+855 92 92 1000
Logo
គម្រោង V-House បើកសម្ពោធលក់គម្រោងកម្ពស់ ១៩ ជាន់នៅភ្នំពេញ
Updated on: June 6, 2022, 5:02 p.m.
Published on: November 8, 2018, 1:20 a.m.

គម្រោង V-House បើកសម្ពោធលក់គម្រោងកម្ពស់ ១៩ ជាន់នៅភ្នំពេញ


គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាង៥០ មកពីក្រុមហ៊ុនផ្សេងៗគ្នាបានចូលរួមដាក់តាំង​បង្ហាញនៅពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីបីកាលពីខែមុន។ ព្រឹត្តិការណ៍ដែលបានបង្ហាញពីភាពរីក ចម្រើននៃវិស័យអចលនទ្រព្យកម្ពុជានេះគឺជាវេទិកាដែលគម្រោង V-House បានបង្ហាញខ្លួនជាលើកដំបូងទៅកាន់ពិភពលោក។

គម្រោង V-House មានគោលបំណងចង់ក្លាយជាលំនៅដ្ឋានមួយដែលមានលក្ខណៈសម្បូរបែបសម្រាប់បំពេញតាមតម្រូវការអ្នករស់នៅនៅក្នុងទីក្រុងភ្នំពេញដែលចង់បានជីវិតប្រកបដោយភាពថ្លៃថ្នូរ។ មិនត្រឹមតែបានបង្ហាញថាជាខុនដូដែលមានសេវាកម្មល្អបំផុតនៅក្នុងពិព័រណ៍ប៉ុណ្ណោះទេប៉ុន្តែគម្រោង V-House ក៏បានផ្តល់់ជួនរង្វាន់ធំៗជាច្រើនរង្វាន់សម្រាប់អតិថិជន។

អ្នកទិញដំបូងគេចំនួន ៦៦ នាក់ត្រូវបានដាក់បញ្ចូលឈ្មោះដើម្បីចាប់រង្វាន់ដែលមានឱកាសឈ្នះទូរសព្ទ iPhone X ឧបករណ៍អេឡិចត្រូនិចមួយឈុតរួមមានទូរទស្សន៍ Samsung (LCD) ទំហំ៤០អ៉ីញមួយគ្រឿង ទូទឹកកក និងម៉ាស៊ីនបោកខោអាវរបស់ក្រុមហ៊ុន Panasonic ឬការបញ្ចុះតម្លៃយ៉ាង ច្រើនរហូតដល់ ១០,៦៥៨ ដុល្លារ។

យ៉ាងក៏ដោយរាល់អ្នកចូលរួមទាំងអស់ដែលបានចួលទស្សនាគម្រោង V-House បានទទួលកាដូពិសេសម្នាក់មួួយ។ គម្រោង  V-House មានភ្ញៀវចូលមើលយ៉ាងច្រើនកុះករនៅក្នុងពិព័រណ៍។

ការបើកសម្ពោធការលក់របស់គម្រោង V-House បានធ្វើឡើងនៅថ្ងៃទី២១ខែតុលានៅការិយាល័យរបស់ខ្លួនដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦​ក្នុងរាជធានីភ្នំពេញ។ ការបើក សម្ពោធបានធ្វើឡើងតាមពិធីព្រះពុទ្ធសាសនា និងមានការថ្លែងសុន្ទរកថារួមជាមួយការកាត់ខ្សែបូដើម្បីបើកសម្ពោធគម្រោងជាផ្លូវការ។

បន្ថែមលើសពីនេះទៀត​គម្រោងក៏បានបើកអោយភ្ញៀវចួលមើល និងបញ្ចេញទស្សនៈរបស់ពួកគេចំពោះ គម្រោងV-House ផងដែរ។ អ្នកចូលរួមបានពិភាក្សាអំពីការវិនិយោគអចលនទ្រព្យនៅកម្ពុជា និងស្ថានភាពទូទៅនៃវស័យនេះ។ គំនិតនៃការអភិវឌ្ឍទីក្រុងភ្នំពេញថ្មី បានក្លាយជាប្រធានសម្រាប់ គ្រប់គ្នានៅក្នុងព្រឹត្តិការណ៍ដ៏រីករាយមួយនេះ។

ជាការពិតណាស់ V-House ស្ថិតនៅជិតតំបន់ដ៏មានសក្តានុពលបំផុតនៃទីក្រុង។ ខណ្ឌសែនសុខមានវត្តមានអាជីវកម្មថ្មីៗរាប់មិនអស់កំពុងចាប់កំណើតឡើង។ ចំណែកខណ្ឌទួលគោក កំពុងក្លាយជាមណ្ឌលលំនៅដ្ឋានមួយ​ដែលមានប្រជាប្រិយភាពនៅបែ៉កខាងជើង។ គម្រោងV-House មានគោលបំណងដាក់បញ្ចូលខ្លួនឲ្យក្លាយជាផ្នែកមួយនៃកំណើនដែលបានជំរុញតម្លៃអចលនទ្រព្យឲ្យហក់ឡើង។

