ជាមួយនឹងប្រព័ន្ធលូទឹកដែលមិនទាន់រៀបចំត្រឹមត្រូវនៅទីក្រុងភ្នំពេញ ទឹកភ្លៀងធ្លាក់ខ្លាំងបានជន់លិចទីក្រុងក្នុងអំឡុងរដូវមូសុងវស្សា ហើយជាទូទៅមានផលប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មមួយចំនួនទៀតផងដែរ។ លើសពីនេះទៀតរដូវវស្សាហាក់ដូចជាកាត់បន្ថយការសកម្មភាពអចលនទ្រព្យនៅក្នុងទីផ្សារ ដោយសារតែអ្នកទិញភាគច្រើនមិនមានបំណងទិញក្នុងអំឡុងពេលមានទឹកលិចនោះទេ។
លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុនឃីរៀលអ៊ីស្ទេតបានមានប្រសាសន៍ថា “រដូវវស្សាមានផលប៉ះពាល់ជាអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដោយបានកាត់បន្ថយប្រតិបត្តិការទីផ្សារ។ ក្នុងអំឡុងរដូវនេះមិនសូវមានអ្នកមានបំណងទិញអចលនទ្រព្យទេដោយសារតែការថយចុះនៃសកម្មភាពសេដ្ឋកិច្ច។”
លោកសៀបបានបន្ថែមថា “អ្នកលក់នៅតែមានដាក់លក់អចលនទ្រព្យច្រើនក្នុងរដូវវស្សា បើទោះបីជាលក្ខខ័ណ្ឌអាកាសធាតុមិនសូវអំណោយផលសម្រាប់ប្រតិបត្តិការអចលនទ្រព្យជាទូទៅក៏ដោយ។ ត្រឹមកម្រិតខ្លះរដូវវស្សាកាត់បន្ថយប្រាក់ចំណេញរបស់អាជីវកម្មមួយចំនួនដូចជាហាងលក់រាយដែលប្រឈមនឹងការថយចុះអតិថិជន។ ហើយជាក់ស្តែងអ្នកទិញអចលនទ្រព្យផ្អាកមួយរយៈរងចាំពេលរដូវប្រាំងមកដល់។”
លោក អ៊ិន ស៊ីថា អ្នកពិគ្រោះយោបល់អចលនទ្រព្យទ្រព្យឯករាជ្យប្រចាំគេហទំព័រ cambodia21.com បានមានប្រសាសន៍ថា “រដូវវស្សាបានកាត់បន្ថយអ្នកទិញមួយចំនួន បើប្រៀបធៀបទៅនឹងរដូវប្រាំងដោយ សារស្ថានភាពផ្លូវមិនល្អ។ វាមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ទឹកក្នុងទីក្រុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ ផលប៉ះពាល់ខ្លាំងបំផុតគឺដីធ្លីគេមិនអាចទៅមើលដីឡូតិ៍នៅរដូវវស្សាបាននោះទេដូច្នេះហើយវាបានកាត់បន្ថយការទិញលក់ក្នុងអំឡុងពេលនេះ។
ទន្ទឹមជាមួយគ្នានេះ លោក យឹម សុជាតិ នាយកក្រុមហ៊ុនអចលនទ្រព្យខេមឌី (CDN Property) Co. , Ltd បានមានប្រសាសន៍ថា “វាមានភាពលំបាកក្នុងការស្វែងរកអតិថិជននៅរដូវវស្សា។ សកម្មភាពសេដ្ឋកិច្ចមិនល្អក្នុងអំឡុងរដូវនេះ ជាធម្មតាអតិថិជនបន្ថយការទិញផលិតផល។ ម្យ៉ាងវាជាពេលវេលាសម្រាប់កសិករធ្វើកសិកម្មរបស់ពួកគេ ដូច្នេះជាសកម្មភាពអាជីវកម្មទូទៅចាប់ពីហាងលក់រាយដល់ អចលនទ្រព្យនឹងមិនទទួលបានការទិញច្រើនពីអតិថិជនទេ។”
ទោះជាយ៉ាងណាក៏ដោយរដូវវស្សាអាចជាពេលវេលាដ៏ល្អសម្រាប់អ្នកទិញអចលនទ្រព្យ ដោយសារក្នុងអំឡុងពេលនេះពួកគេអាចពិនិត្យមើលគ្រប់ទិដ្ឋភាពនៃអចលនទ្រព្យ ដូចជាស្ថានភាពទឹកជំនន់គុណភាពសំណង់ និងការជ្រាបទឹក។ បន្ទាប់ពីពិនិត្យមើលគ្រប់ចំណុចទាំងអស់អ្នកទិញអាចមើល ឃើញថាអចលនទ្រព្យមានលក្ខណៈល្អកម្រិតណា។
លើសពីនេះទៀតតម្លៃអចលនទ្រព្យក្នុងរដូវវស្សាក៏អាចសមរម្យជាងនៅរដូវក្តៅផងដែរ។ អ្នកទិញទំនង ជានឹងទទួលបានអំណាចចរចាបន្ថែមទៀតក្នុងរដូវវស្សាខណៈដែលអ្នកទិញមិនសូវមាន។
លោកស៊ីថាបានបន្ថែមទៀតថា “ដោយសារតែការធ្វើប្រតិបត្តិការអចលនទ្រព្យមានកម្រិតក្នុងរដូវវស្សាអ្នកលក់អចលនទ្រព្យនៅកម្ពុជាត្រូវចេះធ្វើយុទ្ធសាស្រ្តផ្សព្វផ្សាយដើម្បីឲ្យលក់បានឆាប់រហ័ស។ ជាមួយនឹងគោលដៅនេះ ការផ្សព្វផ្សាយដើម្បីឲ្យព័ត៌មាននៃការលក់ទៅដល់អតិថិជនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពទាំងអស់នេះជាវិធីមួយដើម្បីជម្រុញការលក់អំឡុងរដូវកាលនេះ។
