+855 92 92 1000
Logo
ហេតុអ្វីគួរមានមេធាវីពេលទិញអចលនទ្រព្យមុនគម្រោងនៅកម្ពុជា? ដំបូន្មានសម្រាប់ អ្នកទិញផ្ទះថ្មី (ភាគ៣)
Updated on: June 6, 2022, 5:03 p.m.
Published on: October 7, 2017, 5:45 p.m.

ហេតុអ្វីគួរមានមេធាវីពេលទិញអចលនទ្រព្យមុនគម្រោងនៅកម្ពុជា? ដំបូន្មានសម្រាប់ អ្នកទិញផ្ទះថ្មី (ភាគ៣)



ការទិញគេហដ្ឋានមុនគម្រោងអាចជាការបារម្ភមួយសម្រាប់អ្នកចង់ទិញលំនៅដ្ឋានថ្មីប៉ុន្តែវាអាចមានគុណសម្បត្តិលើកត្តាតម្លៃទីតាំងអចលនទ្រព្យការផ្តល់ជូនពិសេសៗនិងផលចំណេញពីការវិនយោគ។ កាលពីសប្តាហ៍មុន Realestate.com.kh បានពន្យល់អំពីចំណុចទាំងនេះនៅក្នុង “អត្ថបទភាគទី១ និងទី២”។ សប្តាហ៍នេះយើងនឹងបកស្រាយបន្ថែមទៀតលើផ្នែកច្បាប់ និងផលប្រយោជន៍នៃការធានាផ្នែកច្បាប់ដែលនេះដើម្បីធានាថាអ្នកទិញអចលនទ្រព្យបានយល់ច្បាស់អំពីការទិញគេហដ្ឋានមុនគម្រោង។

ខាងក្រោមនេះជាចំណុចពិសេសមួយបន្ថែមទៀតដែល Realestate.com.kh ផ្ដល់ជូនអ្នកទិញអចលនទ្រព្យទាំងឡាយឲ្យធ្វើការស្វែងយល់មុននឹងធ្វើការសម្រេចចិត្តទិញពីគម្រោងអភិវឌ្ឍន៍ណាមួយ​៖

ហេតុអ្វីអ្នកគួរប្រើប្រាស់សេវាកម្មមេធាវី៖

ទិញអចលនទ្រព្យមុនគម្រោងមានភាពស្មុគស្មាញជាងទិញអចលនទ្រព្យដែលបញ្ចប់ការសាងសង់រួចរាល់។ ដោយសារការទិញមុនគម្រោងមាននឹងមានហានិភ័យ និងការប្រែប្រួលច្រើន។ ជាពិសេសប្រសិនបើអ្នកជាជនជាតិបរទេសអាចមានភាពស្មុគស្មាញជាច្រើនពាក់ព័ន្ធនឹងផ្នែកច្បាប់និងព័ត៌មានលម្អិតដែលប៉ះពាល់ដល់ការលក់ដែលអ្នកមិនបានដឹង។

សម្រាប់អ្នកចាប់ផ្តើមទិញលើកដំបូងប្រទេសជាច្រើនមានការលក់មុនគម្រោងបែប cooling-off period ។ នេះមានន័យថាអ្នកមានសិទ្ធិស្របច្បាប់ក្នុងការផ្លាស់ប្តូរចិត្តរបស់អ្នកបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចសន្យាទិញ រួចរាល់ ហើយបោះបង់កិច្ចសន្យានោះ។ រយៈពេលដែលអ្នកត្រូវសម្រេចចិត្តអាចខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ និងទំហំនៃការចំណាយក៏អាចខុសគ្នាដែរ។ គម្រោងអភិវឌ្ឍន៍ប្រហែលជាអាចនឹងមិនបញ្ចប់ការសាងសង់។ ការធ្វើការវិនិច្ឆ័យច្បាស់លាស់ដោយខ្លួនឯងដើម្បីមើលថាតើអ្នកអភិវឌ្ឍន៍មានប្រវត្តិការងារល្អដែរឬទេដូច្នេះការធ្វើការជាមួយមេធាវីគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារខ្លួនអ្នកពីសេណារីយ៉ូដ៏អាក្រក់បំផុតនេះ។

យូនីតដែលបានបញ្ចប់ការសាងសង់ប្រហែលជាខុសគ្នាពីប្លង់ដែលបានកំណត់។ មានពេលខ្លះការខុសគ្នាគឺបណ្តាលមកពីហេតុផលដ៏ល្អមួយដូចជាការដោះស្រាយលើចំណុចខ្វះខាតនៅក្នុងប្លង់ដែលអ្នកអភិវឌ្ឍន៍មិនបានដឹងនៅពេលចុះហត្ថលេខា។ ពេលខ្លះគឺដោយសារតែកំហុសរបស់មនុស្ស ឬការត្រួតពិនិត្យជាដើម។ កិច្ចសន្យានេះអាចអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ធ្វើការផ្លាស់ប្តូរក្នុងដែនកំណត់មួយជាមួយហេតុផលសមរម្យដោយគ្មានចាំបាច់មានការអនុញ្ញាតពីអ្នកប៉ុន្តែការផ្លាស់ប្តូរសំខាន់ៗដោយគ្មានការអនុញ្ញាតរបស់អ្នកត្រូវជារឿយៗត្រូវបានហាមឃាត់។

ការនិយាយជាមួយមេធាវីអំពីអ្វីដែលជាទម្លាប់ធម្មតាក្នុងដែនសមត្ថកិច្ចនេះអាចជួយអ្នកឱ្យយល់ពីទំហំនៃការរំពឹងទុក។ ចំណុចពិបាកមួយផ្សេងទៀតដែលគួរតែពិភាក្សាជាមួយមេធាវីរបស់អ្នក ប្រសិនបើអ្នកទទួលបានការធានារ៉ាប់រងលើផលចំណេញនៃការជួលត្រលប់ (GRR) ។ ការធានារ៉ាប់រងលើផលចំណេញនៃការជួលត្រលប់នៅមានយុទ្ធសាស្ត្រថ្មីនៅកម្ពុជាដូច្នេះគឺមិនទាន់មានការយល់ដឹងច្បាស់លាស់នៅឡើយ។ ក្នុងករណីដែលការធានាការធានារ៉ាប់រងគ្រាន់តែជាការសន្យាលើក្រដាសស្នាមពួកគេមិនអាចទាន់ទុកចិត្តបាននោះទេ។ មេធាវីល្អអាចអាន និងយល់ពីគំនិតថាតើព័ត៌មានលម្អិតនេះពិតជាមានតម្លៃពិតប្រាកដ ឬអត់។ សូមអានអំពីការណែនាំនៃការធានារ៉ាប់ រងលើផលចំណេញនៃការជួលត្រលប់ពី Realestate.com.kh ។

ស្វែងរកអចលនទ្រព្យលក់មុនគម្រោងនៅថ្ងៃនេះជាមួយ Realestate.com.kh! ឬចង់អានអត្ថបទភាគ១ ​និងភាគ២ របស់យើងនៅទីនេះ!

 

 

Comments