រចនាបថដ៏ស្រស់ស្អាត និងប្រភេទផ្សេងៗគ្នានៃយូនីតលំនៅដ្ឋានគឺជាសំខាន់កត្តាពីរដែលធ្វើឱ្យគម្រោង V-House លេចធ្លោលើសពីម្រោងដ៏ទៃ។ គម្រោងដែលមានអគារកម្ពស់ខ្ពស់នេះនឹងក្លាយ ទៅជាអគារខ្ពស់ ដែលមានលក្ខណៈប្លែកគេនៅក្នុងរាជធានីភ្នំពេញ។ គ្រប់យូនីតមានយ៉រមួយ ដែលអាចមើលឃើញទេសភាពស្រស់ស្អាតនៃទីក្រុង។ ជាមួយការរចនាបែបទំនើបលាយជាមួយ នឹងការអនុវត្តជាក់ស្តែង បានធ្វើឲ្យគម្រោង V-House ក្លាយជាផ្ទះតែមួយគត់នៅក្នុងតំបន់លំនៅដ្ឋាន ដ៏ឆើតឆាយនៃទីក្រុង។

ការសាងសង់ដោយផ្តោតសំខាន់បំផុតលើស្តង់ដារគុណភាពខ្ពស់បំផុត គម្រោង V-House មានបន្ទប់ ហាត់ប្រាណ អាងហែលទឹក កន្លែងចតរថយន្តធំទូលាយ ការិយាល័យទទួលភ្ញៀវ ២៤ ម៉ោង និងសេវាកម្មទួទៅ។ ម្ចាស់លំនៅដ្ឋាននឹងទទួលបានការបម្រើសេវាកម្មដែលមានវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈត្រឹមត្រូវ។

ទីតាំងរបស់គម្រោង V-House ជាលក្ខណៈអំណោយផលបំផុត។ ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ អគារថ្មីនេះស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។ ពោលគឺនៅជិតព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ផ្សារទំនើបអ៉ីអន២ និងផ្សារម៉ាក្រូ ដែលអាចធ្វើដំណើរត្រឹមតែប៉ុន្មាណនាទីប៉ុណ្ណោះ។

ក្រៅពីនេះនៅជិតសាលារៀន  វិទ្យាស្ថានសិល្បៈភ្នំពេញ សាលាភាសាបរទេសភាសា PUC សាកលវិទ្យាល័យហ្សាម៉ាន់ និងសាកលវិទ្យាល័យលីមគុកវីង។ នៅជិតទីតាំងនេះក៏ មានតំបន់សេវាកម្មសំខាន់ៗផ្សេងទៀតដូចជា៖ វិទ្យាស្ថានវេជ្ជសាស្រ្ត និងហិរញវត្ថុ រោងកុន និងក្លឹបកីឡាជាដើម។

ព័ត៌មានលម្អិតអំពីគម្រោង

គម្រោង V-House ត្រូវបានបង្កើតឡើងរួមគ្នាជាមួយក្រុមហ៊ុន Zhonglian International Industrial Co Ltd​ នៅក្នុងឆ្នាំ២០១៦។ នេះគឺជាកិច្ចសហការរួមគ្នារវាងអ្នកអភិវឌ្ឍន៍ក្នុងស្រុក និងអ្នកអភិវឌ្ឍន៍មកពីទីក្រុងម៉ាកាវប្រទេសចិន។

អគារនេះមានកម្ពស់១៩ជាន់ និងមានយូនីតសរុបចំនួន២៣៥។ យូនីតមានប្រភេទ១បន្ទប់គេង និង២បន្ទប់គេងដែលមានចាប់តម្លៃចាប់ពី ៣៨,០០០ ទៅ ៩០,០០០ ដុល្លារ។ យូនីតដែលមាន១បន្ទប់គេងមានផ្ទៃដីសរុប​៤០.៣៥ម៉ែត្រការ៉​បែងចែកជាមានផ្ទះបាយ និងយ៉រ។

ប្រភេទមួយទៀតមានប្លង់ស្រដៀងគ្នាប៉ុន្តែមានទំហំរហូតដល់៥៧,៥២ម៉ែត្រការ៉េ ដែលផ្តល់ជូនទំហំធំទូលាយ។ ប្រភេទយូនីតធំជាងគេមានទំហំ៦៨,០៨ម៉ែត្រការ៉េបែងចែកបន្ទប់ទទួលភ្ញៀវ បន្ទប់គេង២ ផ្ទះបាយ និងយ៉រ២។

ចាប់តាំងពីបានចាប់ផ្តើមដំណើរការលក់មក អ្នកអភិវឌ្ឍន៍របស់គម្រោង V-House បានទទួលអ្ន​កមកមើលគម្រោងជាច្រើន ហើយពួកគេមានការចាប់អារម្មណ៍ខ្លាំងចំពោះគម្រោងនេះ។អតិថិជនជាច្រើននាក់បានធ្វើិកិច្ចព្រមព្រៀងទិញលក់រួចរាល់ជាមួយគម្រោង V-House ។

មិនថាអ្នកចង់ទិញផ្ទះ ឬចង់ធ្វើការវិនិយោគដើម្បីទទួលបានផលចំណេញខ្ពស់នៅពេលអនាគត។ ជាមួយនឹងការទូទាត់ប្រាក់ដំបូង១០%អ្នកអាចទទួលបានយូនីតដែលមានតម្លៃសមរម្យ អ្នកនឹងធានាផ្តល់ជូនផ្តល់ផលចំណេញនៅពេលអនាគត។

គោលនយោបាយផ្លូវមួយក្រវ៉ាត់មួយរបស់ចិនកំពុងមានសកម្មភាពយ៉ាងសកម្មជារៀងរាល់ថ្ងៃ។ សេដ្ឋកិច្ចកម្ពុជាកំពុងតែកើនឡើងក្នុងល្បឿនលឿនហើយពេលនេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ អ្នកអាចចាប់យកឱកាសទាំងនេះនៅពេលនេះ!​

តាមដានព័ត៍មានបន្ថែមអំពីការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាសូមចូលទៅកាន់ Realestate.com.kh!​

 

Comments