+855 92 92 1000
Logo
គម្រោង Woodland Residence លំនៅដ្ឋានបែបធម្មជាតិនៅក្នុទីក្រុង
Updated on: June 6, 2022, 5:02 p.m.
Published on: December 13, 2018, 11:12 a.m.

គម្រោង Woodland Residence លំនៅដ្ឋានបែបធម្មជាតិនៅក្នុទីក្រុង


នៅពេលនិយាយពីភាគខាងជើង មនុស្សភាគច្រើនប្រាកដជាស្គាល់តំបន់​ទួលគោក ប៉ុន្តែនៅពេលនិយាយពីតំបន់ខាងត្បូងនៃរាជធានីវិញ នៅពេលបច្ចុប្បន្ននេះគេក៏ចាប់ផ្តើមស្គាល់ខណ្ឌមានជ័យ ដែលជាតំបន់មានសក្តានុពលបំផុតសម្រាប់ការស់នៅ និងការធ្វើការ។ ជាការពិតណាស់ ខណ្ឌមានជ័យកំពុងមានកំណើនឡើងគួរឲ្យកត់សម្គាល់ទាក់ទងនឹងការវិនិយោគថ្មីៗ។ គម្រោង Woodland Residences   ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យគឺជាគម្រោងមួយ ដែលនឹងធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញ។

គម្រោង Woodland Residences មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី ហ៊ុន​ សែន ដែលនឹងក្លាយ ជាវិថីពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រទេស។ លើសពីនេះទៀត ទីតាំងទី៣ នៃគម្រោង ផ្សារទំនើបអ៉ីអន ដែលជាផ្សារដ៏មានប្រជាប្រិយភាពនឹងមានបោះទុនវិនិយោគនៅតាមបណ្តោយផ្លូវមួយនេះ។ គ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៣ផ្សារទំនើបអ៉ីអន៣នឹងមានទំហំធំជាងអ៉ីអន១ និងអ៉ីអន២ នៅទីក្រុងសែនសុខ។

សូមកុំបារម្ភអំពីការរង់ចាំការអភិវឌ្ឍសេវាកម្មនានានៅក្នុងតំបន់នេះដោយសារនៅនៅក្នុងខណ្ឌ មានជ័យមានហាងកាហ្វេល្បីៗ ហាងលក់សម្លៀកបំពាក់ និងកន្លែងពាណិជ្ជកម្មតូចធំត្រូវបានបង្កើតឡើងរួចស្រេច ។ ក្នុងនោះក៏មានដូចជាសាលាអន្តរជាតិ ISPP សាកលវិទ្យាល័យភូមិន្ទ នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ ជារួមទៅតំបន់នេះពិតជាកន្លែងដ៏សាកសមបំផុតសម្រាប់ក្រុមគ្រួសារ។

គម្រោងបុរីថ្មីនេះជាការអភិវឌ្ឍរបស់ក្រុមហ៊ុន Naki Group ដែលជាអ្នកអភិវឌ្ឍលំនៅដ្ឋានប្រណិត ស្របតាមស្តង់ដារអន្តរជាតិ។ គម្រោង Woodland Residences ធានាផ្តល់ជូនអ្វីគ្រប់យ៉ាង ដែលជា តម្រូវការសម្រាប់ជីវិតបែបទាន់សម័យ។ សេវាកម្មដូចជា អាងហែលទឹក ក្លឹបកម្សាន្ត ហាងកាហ្វេ ហាងទំនិញដ៏ងាយស្រួល និងប្រព័ន្ធសុវត្ថិភាព២៤ម៉ោងសម្រាប់ប្រជាពលរដ្ឋ។ លើសពីនេះទៀត ក្រុមហ៊ុនស្ថាបត្យកម្មសឹង្ហបុរី Ong & Ong បានបង្កើតកន្លែងដ៏ស្រស់ស្អាតនៅគ្រប់ទីកន្លែង ដែលធ្វើ យ៉ាងណាឲ្យទីនេះក្លាយជាតំបន់លំនៅដ្ឋានយ៉ាងពិតប្រាកដ។

លំនៅដ្ឋាន៨៥ខ្នងនៅក្នុងគម្រោងអភិវឌ្ឍន៍នេះមាន៣ប្រភេទខុសៗគ្នាដូចជា វីឡាកូនកាត់ ផ្ទះអាជីវកម្ម វីឡាភ្លោះ​និងវីឡាឃ្វីន។ ផ្ទះគ្រប់ប្រភេទមានកម្ពស់៣ជាន់ត្រូវបានបំពាក់ដោយគ្រឿង សង្ហារិម និងគ្រឿងបរិក្ខារ និងមានកន្លែងចតយានយន្តធំទូលាយអាចដាក់រថយន្តបានចំនួន២។

គ្រឿងឈើពីខាងក្នុងនិងដើមឈើពីខាងក្រៅនឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយភ្ជាប់ជាមួយលក្ខណៈធម្មជាតិ។​ ពន្លឺធម្មជាតិគ្រប់គ្រាន់អាចចូលតាមបង្អួចហើយគ្រប់ជាន់​នីមួយៗត្រូវបានរចនាឡើងអាចឲ្យមានខ្យល់ចេញចូលបានយ៉ាងល្អ។ រស់នៅក្នុងគម្រោង  Woodland Residences ប្រៀបដូចជារស់នៅក្នុងផ្ទះលំហែកាយធម្មជាតិ៕

អញ្ជើញទៅទស្សនាផ្ទះគំរូដោយផ្ទាល់ ឬទាក់ទងដោយផ្ទាល់ដោយផ្ទាល់មកក្រុមការងាររបស់យើងដោយផ្ទាល់តាមរយៈលេខទូរសព្ទ ០១៧ ៤៣៦​ ៧៥៦!

Comments