ដើម្បីជម្រុញការអភិវឌ្ឍន៍ពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ច រវាងប្រទេសកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោកការបង្កើនសមត្ថភាពសហគ្រាសក្នុងស្រុក និងការពង្រីកការលក់ទំនិញ និងសេវាកម្មសម្រាប់អាជីវកម្ម គឺជាកត្តាចាំបាច់ បំផុតសម្រាប់ប្រទេសនីមួយៗ។
Wangni Group ដែលជាក្រុមហ៊ុនល្បីល្បាញក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងដែល មានបទពិសោធន៍ច្រើនឆ្នាំក្នុងការងារនេះនឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៌ពាណិជ្ជកម្មចម្រុះអន្តរជាតិដ៏ធំបំផុតមួួយនៅថ្ងៃទី១៦, ១៧ និង១៨ ខែមីនា ឆ្នាំ ២០១៨ ខាងមុខ នៅមជ្ឈមណ្ឌល ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។
វេទិកាតាំងពិព័រណ៍ពាណិជ្ជកម្មនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំនៃការិយាល័យប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសចិនប្រចាំនៅកម្ពុជា និងក្រសួងពាណិជ្ជកម្មកម្ពុជា។បច្ចុប្បន្នព្រឹត្តិការណ៍នេះមានសហគ្រាសជាង ២០០ មកពីប្រទេសចិន រួមមានសហគ្រាសនៅ ប៉េកាំង សៀងហៃ ហ៊ូណាន ហុងកុង ម៉ាកាវ និងបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាច្រើនទៀត ដែលគ្រោងនឹង ចូលរួមនៅក្នុងការតាំងពិព័រណ៌នេះ
កម្មវិធីដ៏ធំមួយនេះនឹងមានស្តង់តាំងបង្ហាញចំនួន ៣៥០ ក្នុងនោះមានស្តង់ចំនួន ១៥០ ដែលត្រូវបាន រៀបចំឡើងសម្រាប់ក្រុមហ៊ុនក្នុងស្រុក។ ក្នុងរយៈពេលបីថ្ងៃនេះ លោកអ្នកក៏នឹងអាចចូលរួមស្វែងយល់ អំពីគន្លឹះ និងចំណេះដឹងថ្មីៗ ជាមួយវេទិកាសិក្ខាសាលាស្តីអំពីពាណិជ្ជកម្ម ឧស្សាហកម្ម និងប្រធានបទ ផ្សេងៗទៀតដែលនឹងរៀបចំឡើង។
ដៃគូផ្សព្វផ្សាយសំខាន់ៗ ដែលនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះរួមមាន សភាពាណិជ្ជកម្មហ៊ូណាននៅប្រទេសកម្ពុជា ក្រុមហ៊ុន Realestate.com.kh ក្រុមហ៊ុន Beijing Ahzhong Cultural Relay Center ក្រុមហ៊ុន Cambodia's E-Link Media Co., Ltd ក្រុមហ៊ុន Angkor Times ក្រុមហ៊ុន The commercial Daily គេហទំព័រ 58cam.com និងក្រុមហ៊ុន Gold Zone Media Co., Ltd។
Comments