+855 92 92 1000
Logo
វៀតណាម​នឹង​ទិញ​ យន្តហោះ​ Boeing ១០០គ្រឿង ពីអាមេរិក តម្លៃជិត​ ១៣​ពាន់​លានដុល្លារ
Updated on: May 9, 2022, 6:03 a.m.
Published on: March 1, 2019, 11:23 a.m.

វៀតណាម​នឹង​ទិញ​ យន្តហោះ​ Boeing ១០០គ្រឿង ពីអាមេរិក តម្លៃជិត​ ១៣​ពាន់​លានដុល្លារ


ក្រុមហ៊ុនអាកាសចរណ៍​វៀតណាម​ឈ្មោះ Vietjet ប្រកាសថាខ្លួននឹង​ទិញ​យន្តហោះ​ Boeing ដែលមាន​តួខ្លួន​តូចៗ​ចំនួន១០០គ្រឿងក្នុង​ទឹក​ប្រាក់​សរុប​ប្រមាណជិត​១៣​ពាន់​លានដុល្លារអាមេរិក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express ដែល​យោង​ប្រភព​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដំណឹងនេះកើត​ឡើង​បន្ទាប់ពី​សហរដ្ឋអាមេរិកទើបតែបាន​អនុញ្ញាតឱ្យ​ប្រទេស​វៀតណាម​អាច​ធ្វើការហោះហើរត្រង់​ទៅ​កាន់​សហរដ្ឋ​អាមេរិកកាលពីពេល​ថ្មីៗ​នេះ ។

អានព័ត៌មានបន្ថែមអំពី៖ វៀតណាមកំពុងធ្វើការដុតដៃដុតជើង ដើម្បីឱ្យគម្រោងរថភ្លើងក្រោមដីរបស់ខ្លួនរួចរាល់ក្នុងឆ្នាំ២០២០

កាលជំនាន់​ដែល​លោក​ បារ៉ាក់ អូបាម៉ា នៅជាប្រធានាធិបតី​អាមេរិក និង​បាន​មកទស្សនកិច្ច​នៅ​វៀតណាមនាឆ្នាំ​២០១៦ ក្រុមហ៊ុន​ Vietjet ក៏បាន​ចុះ​កិច្ច​ព្រមព្រៀងទិញ​យន្តហោះ​ Boeing 737 MAX ដែលមាន​តួខ្លួន​តូចៗពី​សហរដ្ឋអាមេរិក​ផងដែរ ។

ប្រភព​ពី Reuters បាន​ប្រាប់​ថាក្រុមហ៊ុន​ Vietjet នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ទិញ​យន្តហោះ​ Boeing របស់​ក្រុមហ៊ុន​អាមេរិកនៅក្រៅ​កិច្ច​ប្រជុំ​កំពូល​រវាង​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាងជើង លោក គីម ជុងអ៊ុន ចុងខែកុម្ភៈនេះ ៕

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh

Comments