល់ភាពងាយស្រួលដោយមិនបារម្ភអំពីការជួសជុលនានាដែលកើតមានឡើងព្រោះថា ម្ចាស់គម្រោងខុនដូមានផ្តល់មកជាមួយនឹងសេវាកម្មជួលជុលរួចជាច្រើនករណីដែលមានតម្រូវការណាមួយពីអតិថិជនដោយមិនធ្វើឱ្យអតិថិជនពិបាកក្នុងការដើររកជាងនានាមកជួសជុល ។
តើអ្នកគួរជ្រើសរើសគម្រោងខុនដូមួយណាល្អ និងមានចំណុចពិសេសទាំងនោះ?
គម្រោង ផាក ២១ រេសុីឌិន មានទីតាំងស្ថិតនៅចំណុចទីប្រជុំជននៃតំនប់ពាណិជ្ជកម្មកណ្ដាល នៃរាជធានីភ្នំពេញ។ ផាក ២១ រេសុីឌិន ជាគម្រោងដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ។
គម្រោង ផាក ២១ រេសុីឌិន កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន។
ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថី ម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេស៊ីឌិន ។ មិនតែប៉ុណ្ណោះគម្រោង ផាក ២១ រេស៊ីឌិន ទើបតែបញ្ចប់កម្មវិធីសម្ពោធ «ការបញ្ចប់គ្រោងអគារ» កាលពីពេលថ្មីៗនេះ ។ អ្នកអភិវឌ្ឍន៍នៃគម្រោង PARC 21 Residence ក៏មានការផ្តល់ជូនពិសេសថ្មីលើយូនីតដែលកំពុងដាក់លក់ដោយមានការបញ្ចុះតម្លៃ 12% ៕
Comments