កម្ពុជាមិនមែនជាប្រទេសតែមួយគត់ដែលទទួលរងផលប៉ះពាល់នៅរដូវវស្សាដោយសារតែការធ្លាក់ចុះនៃការទិញលក់អចលនទ្រព្យនោះទេ ចំណែកឯប្រទេសភូមាក៏កំពុងប្រឈមនឹងបញ្ហាដូចគ្នាផងដែរអត្រាការទិញលក់អចលនទ្រព្យបានធ្លាក់ចុះរហូតដល់៣០%ក្នុងរដូវវស្សា។
លោក Kaung Thu Win ជាស្ថាបនិក និងនាយកក្រុមហ៊ុនអចលនទ្រព្យនាំមុខគេរបស់ប្រទេសភូមា shweproperty.com បាននិយាយថា “ជាទូទៅយើងឃើញមានការថយចុះ៣០%នៃប្រតិបត្តិការអចលនទ្រព្យក្នុងរដូវវស្សា។ ម្ចាស់ផ្ទះភាគច្រើននឹងមិនព្យាយាមលក់ផ្ទះរបស់ពួកគេនៅក្នុងរដូវវស្សាដោយសារខ្លាចបាត់បង់ប្រាក់ចំណេញ។ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យពួកគេច្រើនតែធ្វើការផ្សព្វផ្សាយក្នុងរដូវវស្សាដើម្បីបង្កើនការលក់។ ករណីជាក់ស្តែងព្រឹត្តិការណ៍តាំងពិព័រណ៌លំនៅដ្ឋានតម្លៃសមរម្យលើកទី២របស់យើងនៅចុងសប្តាហ៍ក្រោយនឹងមានការចូលរួមពីគ្រប់អ្នកអភិវឌ្ឍន៍ ហើយផ្តល់ជូនការបញ្ចុះតម្លៃជាច្រើនសម្រាប់រដូវវស្សា។”
លោក Kaung បានបន្ថែមថា “ម្ចាស់ដីភាគច្រើនអាចដាក់អចលនទ្រព្យរបស់ពួកគេនៅលើគេហទំព័រប៉ុន្តែនឹងមិនថយចុះតម្លៃនោះទេ។ នៅក្នុងប្រទេសមីយ៉ាន់ម៉ាអ្នកទិញមានអំណាចចរចាជាមួយអ្នកលក់ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យវិញតម្លៃគឺផ្តល់ជូនខុសគ្នាខ្លាំងជាមួយការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃជាច្រើន។
ខណៈដែលរដូវវស្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាមិនអំណោយផលដល់ប្រតិបត្តិការអចលនទ្រព្យនោះរដូវប្រាំងគឺជាពេលវេលាដ៏ល្អសម្រាប់វិស័យអចលនទ្រព្យជាពិសេសសម្រាប់អ្នកលក់។
“នៅរដូវប្រាំងវាជាទីផ្សាររបស់អ្នកលក់ដែលនេះជាមូលហេតុដែលអចលនទ្រព្យកំពុងដំណើរការល្អនៅពេលនេះ។ នៅប្រទេសមីយ៉ាន់ម៉ាគម្រោងដែលមានប្រជាប្រិយភាពបំផុតគឺលក់ដាច់លឿនបំផុត ដូច្នេះអ្នកទិញមានបំណងចង់បានទីតាំងល្អប្រសើរជាងមុន (ទេសភាពមាត់ទន្លេ ឬឧទ្យាន ឬវត្ត) ជាងការចរចាតម្លៃ។”
ជាក់ស្តែងរដូវភ្លៀងមិនមែនជាកត្តាសំខាន់ដែលប៉ះពាល់ដល់ប្រតិបត្តិការអចលនទ្រព្យទាំងមូលនៅក្នុងប្រទេសកម្ពុជា និងភូមានោះទេ។ ការទិញលក់នេះគឺអាស្រ័យលើការយល់ឃើញរបស់អ្នកទិញ ដែលមើលឃើញអត្ថប្រយោជន៍នាពេលអនាគតនៃអចលនទ្រព្យហើយមានបំណងច្បាស់លាស់ក្នុងការធ្វើវា។
លោក ស៊ីថា បានសង្កត់ធ្ងន់ថាវាគឺជាកត្តាតម្រូវការនិងការផ្គត់ផ្គង់ដែលជាកត្តាស្នូលនៃប្រតិបត្តិការអចលនទ្រព្យមិនមែនជារដូវកាលនោះទេ។ ឧទាហរណ៍ប្រសិនបើអ្នកទិញចង់បានអចលនទ្រព្យនៅ កន្លែងណាមួយទីបំផុតអ្នកនឹងទៅទិញមិនថារដូវប្រាំង ឬវស្សានោះទេ។ រដូវគ្រាន់តែជាផ្នែកមួយដែលធ្វើឲ្យមានការថយចុះតិចតួច ប៉ុន្តែមិនមែនជាបញ្ហាធំសម្រាប់អ្នកដែលមានបំណងទិញពិតប្រាកដនោះ ទេ។
ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលដើម្បីធ្វើការរស់នៅ និងវិនិយោគសូមចូលទៅកាន់ Realestate.com.kh!
Comments